ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​ឯកឧត្តម U Khin Yi ប្រធាន​គណបក្ស សហភាព​សាមគ្គី និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម​

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ស្វាគមន៍​ឯកឧត្តម U Khin Yi ប្រធាន​គណបក្ស​សហភាព​សាមគ្គី និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា (USDP) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម U Khin Yi និង​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពី​ការ​មក​ចូលរួម​កិច្ចប្រជុំ ICAPP លើក​ទី​១២ នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០២៤​កន្លងទៅ​។ សម្តេច​បាន​បន្ត​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម U Khin Yi លើក​នេះ មាន​លក្ខណៈ​ពិសេស ដោយសារ​វា​នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​គណ​បក្ស និង​គណបក្ស​។​ ​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម U Khin Yi បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ជា​កិត្តិយស​ធំធេង ដែល បាន​ជួប​សម្តេច ជាថ្មី​ម្តងទៀត​។ ឯកឧត្តម […]

ព័ត៌មានជាតិ

វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​បានបើក​ដំណើរ​ការ​ផ្លូវកា​រហើយ

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​កាត់​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ នៅ​មណ្ឌល​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្រុង​ក្រចេះ ។​ ​សូមបញ្ជាក់​ថា​មណ្ឌល​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្រុង​ក្រចេះ (​ជើង​) មាន​១៧​បន្ទប់ បេក្ខជន​៤១៤ ស្រី​២៣៨ ។​ ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបង្ហាញ​ហឹប​វិញ្ញាសារ​ជូន​ដល់​បេក្ខជន​ប្រឡង ពិនិត្យ​ភាព​បិទ​ជិត មាន​បិទ​ស្កុត និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសារ នៅ​ចំពោះមុខ​បេក្ខជន ដើម្បី​ធានាបាន​ថា ការប្រឡង​ប្រព្រឹត្តទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​ ​ឯកឧត្តម អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ជូន​ដល់​ក្មួយៗ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ រយៈពេល​០២​ថ្ងៃនេះ ត្រូវខិតខំ​ឲ្យអស់​ពី​សមត្ថភាព ព្រមទាំង​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​នៅ​ពេល​ប្រឡង​ឲ្យបាន​ល្អ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​អំឡុង​ពេល​ប្រឡង ពិសេស​ជូន​ពរ​ឲ្យ​ក្មួយៗ​ជោគជ័យ​ក្នុង​ការប្រឡង សាកស​ម​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សសរទ្រូង​ប្រទេសជាតិ​។​ដោយ​លោក ម៉ែន បូរិទ្ធ​ ​

ព័ត៌មានជាតិ

‎ សិក្ខាសាលា​ស្តីពី “​ការលើកកម្ពស់​ការយល់ដឹង​លើ​សុវត្ថិភាព និង​សន្តិសុខ​វិទ្យុ​សកម្ម​”  

​កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ បាន​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី សេចក្ដីណែនាំ ស្ដីពី​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ការប្រើប្រាស់​ប្រភព​វិទ្យុ​សកម្ម ដល់​មន្ត្រី និង​បុគ្គលិក និង​នៅតាម​បណ្ដា​មន្ទីរ​អង្គភាព ស្ថាប័ន​វិស័យ​ឯកជន​នានា ស្ថិតនៅក្នុង​ខេត្ត​កំពង់ស្ពឺ​  ក្រោម​អធិបតីភាព​ឯកឧត្ដម លី វណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​។​ ‎ ‎​ឆ្លៀត​ក្នុង​ឱ​លាស​នោះ ឯកឧត្ដម លី វណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល មានប្រសាសន៍​ថា​គោលបំណង​សុវត្ថិភាព​វិទ្យុសកម្ម គឺជា​ការការពារ​ខ្លួន​ពី​ការ​ទទួលរង​នូវ​សារធាតុ​វិទ្យុសកម្ម​ពី គ្រប់​មជ្ឈដ្ឋាន​ដូចជា វិទ្យុសកម្ម​ដែល​បង្កើត​ដោយ​មនុស្ស និង​វិទ្យុសកម្ម​ដែល​កើត ដោយ​ធម្មជាតិ​។ វិទ្យុសកម្ម​គឺមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បុគ្គល និង​សាធារណៈជន ក្នុង​ករណី​ទទួល​រង​នូវ​វិទ្យុសកម្ម​កម្រិត​ខ្ពស់ ក្នុង​រយៈពេល​ខ្លី ឬ​យូរ វា អាច​ទៅ​បំផ្លាញ​សរីរាង្គ កោសិការ និង​អាច​វា​អាច​បណ្តាលឱ្យ​ស្លាប់​ក្នុង ហើយ​សិក្ខាសាលា​ផ្សព្វផ្សាយ​នាឱកាស​នេះ ក្នុង​ការបញ្ជ្រាប​ការយល់ដឹង​ដល់​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល និង​តាម​បណ្តា​វិស័យ​ឯកជន […]

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ស្ពឺ​៖ បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ដណ្តើម​បាន​និទ្ទេស​A នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​

​កំពង់ស្ពឺ​៖ អភិបាលខេត្ត​កំពង់ស្ពឺ​ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័​សោភ័ណ បាន​លើកឡើង​ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ នឹង​ផ្តល់​រង្វាន់​ដល់​បេក្ខជន​ទាំងឡាយណា​ដែល​ទទួលបាន​និទ្ទេស​A នៅក្នុង​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​២០២៥ នា​សម័យ​ប្រឡង​ថ្ងៃទី​២៨-២៩ ខែ​សីហា ឆ្នាំ​២០២៥​។ ការលើក​ឡើង​ដូចនេះ ពេល​ដឹកនាំ​ក្រុមការងារ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា លោកគ្រូ អ្នកគ្រូ កាត់​បើក​វិញ្ញាសារ​ប្រឡង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ នៅ​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​កំពង់ស្ពឺ​។​ ​ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័​សោភ័ណ បាន​លើកឡើង​ថា ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ គឺជា​ការវាស់ស្ទង់​នូវ​រាល់​កម្រិត​នៃ​ចំណេះដឹង ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ នៅ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ឈាន​ចូល​ទៅ​បន្ត​ការសិក្សា​នៅ​កម្រិត​ថ្នាក់​មហាវិទ្យាល័យ សាកលវិទ្យាល័យ​បន្តទៀត ដូច្នេះ​ត្រូវ​ខិតខំ​ឱ្យអស់​ពី​លទ្ធភាព ដើម្បី​ឱ្យ​ការប្រឡង​នេះ​បាន​ជាប់​គ្រប់ៗ​គ្នា​។ ពិសេស​ជាង​នេះ ត្រូវអនុវត្ត​ឱ្យបាន​តាម​ការណែនាំ​របស់​ក្រសួង​អបរំ យុវជន និង​កីឡា ដោយ​គោរព​ឱ្យបាន​នូវ​គោលការណ៍​ទាំង​៤​នៃ​ការប្រឡង គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន (​អ្នកចេះ​គឺ​ជាប់​)​។​ ​សូមបញ្ជាក់​ថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​សីហា ឆ្នាំ​២០២៥ ខេត្ត​កំពង់ស្ពឺ […]

ព័ត៌មានជាតិ

‎​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​នាំយក​អំណោយ​សម្បុរ​ជន ទៅ​ផ្តល់ជូន​ដល់​កង​ឯកភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង យោធភូមិភាគ​ទី​៣

កំពង់ស្ពឺ​៖​ព្រឹក ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោកជំទាវ​  បាន​ដឹកនាំ​ប្រតិភូ​  អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅក្នុង​កង​ឯកភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង ដែល​កំពុង​ឈរជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ កោះកុង និង​នាំយក​អំណោយ​សម្តារៈ ស្បៀង គ្រឿងឧបភោគ បរិភោគ និង​ថវិកា​សម្រាប់​ប្រគល់ជូន​ដល់ មេបញ្ជាការ​យោធភូមិភាគ​ទី​៣ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង ។​ ‎ ‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិ​អភិបាល បាន​មានប្រសាសន៍ថា កងទ័ព​ជា​ខឿន​ការពារជាតិ​ដ៏​រឹងមាំ​មិន​អាច​ខ្វះ​បាន ក្នុងនាម​សម្ព័ន្ធមេត្រី​ជាមួយ​កងទ័ព យើង​នឹង​ជួយ​សហការ​ជាមួយ​កងទ័ព​ជួរមុខ ការពារ​ព្រំដែន​ជានិច្ច​ទោះ​ក្នុង​កាលៈទេស​ណា​ក៏​ដោ​ដោយ​  ការបង្កើត​ឱ្យ​មាន​ការ​ចង​សម្ព័ន្ធមេត្រី​ជា​មួយ​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយនេះ គឺ​បានមកពី​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​មក​ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាន​គិតគូរ​យកចិត្ត​ទុក ដាក់​ឧបត្ថម្ភ​គាំទ្រ និង​ផ្គត់ផ្គង់​គ្រប់បែបយ៉ាង​ដល់ កងទ័ព​កម្ពុជា​ពុំ​ឱ្យ​មាន​ការខ្វះខាត​នោះឡើយ​។​ ‎ ‎​ឯកឧត្តម​បណ្ឌិត បាន​ថ្លែង​អំណរ​អរគុណ​ដល់​សប្បុរស​សុ​ជន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ចូលរួម​ជា​សម្ភារៈ​បរិក្ខារ គ្រឿងឧបភោគ បរិភោគ ថវិកា ជាច្រើន​ផ្តល់ជូន […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២៥ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) នៅតែ​បន្ត​បង្ហាញ​ក្តីព្រួយបារម្ភ បើទោះបីជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ថយ​ចុះ​ក៏​ដោយ​។ នៅតែ​មាន​ការព្រួយបារម្ភ ក៏​ព្រោះតែ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សង្កេតឃើញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ករណី​ស្លាប់ និង​របួស នៅតែ​បន្ត​ស្ថិត​ក្នុង​តួលេខ​ខ្ពស់ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ថយចុះ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ ខណៈ​និន្នាការ​នេះ​នឹង​នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ដោយសារ​តែ​កំណើន​នៃ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ និង​ការធ្វើ​ចរាចរណ៍​ដ៏​មមាញឹក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ ​យោងតាម​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ១ ០៦៦​លើក បណ្ដាលឱ្យ​ស្លាប់​មនុស្ស ៦៩៤​នាក់ និង​របួស​១៤៧៦​នាក់​។ ចំនួន​នេះ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​៤៦៨​លើក ស្មើនឹង​៣១% អ្នកស្លាប់​ថយចុះ​៩៩​នាក់ ស្មើ​១២% និង​អ្នក​របួស​ថយចុះ ៦៤០​នាក់ ស្មើ​៣០%​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ទាញ​ការកត់សម្គាល់ថា នៅក្នុង​អំឡុងពេល​នៃ​ការប្រឈមមុខ​សត្រូវ​ឈ្លានពាន​ថៃ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៤៦​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ .!

​ក្រចេះ​÷ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌ ជា​សម្ភារ​ប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា របស់​សាខា​ខេត្ត​ក្រចេះ ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​បាន​ជម្លៀស​មក​រស់នៅ​តាម​ដង​ផ្លូវ ទីទួល​នានា​ជា​បណ្តោះអាសន្ន សរុប​ចំនួន ៤៦​គ្រួសារ មក​ពី​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​បរិវេណ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​ក្រចេះ ។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​ស្រឡាញ់​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅពេលនេះ ដែល​ជានិច្ចកាល សម្តេច តែងតែ​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​ ​ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការយកចិត្ត​ទុកដាក់​អំពី​បញ្ហា​សុខភាព​ឱ្យ​បាន​ជាប់​ប្រចាំ ត្រូវ​គេង​ក្នុង​មុង ហូប​ទឹកស្អាត រឺ​ទឹកដាំ​ពុះ ហូប​ចំណី​អាហារ​ដែល​មាន​អនាម័យ​ល្អ និង​សូម​ណែនាំ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក ជាពិសេស​នៅ​រដូវ​មាន​ទឹកជំនន់ ។​ […]

ព័ត៌មានជាតិ

ពិធី​ដង្ហែ និង​បូជាសព ឯកឧត្តម នូ ភឿង ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ពុធ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម ប៉ា សុជាតិ​វង្ស សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ហេង សុថា អភិបាលខេត្ត​ស្តីទី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាល​ក្រុង​ស្រុក កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រទាន​ភ្លើង ដោយ​ព្រះ​វិមល​រតនៈ ទេព ហ​ត្ថា ព្រះរាជា​គណៈ​កិត្តិយស ព្រះ​សុគន្ធ​សីល​សារ ព្រះ​មេគណ​ខេត្ត ដើម្បី​បូជាសព ឯកឧត្តម នូ ភឿង ទីប្រឹក្សា​ប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​១ ខែ​សីហា ឆ្នាំ​២០២៥ ក្នុង​ជន្នាយុ​៨០​ឆ្នាំ ដោយ​ជរាពាធ ដែល​ពិធី​បូជាសព​ស្ថិតនៅ​វត្ត​វេឡុ​គង្គា​រាម​(​វត្ត​អូរ​ឬ​ស្សី​) សង្កាត់​អូរ​ឬ​ស្សី […]

ព័ត៌មានជាតិ

គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​នានា ដែល​ជា​អំណោយ​របស់​ព្រះសង្ឃ រដ្ឋបាលខេត្ត ក្រុង​-​ស្រុក និង​សប្បុរសជន​នៅ​ខេត្ត​ក្រចេះ ត្រូវបាន​នាំយក​ប្រគល់ជូន​កងទ័ព​ជួរមុខ នគរបាល​ការពារ​ព្រំដែន និង​បងប្អូន​ជនភៀសសឹក​

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៣ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ អញ្ជើញ​នាំយក​គ្រឿងឧបភោគ​បរិភោគ សម្ភារ​នានា និង​ថវិកា​ចំនួន​២៥០​លាន​រៀន ដែល​ជា​អំណោយ​របស់​ព្រះសង្ឃ រដ្ឋបាលខេត្ត ក្រុង​-​ស្រុក និង​សប្បុរសជន​នានា​នៅក្នុង​ខេត្ត​ក្រចេះ មក​ប្រគល់​ជូន​កងទ័ព​ជួរ​មុខ​ប្រចាំ​ទិស​ខេត្ត​ឧត្តរមានជ័យ នៅតាម​បន្ទាត់​ព្រំដែន និង​បងប្អូន​ជនភៀសសឹក​ទាំងអស់ ។ ​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា រហូត​បន្ត​មក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​តម្កល់​សុខសន្តិភាព ស្ថិរភាព និង​សេចក្តីសុខ​របស់​ប្រជាជន​ជា​ចម្បង និង​មិន​ឱ្យ​ប្រជាជន​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ការខ្វះខាត​ស្បៀង​ឡើយ ទោះបី​សភាពការណ៍​តាម​បន្ទាត់​ព្រំដែន​បាន​ស្ងប់ស្ងាត់​ក្តី ប៉ុន្តែ​ក្នុង​នាម​រដ្ខបាល​ខេត្ត បាន​គោត​សរសើរ នូវ​ភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​ជួរមុខ ក្នុង​ការពារ​បូរណភាព​ទឹកដី ប្រឆាំង​សត្រូវ​ឈ្លានពាន​មកលើ​ដែន​អធិបតេយ្យភាព​កម្ពុជា​។​ ​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន […]