ព័ត៌មានជាតិ

កម្លាំង​កង់រាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប ធ្វើ​ការចុះ​បង្ក្រាប​ករណី​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាតិ​

​ខេត្ត​កំពង់ធំ​៖ នៅវេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក ឧ​.​ត្រី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​ចំនួន ៥​នាក់​រថយន្ត​១​គ្រឿង ដឹកនាំ​ដោយ វ​.​ទោ ថៃ ដា​និត ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេរ​សាប​ចំនួន ៣​នាក់​រថយន្ត​៣​គ្រឿង ដឹកនាំ​ដោយ​លោក ហោ ភា​ជ នាយរង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប ធ្វើ​ការចុះ​បង្ក្រាប​ករណី​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាតិ នៅ​ចំណុច​និយាម​ការ​លេខ ( 496463_1441984 ) ស្ថិតនៅ​ភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។

​លទ្ធផល ៖
– រថយន្ត​ចំនួន ១​គ្រឿង ម៉ាក​LEXUS300​ពណ័​ទឹកមាស ពាក់​ស្លាក​លេខ​2AN1660 ។​
– ឈើ​អា​ប្រភេទ​លេខ​១ ត្រ​សេក ចំនួន​១៥​ដុំ ស្មើ​និង​០,៦១៨​ម៉ែត្រគូប​។​

​បច្ចុប្បន្ន វត្ថុតាង​ខាងលើ សមត្ថកិច្ច​យើង​រឹបអូស​នាំយក​មក​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​កន្លែង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ជំនាញ​អនុវត្តន៍​នីតិវិធី ៕

Leave a Reply

Your email address will not be published.