ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​កីឡាករ​ទូក ង ចំនួន ៥៥​ទូក មកពី​ខេត្ត​ព្រៃវែង​

​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ទូក ង ចំនួន ៥៥​ទូក មកពី​ខេត្ត​ព្រៃវែង ត្រៀម​ចូលរួម​ការប្រណាំង​ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​នាំយក​អំណោយ​ជា​ថវិកា និង​គ្រឿងឧបភោគ​-​បរិភោគ ប្រគល់​ជូន​គណៈកម្មកា​រ និង​ចំណុះ​ទូក ដូចខាងក្រោម ៖

​ទី​១. ទូក ង​វែង ចំនួន ១៨​ទូក ៖ ក្នុង ១​ទូក​២ ទទួលបាន​ថវិកា ចំនួន ២​លាន​រៀល អង្ករ ៣០០​គីឡូក្រាម​, ទឹកបរិសុទ្ធ ៥​កេស​, មី ៦​កេស​, ទឹកត្រី ២​យួរ​, ត្រីខកំប៉ុង ២​កេស​ធំ​, ទឹកស៊ីអ៊ីវ ២​យួរ​, ភេសជ្ជៈ​៥​កេស និង​ស្រា​បៀ​រ ៣​កេស​។

​ទី​២. សម្រាប់​ទូក ង ខ្នាត​អន្តរជាតិ ចំនួន​៣៧​ទូក ៖ ក្នុង ១​ទូកៗ ទទួលបាន​ថវិកា ចំនួន ១​លាន​រៀល​, អង្ករ ២០០​គីឡូក្រាម​, ទឹកបរិសុទ្ធ ២​កេស​, មី ៣​កេស ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ​, ត្រីខកំប៉ុង ១​កេស​ធំ​, ភេសជ្ជៈ ៣​កេស និង​ស្រា​បៀ​រ ចំនួន ២​កេស​។

​ទី​៣. សម្រាប់​អនុគណៈកម្មការ​បច្ចេក​ទេស​និង​គ្រប់គ្រង​ទូក ៖ ថវិកា​ចំនួន ៤​លាន​រៀល អង្ករ ៣០០​គីឡូក្រាម​, ទឹកបរិសុទ្ធ ២០​កេស​,​មី ៦​កេស​, ភេសជ្ជៈ ៥​កេស និង​ស្រា​បៀ​រ ៥​កេស​។

​ទី​៤. សម្រាប់​អនុគណៈកម្មការ​សន្តិសុខ​និង​សណ្ឋាប់ធ្នាប់ ៖ ថវិកា ចំនួន ៦​លាន​រៀល ទឹកបរិសុទ្ធ ២០​កេស​, មី ៦​កេស​, ភេសជ្ជៈ ៥​កេស និង​ស្រា​បៀ​រ ៥​កេស​។​

​ទី​៥. សម្រាប់​អនុគណៈកម្មការ​បរិស្ថាន និង​សុខាភិបាល ៖ ថវិកា ចំនួន ៤​លាន​រៀល​, ទឹកបរិសុទ្ធ ២០​កេស​, មី ៦​កេស​, ភេសជ្ជៈ ៥​កេស និង​ស្រា​បៀ​រ ៥​កេស​។

​ទី​៦. សម្រាប់​អនុគណៈកម្មការ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ ៖ ថវិកា ចំនួន ៥​លាន​រៀល​, ទឹកបរិសុទ្ធ ២០​កេស​, មី ៦​កេស​, ភេសជ្ជៈ ៥​កេស និង​ស្រា​បៀ​រ ៥​កេស​។​

​ទី​៧. សម្រាប់​វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ៖ ថវិកា ចំនួន ៥០​ម៉ឺន​រៀល ទឹកបរិសុទ្ធ ៥​កេស ភេសជ្ជៈ ៥​កេស និង​ស្រា​បៀ​រ ៥​កេស​៕

Leave a Reply

Your email address will not be published.