ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរស​វ័យ​ចំណាស់​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ​១២​ឆ្នាំ​រំលោភ ម្តាយ​ក្មេងស្រី​ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​

ខេត្ត​កំពង់ស្ពឺ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ ក្រោយ​ពី​បុរស​ល្មោភកាម​ខាងលើ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​អាយុ​១២​ឆ្នាំ​បាន​សម្រេច​ម្តង ហើយ​រំលង​បាន​ជី​ត​៣​ខែ​ទើប​បែក​រឿង ដឹង​ដល់​ម្តាយ​។​

​ការឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ល្មោភកាម​ខាងលើ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ទួល​សំបួរ ឃុំ​តំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រីនគរបាល ស្រុក​សាមគ្គី​មុនី​ជ័យ​ថា ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ពុំ ដា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទទួល​សំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ ត្រូវជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​រួច​មក​។

​ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​លើ​ជនសង្ស័យ ឈ្មោះ ង៉ុយ ផេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ទួលសំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ក្បែរ​គ្នា ថា បាន​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​កូនស្រី​របស់​ខ្លួន ឈ្មោះ វ ក ល ណ ភេទ​ស្រី អាយុ​១២​ឆ្នាំ នៅ​រៀន ដែល​ប្រព្រឹត្ត ទៅ​កាលពី​អំឡុង ខែ​១០​និង​ខែ​១១ ឆ្នាំ​២០២៣​កន្លងទៅ​(​មិន​ចាំ​ថ្ងៃ​)​នោះទេ​។​ នៅ​ចំណុច​សួនច្បារ ក្នុង​ដី​ពុះ​ឡូតិ៍​មហាព្រហ្ម​៥ ស្ថិតនៅ​ភូមិ​ទួលសំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ​។​

មន្ត្រី​នគរបាល​ស្រុក​ដដែល​បាន​បន្តទៀតថា តាម​ការបំភ្លឺ​របស់​ក្មេងស្រី​រងគ្រោះ បាន​និយាយ​ឲ្យដឹងថា នៅ​មុន​ពេល​បុរស​វ័យ​ចំណាស់​ល្មោភកាម ចាប់រំលោភ​នាង​នោះ គឺ​នៅ​ពេល​ដែល​នាង​ទៅ​ដើរលេង​នៅ​ក្នុង​សួនច្បារ ក្នុង​ដី​ឡូតិ៍ មហាព្រហ្ម​៥ ហើយ​ពេលនោះ​នាង​(​ក្មេងស្រី​រងគ្រោះ​) កំពុង​បេះ​ផ្លែស្វាយ​។​ ស្រាប់តែ​បុរស​វ័យ​ចំណាស់ ដែល​ជា​ជនសង្ស័យ​បាន​មក​ចាប់​ឱប​នាង​ពីក្រោយ ហើយ​អូសទាញ​រូប​នាង​ចូល​ទៅ​ក្នុងព្រៃ​រួច​ចាប់​ស្រាតខោ​នាង​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​ម្ដង​។​ ក្រោយ​ចាប់រំលោភ​រួច នាង​បាន​រត់​ទៅ​ផ្ទះ មិន​ហ៊ាន​ប្រាប់​ម្តាយ និង​ឪពុក​នោះទេ​។​

ដោយ​នាង​មាន​អាក្ការៈ ស្លេកស្លាំង​ពេក​ម្តាយ​សួរនាំ ទើប​ក្មេងស្រី​រងគ្រោះ​ប្រាប់​ពី​ដំណើររឿង ទើប​ម្តាយ​ក្មេងស្រី​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង ឱ្យ​នគរបាល​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ល្មោភកាម​តែម្តងទៅ​។​

ក្រោយ​ពី​នគរបាល​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ល្មោភកាម​ខាងលើ បុរស​វ័យ​ចំណាស់ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ចាប់​ក្មេងស្រី​(​ដោយ​ញុ​ល​គូទ​ពីក្រោយ​) ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

 

 

 

Leave a Reply

Your email address will not be published.