ព័ត៌មានជាតិ

សម្តេច​ភក្តី សាយ ឈុំ អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​ចម្រើន​ជន្មាយុ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ពោធ​ឆ្លងសាលា​បុណ្យ ព្រមទាំង​ប្រាសាទ​មរតក​ចក្រី នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក

​ថ្ងៃ​សុក្រ ២​រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​ចម្រើន​ជន្មាយុ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គម្រប់​៩០ ឈានចូល​៩១​ឆ្នាំ​និង​សម្ពោធ​ឆ្លងសាលា​បុណ្យ ព្រមទាំង​ប្រាសាទ​មរតក​ចក្រី នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​…​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស បវរ​សួស្តី នៃ​អាយុវឌ្ឍន​ការ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ សម្តេច​វិបុល​សេនា​ភក្តី និង​លោកជំទាវ សូម​គោរព​ជូនពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ថ្លៃថ្លា និង​សូម​សម្តែង​នូវ​កតញ្ញូតា​ដ៏​ជ្រាលជ្រៅ​បំផុត គោរព​ជូន​ចំពោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ដែល​មាន​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​បុព្វហេតុ “​ជាតិ សាសនា ព្រះ​មហាក្រ​ត្រ​” ជាពិសេស​នោះ សម្តេច បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការសង្គ្រោះ​ប្រទេសជាតិ ប្រជាជន និង​កសាង​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​កម្ពុុជា អោយមាន​ការរីកចម្រើន សម្បូរ​សប្បាយ​រុងរឿង​ប្រជាជន​គ្រប់រូប​បាន​រស់នៅ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ ក្នុង​សុខសន្តិភាព ស្ថិរភាព និង​មាន​ជីវភាព​ឈានឡើង​ជា​បន្តបន្ទាប់​។​

​សម្តេច​វិបុល​សេនា​ភក្តី និង​លោកជំទាវ សូម​លើក​ហត្ថ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី ព្រម​ទាំង​វត្ថុ​សក្តិ​សិទ្ធ​ទាំងឡាយ​លើ​លោក ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រោះព្រំ​ប្រទាន​ពរជ័យ សិរី​សួស្តី​ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ទាំងអស់​របស់​សម្តេច សូម​មាន​ជន្មាយុ​យឺនយូរ ជួបប្រទះ​តែ​សេចក្តីសុខ​សុភមង្គល មាន​សុខភាព​ល្អ​បរិបូរណ៍ និង​សូម​សម​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍ ត​រៀង​ទៅ​។​

 

Leave a Reply

Your email address will not be published.