ព័ត៌មានជាតិ

ក្រុម​ក្មេង​ទំនើ​ង ចំនួន ៣​នាក់ ដែល​មាន​ដាវ និង​កាំបិតផ្គាក និង​មាន​រក្សាទុក​សារធាតុ​ញៀន​ជាច្រើន​កញ្ចប់​ផង​នោះ ត្រូវបាន​ត​ម្មាំង​អាវុធហត្ថ​  មន្ទីរ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស អាវុធ​ហត្ដ​ខេត្ដ​កំពង់ស្ពឺ ធ្វើ​ការសហការ ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​កង​ពិសី បាន​ធ្វើការ​ចាប់​បង្ក្រាប​បាន​

​ខេត្ត​កំពង់ស្ពឺ ៖ នៅវេលា​ម៉ោង​១៣:៣១​នាទី ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ខ្ទម​ដី​ឡូតិ៍​ទុក​ចោល​មួយ​កន្លែង​ ​ស្ថិតក្នុង ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កម្លាំង​អាវុធហត្ថ​ខេត្ដ ហស​ការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​គងពិសី ក្រោម​ចា​ចង្អុរបង្ហាញ ពី​លោក ឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ និង​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ដោយ​លោក ណុល ដា​រ៉ា ប្រធាន​មន្ទីរ​យុត្តិធម៌ និង​លោក ទំ សារិទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក បាន​ធ្វើការ​យ៉ាង​យកចិត្ដទុកដាក់ និង​គោរព​តាម​បទបញ្ជា បាន​ធ្វើ​ការបង្ក្រាប និង ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​០៣​នាក់​
-១.​ឈ្មោះ​  គឹម សំអាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ
២.​ឈ្មោះ មឿន សុធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​
៣.​ឈ្មោះ សាត សុរិទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​វត្ថុតាង ដែល​សមត្ថកិច្ច​រឹបអូស រួមមាន​:
-​ម្សៅ​ក្រាម​សរ​ថ្លា​ចំនួន ៥​កញ្ចប់
-​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​
-​ម៉ូតូ​០១​គ្រឿង​
-​កាំបិតផ្គាក់​១​ដើម​
-​ដាវ​មួយ​១​ដើម​
-​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​
-​ឧបករណ៍​ជក់បារី​អេឡិចត្រូនិច​ចំនួន​២ គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បញ្ជូន​ខ្លួន​មក​បញ្ជាកាដ្ឋាន​កងរាជអាវុធហត្ថ​ខេ​ត្ត​កំពង់ស្ពឺ ដើម្បី​បន្ត​និតិ​វិធី​។​

​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បើ​អ្នក​ហ៊ាន​ចង់ដឹង ចង់​សាក នឹង​គ្រឿងញៀន លទ្ធផល​មាន​តែ ៣ តែប៉ុណ្ណោះ​÷ ទី​១ គឺ​ឆ្គួត ទី​២ គឺ​ជាប់គុក ទី​៣ គឺ​ងាប់ គ្រឿងញៀន​នាំ​មក​នៅ​សេចក្ដី​វិនាស ។ សូម​ចង់ចាំ​ទាំងអស់គ្នា ក​ចង់​សាក ក​ចង់ដឹង កុំ​លេង​នឹង​គ្រឿងញៀន​🙏♥️😭​។​

Leave a Reply

Your email address will not be published.