ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១១​នាក់ រួម​ទាំង​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម និង​វត្ថុតាង​ជាច្រើន​ក្នុង​ករណី​បង្ក្រាប​នៅ​ក្រុង​ច្បារមន​

(​កំពង់ស្ពឺ​)៖ ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ លោក​វរសេនីយ៍ឯក នាង ខ្វា​យ មេបញ្ជាការរង​ទទួល​ជំនាញ​បាន​ដឹកនាំ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដោយ​មាន​ការសម្របសម្រួល​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​កម្លាំង​បាន​ឆ្មក់​ចូល​ក្នុងផ្ទះ​ដែល​ជា​ជម្រក​ផ្តល់​ទីតាំង​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន កែឆ្នៃ និង​ទទួល​ផល​ចោរកម្ម​ដ៏​ធំ​ចំនួន​២​ទីតាំង ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៤ កម្លាំង​ចុះ​បង្ក្រាប ទីតាំង​ផ្តល់​ឱ្យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ក្នុងនោះ​មាន​ទីតាំង​កែឆ្នៃ​ម៉ូតូ និង​ទទួល​ផល​ចោរកម្ម មាន​ចំនួន ០២​ទីតាំង​។

​លោក​វរសេនីយ៍ឯក មេបញ្ជាការរង បាន​ឲ្យដឹង​បន្ត​ថា ក្រោយ​កម្លាំង​បាន​ឡោម​ព័ទ្ធ​ផ្ទះ​ទីតាំង​ខាងលើ កំណត់​បាន​មុខសញ្ញា​យ៉ាងច្បាស់ កម្លាំង​ធ្វើ​ការចូល​ឆែកឆេរ ជា​លទ្ធផល​ទទួល​បានគឺៈ​
​ទី​តាំងទី​១-​ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ (​ស្រី​០២​នាក់​) រកឃើញ​ម្សៅ​ពណ៌​ស​ជា​សារធាតុ​ញៀន​K មួយ​កញ្ចប់​ធំ ទម្ងន់​៥៦៣,៧៤​ក្រាម និង​រក​ឃើញ​ម៉ូតូ​ចំនួន​០៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៣​គ្រឿង​គ្មាន​ស្លាក​លេខ និង​០១​គ្រឿង​មាន​ស្លាក​លេខ​ដែល​បាន​ដោះ​រួច រួម​ជាមួយ​សម្ភារៈ​ជា​បំណែក​ម៉ូតូ​ជាច្រើន​ទៀត ដែល​បាន​ដោះ​បំបែក​បំបាត់ដាន និង​បំភ័ណ្ឌភ្នែក ។
​ជនសង្ស័យ​រួមមាន​ឈ្មោ​៖
១-​សួង មករា ហៅ​(​យក​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​រលាំង​សង្កែ សង្កាត់​សុព៌​រទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​
២-​ចេត វុត្ថា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុព៌​រទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មុខរបរ រៀន​ជាង​ម៉ូតូ ។​
៣-​ឆាន់ សម្ភ័ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចំ​បក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​
៤-​នី វិសាល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចំការ​ដូង ឃុំ​វល្លិ​សរ សង្កាត់រ​ការ​ធំ ខេត្ត​កំពង់ស្ពឺ ។​
៥-​ខែ​ក ស្រីនិត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ខេត្ត​កំពង់ស្ពឺ មុខរបរ​នៅផ្ទះ ។​
៦-​វ៉ន ចិន្តា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចំការលើ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។​

​លោក​វរសេនីយ៍ឯក មេបញ្ជាការរង បាន​ឲ្យ​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ខែ​ឆ្នាំ ដដែល​កម្លាំង​បាន​បន្ត​ឆ្មក់​ចូល​ឆែក​ទីតាំង​មួយកន្លែង​ទៀត​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ។​
​ធ្វើឡើង​នៅ​ទី​តាំងទី​២ ស្ថិតនៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុព៌​រទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ ក្នុង​នោះ​កម្លាំង​ជំនាញ​បន្តរ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ នាក់​. បាន​ឆែកឆេរ​រកឃើញ​ម្សៅ​ពណ៌​ស ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក ២​កញ្ចប់​មធ្យម និង​៨​កញ្ចប់​តូច ទម្ងន់​៤៥,៥៦​ក្រាម និង​រក​ឃើញ​ម៉ូតូ​ចំនួន​១ គ្រឿង​គ្មាន​ស្លាក​លេខ រួម​ជាមួយ​សម្ភារៈ​ជា​បំណែក​ម៉ូតូ​ជាច្រើន​ទៀត រួម​ជាមួយ​ឧបករណ៍​កាច់​សោរ​ក​ម៉ូតូ ប្រដាប់​ផ្សារ​ផ្តាច់ និង​សម្ភារៈ​ជាច្រើន​ទៀត ។ ជនសង្ស័យ​រួមមាន​ឈ្មោះ​÷
១-​ហ៊ុន ដេវីត ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុព៌​រទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​
២-​មាស ម​នោ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ។​
៣-​មាស ភារះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់​ភូមិ ឃុំ​ជាមួយគ្នា ។​
៤-​ម៉ម រិទ្ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ ពុះ​អុស រស់នៅ​ភូមិ​ព្រៃ​ទួល ឃុំ​វល្លិ​សរ ខេត្ត​កំពង់ស្ពឺ ។​
៥-​អៃ រតនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​វល្លិ​សរ ខេត្ត​កំពង់ស្ពឺ ។​

​លោក​វរសេនីយ៍ឯក មេបញ្ជាការរង ដឹកនាំ​កម្លាំង​បានបញ្ជាក់​ថា ចំពោះ​ទី​តាំងទី​២​ខាងលើ លោក​ព្រះរាជអាជ្ញារង និង​កម្លាំង​ជំនាញ​បានសម្រេច​បិត​ជា​បណ្តោះអាសន្ន ឃាត់​ជនសង្ស័យ​សរុប​ទាំង​១១​នាក់ និង​វត្ថុតាង​បញ្ជូន​មក​បញ្ជាការដ្ឋាន កងរ​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ។​

​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បានឲ្យ​ដឹង​ដែ​ថា នេះ​ជា​ការបង្ក្រាប​ទីតាំង​ដែល​ប្រមូលផ្តុំ​ការប្រើប្រាស់ និង​ជួញដូរ​លួចលាក់​យ៉ាងសកម្ម ក្នុងនោះ​មាន​ទាំង​បង្កប់​នៅ​កន្លែង​ទទួលផល​ចោរកម្ម​ផង ។ សកម្មភាព​បែប​នេះ​និង​នៅតែ​បន្ត​ដូច​ភ្លៀងរលឹម ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (​ប្រទេស​ជាតិ​ត្រូវ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​) ។​

​សូម​បញ្ជាក់​ជនសង្ស័យ​ទាំង​១១​នាក់ កំពុង​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​បើក​ការស្រាវជ្រាវ​បន្ថែម​ទៀត បន្ត​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕​

Leave a Reply

Your email address will not be published.