ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​លោកជំទាវ ព្រមទាំង​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ទាំងអស់ ផ្ញើ​សារ​គោរព​ចូលរួម​រំលែក​មរណទុក្ខ ចំពោះ​មរណភាព​របស់ សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល​!​

យើងខ្ញុំ​ទាំងអស់ មាន​សេចក្តី​រំជួលចិត្ត​ឥតឧបមា ក្រោយពី​បាន​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​ថា សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល សមាជិក​រដ្ឋសភា​, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨:៣៥​នាទី​ព្រឹក ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ដោយ​ជរាពាធ​។​

​ក្នុងឱកាស​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​ក្រៃលែង​នេះ យើងខ្ញុំ​ទាំងអស់​សូម​ចូលរួម​រំលែក​ទុក្ខ និង​ការ​ស្តាយស្រណោះ អាឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា​ការបាត់បង់ សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល គឺជា​ការបាត់បង់​នូវ ស្វាមី និង​ឪពុក ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ សង្គហធម៌​គំរូ​មួយរូប ចំពោះ​ក្រុម​គ្រួសារ ជាពិសេស គឺជា​ការបាត់បង់​នូវ​ធនធានមនុស្ស​មួយរូប​ដែល​ពោរពេញ ដោយ​ឆន្ទៈ​មនសិការ ក្នុង​ការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​គ្រប់​កាលៈទេសៈ​។​

​យើងខ្ញុំ​ទាំងអស់​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង សំអុល ឆាប់​បាន​ចាប់កំណើត​កើត​ក្នុង​សុគតិភព​គ្រប់​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ចូលរួម​រំលែក​មរណ​ទុក្ខ​ពី នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកជំទាវ ព្រមទាំង​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ទាំងអស់​

 

Leave a Reply

Your email address will not be published.