ព័ត៌មានជាតិ

រដ្ឋបាលខេត្ត ប្រារព្ធ​ខួប​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​រួមគ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកបដោយ​ចីរភាព និង​ភាព​ធន់

កំពង់ស្ពឺ​÷ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​រួមគ្នា​ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​” ជាមួយ​បងប្អូន​កម្មករ​-​និយោជិត ក្នុង​ក្រុមហ៊ុន វេន​ធូរ៉ា លេ​នើវែរ អឹម​អេ​ហ្វ​វ៉ាយ (​ស៊ី​ឌី​) ឯ​.​ក​។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ក្រុមហ៊ុន វេន​ធូរ៉ា លេ​នើវែរ អឹម​អេ​ហ្វ​វ៉ាយ (​ស៊ី​ឌី​) ឯ​.​ក ស្ថិតនៅ​ផ្លូវ​លេខ ៤១ ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ មានប្រសាសន៍​÷ កំពង់ស្ពឺ មាន​កម្មករ កម្មការិនី ប្រមាណ​ជា ២​សែន​៣​ម៉ឺន​នាក់ កំ​បំពេញ​ការងារ​តាម​បណ្តា​រោងចក្រ​សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ស្ពឺ ដូច្នេះ​អ្នក​ទទួលផល ពី រោងចក្រ​សហគ្រាស មាន​ច្រើន​សន្ធឹកសន្ធាប់​ណាស់​។ ហើយ​យើង​ជា​ប្រជាពលរដ្ឋ និង​ជា​កម្មករ​រោងចក្រ​សហគ្រាស​ទូទាំង​ខេត្ត ត្រូវតែ​ចូលរួម​ធ្វើយ៉ាងណា​ឲ្យ​សង្គម​របស់​យើង​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ឱ្យ​ខាន​តែ​បាន ដើម្បី​រួមចំណែក​អភិវឌ្ឍ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​។

​ជាមួយគ្នានេះដែរ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ចង់ឲ្យ​អ្នកវិនិយោគិន មក​បណ្តាក់ទុន វិនិយោគ​រោងចក្រ ឲ្យ​កាន់តែ​ច្រើនឡើង​បន្ថែមទៀត ងាយស្រួល ជា​ជម្រើស​ពលកម្ម​ការងារ​សម្រាប់​បងប្អូន​កូនក្មួយ ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។ ហើយ​ច្រ​វ៉ាក់​ផលិតកម្ម​រោងចក្រ​កំពុង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពត​-​តាកែវ​-​កណ្តាល​-​កំពង់ឆ្នាំង នឹង​បាន​បំពេញបន្ថែម ក្នុង​រោងចក្រ​សហគ្រាស ដែល​កំពុង មាន​ត្រូវការ និង​ខ្វះខាត​កម្លាំង​កម្មករ ស្រាប់​។ ដូច្នេះ​រដ្ឋបាល​ខេត្ត បាន​ខិតខំ​ទា​ក់​មួ៉យ ៩៣​គម្រោង ហើយ​គម្រោង ក្រោយ​៥​លាន​$ មាន​ប្រមាណ​ជា ១៥​គម្រោង​ថែមទៀត​។ រដ្ឋបាលខេត្ត បាន​គិតគូ​រថា តំបន់​ណា​ត្រូវដាក់​រោងចក្រ កុំឱ្យ​មាន​ការប៉ះពាល់ និង​ការកាប់​បំផ្លាញ​ដើមត្នោត ដែលជា​អត្តសញ្ញាណ​របស់​ខេត្ត​កំពង់ស្ពឺ​។ ហើយ​រដ្ឋបាល​ខេត្ត រៀបចំ​កន្លែង​សម្រាប់​អ្នកវិនិយោគ ក្នុង​ការបង្កើត​សួន​ឧស្សាហកម្ម ក្នុងការ​កាត់​ចំណាយ​របស់​អ្នកវិនិយោគ ហើយ​សម្តេច​ពុក និង​សម្តេច​ធិបតី បានខិត្ត​ខំ​តម្លើង​ប្រាក់បៀវត្ស​គោល ជា​បន្តបន្ទាប់ ពី​៤០$/​ខែ រហូត​២០៨$/​ខែ​នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ថែរក្សា សុខសន្តិភាព ដែល​រកបាន​ដោយ​កម្រ​នេះ​ឲ្យនៅ​គង់វង្ស​។

​ឯកឧត្តម​បាន​បន្តទៀតថា​÷ សម្តេច នៅតែ​ខិតខំ​ទាក់ទាញ​អ្នកវិនិយោគ ឲ្យមក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប​។ ហើយ​អត្ថប្រយោជន៍ ច្រើនណាស់​កម្មក​រកម្ម​ការិនី ដែល​បាន​ទទួល​ពី​ប្រមុខរដ្ឋ នូវ​បណ្ណ​របប​សន្តិសុខ​សង្គម​(​បស​ស​) ដូចជា ទៅ​ពិនិត្យ​សុខភាព ដោយ​ឥត​បង់ថ្លៃ និង​អ្នកមាន​ផ្ទៃពោះ ត្រូវ​ទៅ​ពិនិត្យ​ចំនួន​បួន​ដង​មុន​ពេល​សម្រាល​  ក្នុង​ការពិនិត្យ​ម្ដងៗ នឹង​ទទួល​បា​បាន​ប្រាក់​ចំនួន ៨ ម៉ឺន​រៀល​បន្ថែម និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ក្រោយពេល​សម្រាល​រួច​។ សម្ដេច​ក៏​បាន​គិតគូរ​ទៅ​ដល់​កម្មករ​កម្មការិនី មិនឲ្យ ម្ចាស់ផ្ទះ ដំឡើងថ្លៃ​ជួល​ផ្ទះ -​ទឹក -​ភ្លើង ឡើយ​។ ឯកឧត្តម​បណ្ឌិត ក៏បាន​អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ទាំងអស់ សូមឱ្យ​បងប្អូន​កូនក្មួយ ពេល​ធ្វើដំណើរ​តាម​ម៉ូតូ ត្រូវ​ពាក់​មួកសុវត្ថិភាព ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ខ្ជាប់ខ្ជួន និង​មិន​ត្រូវ​បើកបរ​យានយន្ត​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នោះឡើយ​៕​

Leave a Reply

Your email address will not be published.