ព័ត៌មានជាតិ

ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

​សៀមរាប ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តសៀមរាប ជំនួស​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និត​។​

​ពិធី​ប្រកាស​តែងតាំង​នេះ បាន​ប្រព្រឹត្តទៅ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ផងដែរ ។​

​សូមជម្រាបថា សម្តេ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ បាន​ចេញ​អនុក្រឹត្យ​តែងតាំង​មុខតំណែង​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​វរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​សៀម រាប ៕

 

Leave a Reply

Your email address will not be published.