ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់​ឱ្យ​នាយ​ឧត្តមសេនីយ៍ ជា សុគន្ធា នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ មក​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​ឧបត្ថម្ភ​គាំទ្រ ដល់​បេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការទាក់ទង នៅ​តំបន់​ជួរ​ភ្នំក្រវាញ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ នេះ បាន​ចាត់​ឱ្យ​នាយ​ឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ មក​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​បេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការទាក់ទង នៅ​តំបន់​ជួរ​ភ្នំក្រវាញ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤​កន្លងទៅ​។​

​ពិធី​ប្រគល់​ទទួល​សម្ភារៈ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​សាលាខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត លោក​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត និង​ប្រតិភូ​ក្រសួងមហាផ្ទៃ​មួយចំនួនទៀត​។​

​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ ដែល​ត្រូវ​ប្រគល់​ជូន​រដ្ឋបាលខេត្ត​ពោធិ៍សាត់ រួមមាន​៖ អង្ករ​៧​តោន ត្រីខ​៤០​កេស​ធំ មី​៣៥​កេស​ធំ អាវ​ភ្លៀង​១០០​កំប្លេរ និង​តង់​ធំ​១ គិត​ជា​ទឹកប្រាក់​សរុប ៤០​លាន​រៀល​។

Leave a Reply

Your email address will not be published.