ព័ត៌មានជាតិ

សម្ដេច​មហា​បវ​ធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​យោធិន​ដែល​ពលី​ជីវិត ក្នុងករណី​ផ្ទុះ​គ្រាប់ នៅ​យោធភូមិភាគ​ទី ៣ និង​ចូលរួមឧ​ប​ត្ត​ម ក្រុមគ្រួសារ​សព​កងទ័ព ដែល​ពលី​ក្នុងករណី​ទុក​គ្រាប់ ក្នុង​មួយ​គ្រួសារ ២ ម៉ឺន​ដុល្លារ និង ឧបត្ថម្ភ​ដល់​នាក់​រងរបួស​ក្នុងករណី​ផ្ទុះ​គ្រាប់​ម្នាក់ ២០ លាន​រៀល

​ខ្ញុំ​មាន​ក្តីរ​ន្ធ​ត់​ក្តុកក្តួល​ឥតឧបមា ដែល​បាន​ទទួលដំណឹង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ នៅ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ ដែល​បាន​បង្ក​ឱ្យ​យោធិន​ចំនួន ២០ នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយចំនួន​ទៀត​បានរ​បួស​។

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​យោធិន​ពលី និង​សម្តែង​នូវ​ស​មានទុក្ខ​សោកស្តាយ​ចំពោះ​អ្នក​រងរបួស ក្នុង​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នេះ ។

​ខ្ញុំ​បាន​ផ្តល់​ការណែនាំ​ដល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ចាត់ចែង​ជាបន្ទាន់​រៀបចំ​ពិធី​បុណ្យ​សព​ជូន​យោធិន​ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​នេះ ឱ្យបាន​សមរម្យ​ស័ក្តិសម​នឹង​ពលិកម្ម​របស់​ពួក​គាត់​ចំពោះ​ជាតិ និង​មាតុភូមិ​។
​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា នឹង​ធ្វើជា​តំណាង​របស់​ខ្ញុំ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​។

​រាជរដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង លើ​ការចំណាយ​រៀបចំ​ពិធី​បុណ្យសព​នេះ​។

​ជាមួយគ្នានេះ ខ្ញុំ​សូម​ផ្តល់​ការឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ពលី ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ​សព ហើយ​ចំពោះ​យោធិន​ដែល​រងរបួស​ក្នុង​ឧបទ្ទវហេតុ​នេះ ក្នុង​ម្នាក់ៗ​ចំនួន ២០ លាន​រៀល ។

​ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​យោធិន​ពលី បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​ក៏​សូម​ជូនពរ​យោធិន និង​ជនរងគ្រោះ​ទាំងអស់​ឆាប់​បានជា​សះ​ស្បេី​យ​។​

#​ហ៊ុន​ម៉ា​ណែ​ត #Hunmanet
#​កម្ពុជា #Cambodia

Leave a Reply

Your email address will not be published.