ព័ត៌មានជាតិ

តើ​លោក​នាយប៉ុស្ដិ៍ លំ​ហាច គិត​ឃើញ​យ៉ាងណា​??? បាន​ហ៊ាន​ផ្គើន និង​អនុសាសន៍ ដ៏​ថ្លៃថ្លា របស់​ប្រមុខ​ថ្នាក់ដឹកនាំ នៅតែ​បន្ត​បណ្ដែតបណ្ដោយ ឲ្យ​កើតមានល្បែង​លេង​ភ្នាល់​លុយ​ស្រែក​ហ៊ោកញ្ជ្រៀវ ក្នុង​ទឹកដី​របស់​លោក​ដោយ​មិន​ធ្វើ​ការទប់ស្កាត់​បែបនេះ

​ឃុំ​លំហាច ស្រុក​អង្គស្នួល ថ្ងៃទី​១៧.​ខែ​មីនា​.​ឆ្នាំ​២០២៤
​បងប្អូន​ប្រជាពលរដ្ឋ​លោក​ឆ្ងល់​ថា តើ​លោក​នាយប៉ុស្ដិ៍​លំ​ហាច មាន​ដែល​បាន​មើល​តាម​ទូរទស្សន៍ មើល​តាម​ទូរ​សព្ទ​ដៃ និង​មាន​ដែល​បាន​ចូលរួម​ប្រជុំ​ថ្នាក់​ភូមិ​ឃុំ ឱ្យ​ធ្វើ​ការបិត​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ជា​ពិសេស​មាន​ដែល​បានឃើញ បាន​ស្ដាប់​ប្រសាសន៍​ថ្នាក់ដឹកនាំ លោក​បាន​មានប្រសាសន៍​យ៉ាង​ដាច់​ណាត់​ថា ឲ្យធ្វើ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ត្រូវតែ​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ឲ្យ​ខាន​តែ​បាន បើ​មាន​កើតមាន​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​ណា សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​នោះ ហ្នឹង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក ត្រូវតែ​ទទួលខុសត្រូវ​!​។​

​ចុះ​ហេតុអ្វី ???​បានជា​នៅក្នុង​មូលដ្ឋាន​ឃុំ​លំ​ហាច នៅតែ​បន្ត​បណ្ដែតបណ្ដោយ ឲ្យ​កើត​មាន​លេងល្បែង​ប្រជល់មាន់ បាន​យ៉ាង​រលូន ដោយ​ពុំដែល​ឃើញ លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​លោក​មេ​ប៉ុស្តិ៍ ឃុំ​លំហាច (​លោក​សល់​ចិត្រា ) និង ហ្នឹង​លោក​មេ ឃុំ​លំហាច (​លោក​ហុង​ហៃ )​ចុះ​ធ្វើកា​រទប់​ស្កាត​បង្ក្រាប​ទីតាំង​លេងល្បែង​នោះ​ជល់​មាន់​មួយ​កន្លែង​នេះ​សោះ ដោយ​ផ្គើន​ហ្នឹង​អនុសាសន៍ របស់​ប្រមុខ​ថ្នាក់ដឹកនាំ យ៉ាង​ដូច្នេះ​ទៅវិញ​?​។​

សូមបញ្ជាក់​ថា តើ​កើតមាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ហើយ អំពើហិង្សា​ក្នុង​គ្រួសារ ក្មេង​ទំនើង ចោរឆក់ ចោរលួច ក្មេង​សែ​ប​គ្រឿងញៀន ជៀស​មិន​ផុត​នោះ​ឡើយ (​ត្រង់​ណា​ទៅ​ដែល​ហៅថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​????)

​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​លំហាច សូម​សំណូមពរ 🙏​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​អង្គស្នួល​🙏​សូម​សំណូមពរ ដល់​លោក​មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល​🙏 សូម​សំណូមពរ​ដល់​លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល 🙏 មេត្តា​ជួយ ជួយ​ចុះ​ត្រួតពិនិត្យ មើល​ទីតាំង​ល្បែង​មួយ​កន្លែង​នេះ និង​មាន​ការទប់ស្កាត់​បង្ក្រាប​ផង​ទាន ដើម្បី​ភូមិ​ឃុំ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​លំ​ហាច ដោយ​ក្តី​គោរព ដោយ​ក្តី​អនុគ្រោះ និង​ដោយ​ក្តីរំពឹងទុក្ខ​🙏🙏🙏🙏🙏😭 ៕

Leave a Reply

Your email address will not be published.