ព័ត៌មានជាតិ

សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៧ ឆ្នាំ​២០២៤ ក្រោម​ពាក្យស្លោក «​ការ​ប្រែក្លាយ​ច្រវាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ធន់ បរិ​យាប​ន្ន និង​និរន្តរភាព​»

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​អង្គារ ទី​១០ កញ្ញា ២០២៤ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ម​បិទ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៧ ឆ្នាំ​២០២៤ ក្រោម​ពាក្យស្លោក «​ការ​ប្រែក្លាយ​ច្រវាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ធន់ បរិ​យាប​ន្ន និង​និរន្តរភាព​» ។​

​រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិស័យ ស្រូវ​អង្ករ និង​បាន​ផ្ដល់​ការលើកទឹកចិត្ត​គ្រប់​ប្រភេទ​ដូចជា ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដល់​សហគមន៍​កសិកម្ម​, រោង​ម៉ាស៊ីនកិនស្រូវ និង ការនាំ​ចេញ​អង្ករ ហើយ​ទន្ទឹម​នេះ ការ​នាំចូល បរិក្ខារ​កសិកម្ម និង គ្រឿងចក្រ សម្រាប់​ដំណើរការ​ម៉ាស៊ីន​កិនស្រូវ ក៏​ត្រូវបាន​លើកលែង​។

​រដ្ឋ​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​ការកាត់បន្ថយ​ថ្លៃដើម ដូច​ជា​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី សម្រាប់​វិស័យ​កសិកម្ម​, រោង​ម៉ាស៊ីនកិនស្រូវ ដែល​កិន​កែច្នៃ​បម្រើ​ការនាំចេញ និង​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ផងដែរ​។ ក្រៅ​ពី​កត្តា​ទិន្នផល​, កម្ពុជា​បាន​ពង្រីក​វិសាលភាព និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ស្រូវ​អង្ករ​របស់ខ្លួន ដោយ​បាន​បន្ត​ចែកចាយ និង​នាំចេញ​ទៅ​គោលដៅ ទីផ្សារ​ពិភពលោក​ចំនួន ២១២ គោលដៅ លើ​បរិមាណ​ប្រមាណ​ជាង ៦,៦ លាន​តោន​អង្ករ ពី​ឆ្នាំ ២០១០ មកដល់​ឆ្នាំ ២០២៤ ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ​ថា ការជំរុញ​ដោយ​សកម្ម​នៅក្នុង​ការធ្វើ​ទីផ្សារ​អង្ករ​កម្ពុជា ទាំងពី​សំណាក់​រាជរដ្ឋាភិបាល និង វិស័យ​ឯកជន បាន​ទទួល​ជោគជ័យ​ជា​បណ្តើរៗ បើទោះបីជា​ប្រទេស​យើង​ជា​ប្រទេស​ថ្មី ហើយ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដែល មាន​បទពិសោធន៍ និង កាន់កាប់​ទីផ្សារ ក្នុង​រយៈពេល​យូរ​ឆ្នាំ​ក៏​ដោយ ៕

 

Leave a Reply

Your email address will not be published.