ព័ត៌មានជាតិ

ពិធី​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះ ចៅអធិការ និង​ពិធី​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​នូវ ឧបដ្ឋាន​សាលា​មួយ​ខ្នង និង​សមិទ្ធផល​នានា​ក្នុង​វត្ត​សំពៅ​

កំពង់ស្ពឺ​÷ រដ្ឋបាល​ខេត្ត​គ្រោង​នឹង​អភិវឌ្ឍន៍​តាម​ដងស្ទឹង​ព្រែក​ត្នោត ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​ក្នុង​សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​អភិវឌ្ឍន៍ ឱ្យមាន​ភាព​ប្រណិត សោភ័ណភាព ស្រស់បំព្រង ក្នុង​គោលបំណង​លើកកម្ពស់​ទេសចរណ៍​ជាតិ អន្តរជាតិ ឲ្យមក​កំសាន្ត​ក្នុង​ខេត្តកំពង់​ស្ពឺ​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។ បើ​ផ្អែក​តាម​តួរ​លេខ របស់​មន្ទីរ​ទេសចរណ៍ ឆ្នាំ ២០២៤ មាន​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ក្នុង​ខេត្ត​កំពង់ស្ពឺ មាន​ចំនួន​ប្រមាណ​ជា ១​លាន ៥​សែន​នាក់ ហើយ​ក្នុង​ឆ្នាំ ២០២៥ នេះ​រំពឹងថា​នឹង​កើនឡើង​ប្រមាណ​ជា ២ លាន​នាក់​។ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ មានប្រសាសន៍​ដូច្នេះ​នៅ​គ្រា​ដែល​ឯកឧត្តម និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះ ចៅអធិការ និង​ពិធី​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​នូវ ឧបដ្ឋាន​សាលា​មួយ​ខ្នង និង​សមិទ្ធផល​នានា​ក្នុង​វត្ត​សំពៅ ក្នុង​ក្រុង​សង្កាត់​ច្បារ​មន ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ០២ ខែ​កុម្ភៈ ឆ្នាំ ២០២៥​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត​បាន​ដាស់តឿន​ទៅ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចូលរួម​អនុវត្ត​ឲ្យ​ខានតែបាន នូវ​ភូមិ​ឃុំ​សង្កាត់ មាន​សុវត្ថិភាព គ្មាន​ក្មេង​ទំនើ​ង គ្មាន​គ្រឿង គ្មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​បន្ត​ឲ្យដឹង​ផងដែល​ថា​÷ សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន និយាយ​ដោយឡែក​សម្រាប់ ខេត្ត​កំពង់ស្ពឺ​ម្រេច​បាន​សមិទ្ធផល​ជាច្រើន គួ​ជាទី​មោទនៈ​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ រីកដុះដាល​ដូច​ផ្សិត​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏​ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីត​នាយករដ្ឋមន្ត្រី និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ខេត្ត​កំពង់ស្ពឺ មាន​អ្នកវិនិយោគទុន មក​បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពិសេស​លើ វិស័យ​កាត់ដេរ សំលៀក​បំពាក់​កាបូប ស្បែកជើង និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។ ក្នុងនោះ​ខេត្តកំពង់ស្ពឺ ក៏​ជា​ខេត្ត​ទាក់ទាញ ប្រកបដោយ​សក្តានុពល​ទាំង​ផ្នែក​ទេសចរណ៍ធម្មជាតិ និង​កសិឧស្សាហកម្ម​ផងដែរ​៕

Leave a Reply

Your email address will not be published.