ព័ត៌មានជាតិ

គណបក្ស​ខេត្ត​ស្ទឹងត្រែង បើក​កិច្ចប្រជុំ​ការងារ​គ្រប់​គ្រ ង​ទិន្នន័យ​មន្ត្រី​គណបក្ស និង​ការងារ​ធ្វើបញ្ជី សមាជិ ក​គណបក្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា !

ខេត្ត​ស្ទឹងត្រែង ៖ ​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០ ២៤ គណៈកម្មាធិការ​គណបក្ស​ខេត្ត​ស្ទឹងត្រែង បាន​រៀបចំ​កិច្ចប្រជុំ​ការងារ​គ្រប់គ្រង​ទិន្នន័យ​មន្ត្រី​គណ​ប ក្ស និង​ការងារ​ធ្វើបញ្ជី សមាជិក​គណបក្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​គោលបំណង​រៀបចំ​ធ្វើ​បញ្ជី​រាយ​នា ម​មុខសញ្ញា​កសាង​បក្ស សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​ជា​គោលការណ៍​បន្ថែម​លើ​ការត្រៀម លក្ខណៈសម្បត្តិ​របស់​គ​ណ​បក្ស​ក្នុង​ការពង្រីក​កម្លាំង​ឱ្យ បាន​ពី​ចម្ងាយ និង​ជា​ការគិតគូរ​យ៉ាង​ហ្មត់ចត់​ច្បា ស់លា​ស់​របស់​គណបក្ស​ជុំវិញ​ការវិវត្ត​ថ្មី នៃ​កម្លាំង​យុ វ​ជន​។​

​ក្នុង​កិច្ចប្រជុំ នេះដែរ បាន​ប្រព្រឹត្តទៅ ក្រោម​អ​ធិ ប​តីភាព លោក ហាក់ វិមាន ប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ខេត្ត និង​មាន​ចូលរួម លោកជំទាវ លោក លោកស្រី ដែលជា សមាជិក សមាជិកា គ​ណះ​កម្មា​ធិ​ការ​គណបក្ស ខេត្ត ប្រធាន អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង គណៈ កម្ម​ការគ្រប់គ្រង សមាជិក​បក្ស ជាច្រើនរូប ។​

​មានប្រសាសន៍​បើក​ក្នុង​កិច្ចប្រជុំ លោក ហាក់ វិ​មា ស បាន​ថ្លង​ថា​÷​កិច្ចប្រជុំ​នេះ ពិតជា​មាន​សា​រះ​សំ​ខា ន់​ណាស់ សម្រាប់​ការពង្រឹង​ក្រុម​បក្ស​ដើម្បី​ធ្វើ​ផែន ការ​ឱ្យ​បាន​ច្បាស់លាស់ ពី​ប្រជាពលរដ្ឋ​ដែល​បាន​ចំ ណាក​ស្រុក អ្នក​ផ្លាស់ចេញ និង​ប្រែធាតុ​នៅក្នុង​មូល ដ្ឋា​ន​។ បន្ថែម​ពី​នេះ ធ្វើ​ការងារ​បច្ចុប្បន្នភាព​ជាក់ ស្តែ ង ដើម្បី​ស្រង់​ទិន្នន័យ​ទៅតាម​ដំណាក់កាល នៅ​តាម​ក្រុម​នីមួយៗ​ពី​ការ​ចូល​មក​ជា​សមាជិក​គណបក្ស និង​ការកសាង​សមាជិក​គណបក្ស​ថ្មី កសាង​កម្លាំង​បន្ថែម ចំពោះ​សមាជិក​សមាជិកា​ថ្មី ត្រូវ​ផ្ដល់​ឱកាស​ឱ្យ​ពួក គាត់​ជួប​ថ្នាក់ដឹកនាំ​ចុះជួយ​មូលដ្ឋាន ដើម្បី​ឱ្យ​ស្គាល់​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​។​

​លោក ហាក់ វិមាន ប្រធាន​គណៈ​ចាត់តាំង​គណ​ប ក្ស​ខេត្ត ក៏បាន​សំណូមពរ​ដល់​សមាជិក សមាជិកា ដែល​បាន​អញ្ជើញ​ចូលរួម​ទាំងអស់ ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​គោលនយោបាយ​របស់​គណ​ប ក្ស​ប្រជាជន​កម្ពុជា ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋា ន​។ ផលិត​ប័ណ្ណ​សម្គាល់​សមាជិក​គណបក្ស​សៀវភៅ​គ្រួសារ​បក្ស និង​សៀវភៅ​ក្រុម​បក្ស តាម​បណ្ដា​សាខា​គណបក្ស​នៅ​មូលដ្ឋាន​ឱ្យមាន​ភាព​ច្បាស់លាស់​ឡើ ង​វិញ ។​

​លោក ហាក់ វិមាន បាន​បន្ថែមថា​÷ គណបក្ស​ប្រ ជា​ជនកម្ពុជា​នៅតែ​បន្ត​ប្តេជ្ញា​ចំពោះមុខ​ប្រជាជន​ថា គណបក្ស​ប្រជាជន និង​អនុវត្ត​គោលនយោបាយ​រប ស់​ខ្លួន​ឱ្យបាន​ជោគជ័យ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យបាន​រឹង មាំ និង​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ បង្កើន​កិច្ច​គាំពារ​សង្គម​ជួយ​ជនក្រីក្រ និង​អភិវឌ្ឍ​ឃុំ សង្កាត់ លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​៕​ដោយ​÷ ជា ប៊ុន​គង់​)

Leave a Reply

Your email address will not be published.