ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្ទឹងត្រែង ជំរុញ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ការធ្វើប​ណ្ណ​ក្រីក្រ ជូន​សមាជិក​-​សមាជិកា សមាគម​អតីតយុទ្ធជន​កម្ពុជា​ឲ្យបាន​គ្រប់ៗ​គ្នា !

(​ខេត្ត​ស្ទឹងត្រែង​,​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា ជំរុញ​អាជ្ញាធរខេត្ត ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បន្ត​យកចិត្តទុកដាក់​គាំ ពារ និង​ពន្លឿន​ការធ្វើប​ណ្ណ​ក្រីក្រ ជូន​សមាជិក​-​សមាជិ កា សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្ទឹងត្រែង ។ ប្រសាសន៍​ដាស់តឿន​របស់​សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល សមាគមន៍​អតីតយុទ្ធជន​កម្ពុជា លោក ច័ន្ទ លំផាត់ តំណាង​អនុប្រធាន​សមា គម​អតីតយុទ្ធជន​កម្ពុជា នាយ​ឧត្តមសេនីយ៍ ក​តិ​សិង្គ​ហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ទទួលស្គាល់​ប្រធាន និង​អនុប្រធាន គណៈកម្មាធិកា រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង ។​

​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន​-​អនុប្រធាន​គណៈ កម្មា​ធិ​ការសមាគម​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​ស្ទឹង ត្រែង ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២៤ នៅ​សាលា​ខេត្តស្ទឹងត្រែង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត​ស្ទឹងត្រែង លោក ស្រី កែវ សាវឿន​, មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ សមាគម​អតីត​យុ ទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង​, លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី លោក ស៊ុទ្ធ វណ្ណា ប្រធាន​មន្ទីរ​សង្គម​កិ ច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​ជា​អនុ ប្រ ធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ សមាគម​អតីត​យុទ្ធ ជនកម្ពុជា ខេត្ត​ស្ទឹងត្រែង ប្រធាន អនុប្រធាន​មន្ទីរ អភិបាលក្រុង​-​ស្រុក​ទាំង​៦ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ប្រធាន​គណៈកម្មាធិការ សមាគម​អ តីត​យុទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង និង​លោក គឹម ពិ សិដ្ឋ ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុ​យោ​ដី​ខេត្ត​ស្ទឹងត្រែង ជា​អនុប្រធាន​គណៈ​ក ម្មា​ធិ ការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង​។​

​អនុគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ច័ន្ទ លំផាត់ នៅក្នុង​ឱកាស​នោះ បាន​សំ ណូម​ពរ​ដល់​អាជ្ញាធរ​ខេត្ត ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការជួយ​មើលថែ​ចំពោះ​សមាជិក​-​សមាជិកា អតីតយុទ្ធជន​កម្ពុជា​ទាំងអស់ តាមរយៈ​ការចុះ​ពិនិត្យមើល និង​ផ្ដល់​ប័ណ្ណ​ក្រីក្រ​ជូន​ពួកគាត់​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ដ្បិត​អ តីត​យុទ្ធជន​ភាគច្រើន គឺជា​ជន​ក្រីក្រ ដូច្នេះ​ប្រសិនបើ​ពួក​គាត់​ទទួលបាន​បណ្ណ​ក្រីក្រ​នោះ ពួកគាត់​នឹង​ទ​ទួ ល​បាន​ប្រាក់ឧបត្ថម្ភ​គួបផ្សំ​ជាមួយនឹង​ប្រាក់បៀវត្ស ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការ​ដោះ ស្រាយ​ការលំបាក​បាន​មួយកំរិត​ទៀត​ផង​ដែរ​។

​លោក ច័ន្ទ លំផាត់ ក្នុងឱកាស​នោះ បាន​ថ្លែង​ពាំនាំ​សេចក្តី​នឹករលឹក​ជា​ពន្លឹក​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន ចំពោះ​សមាជិក​-​សមាជិកា អតីតយុទ្ធជន​កម្ពុជា នៅ​គ្រប់​មូលដ្ឋាន ភូមិ​-​ឃុំ​-​ស្រុក​-​ក្រុង នៃ​ខេត្ត​ស្ទឹងត្រែង ៕
​ដោយ​÷ ជា ប៊ុន​គង​)

      

Leave a Reply

Your email address will not be published.