ក្រចេះ÷ នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញើញពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានស្នើសូមតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដូចខាងក្រោម៖
ខ្សែផ្លូវទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផលដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ។
ខ្សែផ្លូវទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងខេត្ត ប្រធាននាយកដ្ឋាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរក្រុង សង្កាត់ ភូមិ៕ រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ