បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី របស់នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អគារថ្មីនេះ សាងសង់ឡើងសម្រាប់រក្សាទុករថយន្តនាំក្បួន ម៉ូតូស ហែរអមការពារគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ និងជាការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិនៃនាយកដ្ឋានអង្គរក្ស ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មានបណ្តោយ ១០៨ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ ៩,២ម៉ែត្រ។