ព័ត៌មានជាតិ

ការគិត​ភ្លេចខ្លួន​មួយគ្រា ធ្វើឲ្យ​កើតមាន ការខាតបង់ បាត់បង់ សោ​ក​សង្វឺក យ៉ាង​អ​អណោច​បំផុត​🙏😭

លំអិត​ព័ត៌មាន​! ករណី​មន្ដ្រី​អាវុធហត្ថ​ខេត្ត​ក្រចេះ បាញ់រះ​សមាជិកគ្រួសារ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្ដាលឲ្យ​ស្លាប់​៣​នាក់ និង​របួសធ្ងន់​៣​នាក់​, ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​តាម​ក្រោយ​

(​ត្បូងឃ្មុំ​)៖ មន្ដ្រី​អាវុធហត្ថ​ខេត្តក្រចេះ​ម្នាក់ ប្រដាប់​ដោយ​អាវុធ AK ស្វាយ​បត់ បាន​បាញ់ប្រហារ​ទៅលើ​សមាជិក​គ្រួសារ​របស់​ខ្លួន​បណ្ដាលឲ្យ​ស្លាប់​ចំនួន​២​នាក់ និង​រង​របួសធ្ងន់​ចំនួន​៣​នាក់ រួច​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​អំពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​របាយការណ៍​បន្ថែម​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើង​ឈ្មោះ ហ៊ីង សុ​វណ្ណា​រិទ្ធិ អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​បើករថយន្ត​ម៉ាក ISUZU ពណ៌​ស​ស្លាក​លេខ​ខេមរៈភូមិន្ទ (2-1364) ចូល​ដល់​មុខផ្ទះ​ជនរងគ្រោះ​រួច​ក៏​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​បាញ់រះ​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​សរុប​ចំនួន​៦​នាក់​ព្រមទាំង​ជនសង្ស័យ​។​

​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត និង​រងរបួស​រួមមាន​៖
*​ទី​១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ ត្រូវ​ជា​ឪពុកក្មេក (​ស្លាប់​កន្លែកើតហេតុ​)
*​ទី​២៖ ឈ្មោះ អោក ចាន់​សាទ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ ត្រូវ​ជា​ម្តាយក្មេក (​ស្លាប់​កន្លែកើតហេតុ​)
*​ទី​៣៖ ឈ្មោះ ប៊ុន រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រូវ​ជា​បងថ្លៃ (​របួសស្រាល​)
*​ទី​៤៖ ឈ្មោះ ប៊ុន លក្ខ​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ (​របួសធ្ងន់​)​។​
*​ទី​៥៖ ឈ្មោះ សេង ហន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ប្រជា​ការពារ (​របួស​ភ្នែក​កម្រិតធ្ងន់​) ទាំងអស់គ្នា​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជនដៃដល់​ក្រោយពី​ធ្វើ​សកម្មភាព​រួច បាន​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​
​ក្រោយ​ពិនិត្យ​ចប់សព្វគ្រប់ សាកសព (​ឪពុក​ម្ដាយក្មេក​) រក្សា​ទុក្ខ​នៅផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សាកសព​ជនបង្ក​បញ្ជូន​មក​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​ពញាក្រែក សាច់ញាតិ​មក​ទទួល​បន្ត​យក​ទៅ​ធ្វើ​ធ្វើបុណ្យ​នៅ​ភ្នំពេញ​។​
​ចំណែក​ជនរងគ្រោះ​២​នាក់ ដែល​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ រួច​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​បន្ត​ទៀត​។ ក្រោយ​ការ​កើត​ហេតុ កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ពញាក្រែក និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕

 

 

Leave a Reply

Your email address will not be published.