ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហាសិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម​

​នៅ​រាត្រី ថ្ងៃ​ចន្ទ ៦​រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ដំណើរ​ដោយ ឯកឧត្តម ហ៊ុន ម៉ានិត និង​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​របស់ ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហាសិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម ដែល​អមដំណើរ​ដោយ​ព្រះ​រាជបុត្រា ម៉ា​ទីន យាង​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការយាង​របស់​ព្រះអង្គ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​មិន​មាន​ពិធី​ផ្លូវការ​អ្វី​នោះ​ទេ គឺជា​ការ​នឹករលឹក​គ្នា​ទៅវិញទៅមក និង​ដើម្បី​សោយ​ព្រះ​ក្រ​យា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ស្អែក​នេះ ជាមួយ​សម្តេច​តេជោ ហ៊ុន សែន និង​មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​សម្ដេច​តេជោ នឹង​ចូលរួម​ផង​ដែរ​៕​

Leave a Reply

Your email address will not be published.