ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​

នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុងឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំង​ពីរ ក៏​បាន​ចុះហត្ថលេខា​លើ​ផែនការ​ការងារ​ស្តី​ពី​ការបន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ​បន្ត​ដំណើរការ​ការិយាល័យ​សម្របសម្រួល​កិច្ចសហប្រតិបត្តិកា​រកា​រ​អនុវត្ត​ច្បាប់ រវាង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

Leave a Reply

Your email address will not be published.