កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធ ហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ដារពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)ចំនួន៤០នាក់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងមានការអញ្ជើញចូលរួម ពីមេបញ្ជាការរង នាយទាហាន នាយទាហានរង និងអាណាព្យាបាលជាច្រើនរូបទៀត។
ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសាន៍លើកឡើងថា÷ ក្នុងនាមរដ្ឋបាលខេត្តមានមោទនៈភាពយ៉ាងក្រៃលែង ដែលកូនក្មួយជាកងកម្លាំងបន្តវេន បានប្រឡងជាប់ជាស្ថាពរ ទៅតាមសមត្ថភាព។ ហើយកងរាជអាវុធ ហត្ថ បានបញ្ជូនទៅហ្វឹកហ្វឺននៅសាលាជំនាញ ដូច្នេះសូមឲ្យកូនក្មួយ ត្រូវយកអស់កម្លាំងកាយចិត្តហ្វឹកហាត់លត់ដំឲ្យបានជាដាច់ខាតទាំងទ្រីស្តី និងអនុវត្តផ្ទាល់ ដើម្បីបានក្លាយខ្លួនទៅជាអ្នកបន្តវេនដ៏មុតស្រួចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត បន្តថា ក្រោយពីហ្វឹកហាត់ចប់ទើបក្មួយៗក្លាយខ្លួនជាកម្លាំងកងរាជអាវុធហត្ថ ត្រូវមកបម្រើការក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺវិញ ហើយភារកិច្ចបន្ទាប់គឺមានឆន្ទៈស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសត្រូវការពារសន្តិសុខ សុវត្តិភាពក្នុងមូលដ្ឋាន ប្រកបដោយភាពស្មោះត្រង់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាល ។
ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា ក្មួយៗ ដើម្បីបានក្លាយខ្លួនជានាយទាហានបន្តវេន ក្មួយៗត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដ៏ត្រឹមត្រូវតាមសមត្ថភាព ហើយបន្តចូលហ្វឹកហ្វឺនរហូតបញ្ចប់វគ្គ បើគ្មានការតស៊ូហាត់បាត់លត់ដើមខ្លួនទេ វាពិតជាមិនអាចបន្តវេនបានឡើយ៕