ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រមា​ខ្មែរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ

ក្នង​ឱកាស ក្រមា​ខ្មែរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ សម្តេច​តេជោ ហ៊ុន សែន ប្រធានរដ្ឋសភាជាតិ បាន​សម្តែង​នូវ ការកោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង គាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា អ្នកជំនាញ​ជាតិ​-​អន្តរជាតិ នូវ​កាតព្វកិច្ច​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុក​ជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ត​រៀង​ទៅ​។​

​ក្រមា​ខ្មែរ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង អា​សង់​ស្យុង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គាយ (Republic of Paraguay) នា​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​វប្បធម៌ អរូបី​របស់​អង្គការ​យូណេស្កូ ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​តាមរយៈ​សេចក្ដីសម្រេច​19.COM 7.b.27 ។​

​សម្តេច​បាន​មានប្រសាសន៍​​ក្នុង​បណ្តាញ​សង្គម​ដូចនេះ​ថា ៖
«​ក្នុងនាម​ជា​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រមា​ខ្មែរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង អា​សង់​ស្យុង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គាយ (Republic of Paraguay) នា​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​វប្បធម៌ អរូបី​របស់​អង្គការ​យូណេស្កូ ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​តាមរយៈ​សេចក្ដីសម្រេច​19.COM 7.b.27​។​

​ការចុះបញ្ជី​នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ដែល​បាន​សម្រេច​នូវ​សមិទ្ធផល​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។

​នេះ​គឺជា​ការផ្តល់​នូវ​តម្លៃ​ចំពោះ​កម្ពុជា និង​សហគមន៍​អន្តរជាតិ ក្នុង​ការថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុក​ជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ត​រៀង​ទៅ​។​

​ក្នុង​ឱកាស​ដ៏​មហាប្រសើរ​នេះ ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​សម្តែង​នូវ​អំណរ​ព្រះ​គុណ ដ៏​ជ្រាលជ្រៅ​វិសេសវិសាល​ថ្វាយ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​ទ្រង់​តែង​ប្រោស​ព្រះរាជទាន​នូវ​ការគាំទ្រ​ជានិច្ចកាល ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជាពិសេស​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ងាយ​ប្រឈម​នឹង​ការបាត់បង់​។​

​ក្នុង​ឱកាស​នេះ​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង គាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា អ្នកជំនាញ​ជាតិ​-​អន្តរជាតិ នូវ​កាតព្វកិច្ច​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុក​ជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ត​រៀង​ទៅ​៕

Leave a Reply

Your email address will not be published.