ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ត្រៀម​ឧបករណ៍​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​នាពេល​ខាងមុខ​នេះ

(​ភ្នំពេញ​)៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ការងារ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ត្រៀម​ឧបករណ៍​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​នាពេល​ខាងមុខ​នេះ​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការរង នាយសេនាធិកា ស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ និង​បញ្ជូន​រូបភាព​តាម​ប្រព័ន្ធ video conference ទូទាំង​២៥​រាជធានី​-​ខេត្ត​ផងដែរ​​៕

 

Leave a Reply

Your email address will not be published.