ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ជួរ​មុខ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់

​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ជួរ​មុខ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​អង្គភាព​តម្រួត​បទបញ្ជា នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ នេះ នៅ​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​នូវ​អង្ករ ចំនួន ១០​តោន មី ចំនួន ១០០​កេស​ធំ ត្រីខកំប៉ុង ចំនួន ៥០​កេស និង​ទឹកក្រូច ចំនួន ៥០០​កេស ជូន​ដល់​កងកម្លាំង​ផងដែរ​។​

Leave a Reply

Your email address will not be published.