ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៖ ការធ្វើ​វិបស្សនា​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការ​បូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូចៗ ឱ្យ​ចៀសផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​

​នា​ព្រឹក​ថ្ងៃទី​២ ខែ មិថុនា ២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ពិធី​សមាធិ និង​វន​យាត្រា ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត និង​សួន​រុក្ខជាតិ​អង្គរ ក្នុងឱកាស​បើក​យុទ្ធនាការ «១​ម៉ុឺ​នរៀល ១​ម៉ឺន​នាក់​» ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន​លើកទ្បើង​ថា ការធ្វើ​សមាធិ និង​វន​យាត្រា​នេះ គឺ​ដើម្បី​មាន​អារម្មណ៍​ស្រស់ថ្លា និង​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ម្យ៉ាងទៀត​ការធ្វើ​វិបស្សនា​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការ​បូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូចៗ ឱ្យ​ចៀសផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ ។​

​ក្នុងឱកាស​នោះ​ផងដែរ បន្ទាប់ពី​ពិធី​សមាធិ និង​យូ​ហ្គា លោកជំទាវ​បណ្ឌិត បាន​ដឹកនាំ​ក្រុមការងារ​ដើរ​ចង្ក្រម​ភាវនា ក្នុង​បរិវេណ​ប្រសាទ​អង្គរ​វត្ត និង​វន​យាត្រា​ក្នុង​សួន​រុក្ខជាតិ​អង្គរ ដើម្បី​ទស្សនា​ព្រៃព្រឹក្សា និង​ជីវចម្រុះ​នៅ​ទីនោះ ៕

Leave a Reply

Your email address will not be published.