កំពង់ស្ពឺ÷ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្ម អន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” ជាមួយបងប្អូនកម្មករ-និយោជិត ក្នុងក្រុមហ៊ុន វេនធូរ៉ា លេនើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ នៅក្រុមហ៊ុន វេនធូរ៉ា លេនើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅផ្លូវលេខ ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍÷ កំពង់ស្ពឺ មានកម្មករ កម្មការិនី ប្រមាណជា ២សែន៣ម៉ឺននាក់ កំបំពេញការងារតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ ដូច្នេះអ្នកទទួលផល ពី រោងចក្រសហគ្រាស មានច្រើនសន្ធឹកសន្ធាប់ណាស់។ ហើយយើងជាប្រជាពលរដ្ឋ និងជាកម្មកររោងចក្រសហគ្រាសទូទាំងខេត្ត ត្រូវតែចូលរួមធ្វើយ៉ាងណាឲ្យសង្គមរបស់យើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ឱ្យខានតែបាន ដើម្បីរួមចំណែកអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ចង់ឲ្យអ្នកវិនិយោគិន មកបណ្តាក់ទុន វិនិយោគរោងចក្រ ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ងាយស្រួល ជាជម្រើសពលកម្មការងារសម្រាប់បងប្អូនកូនក្មួយ ជាប្រជាពលរដ្ឋក្នុងខេត្ត។ ហើយច្រវ៉ាក់ផលិតកម្មរោងចក្រកំពុងស្រូបទាញកម្លាំងពលកម្មប្រជាពលរដ្ឋមកពីខេត្តកំពត-តាកែវ-កណ្តាល-កំពង់ឆ្នាំង នឹងបានបំពេញបន្ថែម ក្នុងរោងចក្រសហគ្រាស ដែលកំពុង មានត្រូវការ និងខ្វះខាតកម្លាំងកម្មករ ស្រាប់។ ដូច្នេះរដ្ឋបាលខេត្ត បានខិតខំទាក់មួ៉យ ៩៣គម្រោង ហើយគម្រោង ក្រោយ៥លាន$ មានប្រមាណជា ១៥គម្រោងថែមទៀត។ រដ្ឋបាលខេត្ត បានគិតគូរថា តំបន់ណាត្រូវដាក់រោងចក្រ កុំឱ្យមានការប៉ះពាល់ និងការកាប់បំផ្លាញដើមត្នោត ដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ស្ពឺ។ ហើយរដ្ឋបាលខេត្ត រៀបចំកន្លែងសម្រាប់អ្នកវិនិយោគ ក្នុងការបង្កើតសួនឧស្សាហកម្ម ក្នុងការកាត់ចំណាយរបស់អ្នកវិនិយោគ ហើយសម្តេចពុក និងសម្តេចធិបតី បានខិត្តខំតម្លើងប្រាក់បៀវត្សគោល ជាបន្តបន្ទាប់ ពី៤០$/ខែ រហូត២០៨$/ខែនាពេលបច្ចុប្បន្ន។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា សុខសន្តិភាព ដែលរកបានដោយកម្រនេះឲ្យនៅគង់វង្ស។
ឯកឧត្តមបានបន្តទៀតថា÷ សម្តេច នៅតែខិតខំទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប។ ហើយអត្ថប្រយោជន៍ ច្រើនណាស់កម្មករកម្មការិនី ដែលបានទទួលពីប្រមុខរដ្ឋ នូវបណ្ណរបបសន្តិសុខសង្គម(បសស) ដូចជា ទៅពិនិត្យសុខភាព ដោយឥតបង់ថ្លៃ និងអ្នកមានផ្ទៃពោះ ត្រូវទៅពិនិត្យចំនួនបួនដងមុនពេលសម្រាល ក្នុងការពិនិត្យម្ដងៗ នឹងទទួលបាបានប្រាក់ចំនួន ៨ ម៉ឺនរៀលបន្ថែម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ក្រោយពេលសម្រាលរួច។ សម្ដេចក៏បានគិតគូរទៅដល់កម្មករកម្មការិនី មិនឲ្យ ម្ចាស់ផ្ទះ ដំឡើងថ្លៃជួលផ្ទះ -ទឹក -ភ្លើង ឡើយ។ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ សូមឱ្យបងប្អូនកូនក្មួយ ពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន និងមិនត្រូវបើកបរយានយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់នោះឡើយ៕