ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​)

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ឆ្លង​បិណ្ឌ ឬ​ហៅ​ថា​ភ្ជុំ​បិណ្ឌ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ និង​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) ដែល​ស្ថិត​នៅក្នុង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​ ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ស្ថិត​ក្នុង​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) នា​ព្រឹក​នេះ សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បាន​នាំយក នូវ​គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​បាន​នាំយក​នូវ​ចតុបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ […]

ព័ត៌មានជាតិ

លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ២៨ សីហា ២០២៥

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​ខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​បើក​កញ្ចប់​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​កំពង់ស្ពឺ​។​ ​ជា​លទ្ធផល​សម្រាប់​ខេត្ត​កំពង់ស្ពឺ បេក្ខជន​ដែល​មក​ប្រឡង​សរុប​ចំនួន ៥.២៩៧​នាក់ (​ស្រី ៣.១០៣​នាក់​) ​បេក្ខជន​ប្រឡង​ជាប់​សរុប ៤៧៦​នាក់​(​ស្រី ២.៨៨៣​នាក់​) ​ភាគរយៈ​ជាប់ ៨៩.៩១ ​បេក្ខជន​ប្រឡង ជាប់​តាម​និទ្ទេស អេ​(A),​សរុប​ចំនួន ៧៩​នាក់ (​ស្រី ៥០​នាក់​) និទ្ទេស ប៊ី (B),​សរុប​ចំនួន ៣៣៧​នាក់ (​ស្រី ២២៥​នាក់ ),​និទ្ទេស ស៊ី​(C ) ចំនួន​១២២៤​នាក់ (​ស្រី ៩៣២​នាក់​) ,​និទ្ទេស ឌី​(D) ២.០១០​នាក់​( ស្រី ១.២៤៦​នាក់​), និទ្ទេស អ៊ី​(E) ដរុប​ចំនួន ១.៣៨៨​នាក់​( ស្រី ៦៦១​នាក់​) ។​ ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A ទាំងអស់ […]

ព័ត៌មានជាតិ

‎​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ និវត្តន៍​ជន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​ជាង​២០០០​នាក់

កំពង់ស្ពឺ​៖ ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​អញ្ជើញ​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ និវត្តន៍​ជន​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​ជាង​២០០០​នាក់ ។ ក្នុង​ពិធី​នេះ​ផង​ដែរ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូល​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក អភិបាលក្រុង​-​ស្រុក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​ចូលរួម​ជាច្រើន​នាក់​ទៀត​៕ ‎ ‎​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​  អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា ការជួបជុំ​គ្នា​នេះ ធ្វើឡើង​ដើម្បី​បង្ក​ឱកាស​ជូន​រៀមច្បង ជា​អតីត​មន្ត្រីរាជការ​ស៊ីវិល ទូទាំង​ខេត្ត​កំពង់ស្ពឺ បាន​ជួបជុំ​ពិភាក្សា​សួរសុខទុក្ខ សំណេះសំណាល និង​ឈ្វែងយល់​អំពី​ស្ថានភាព ជីវភាព​រស់នៅ គ្នា​ទៅវិញទៅមក ក្នុងន័យ​បង្កើន​ចំណង​សាមគ្គីភាព និង​មិត្តភាព​  ជា​ការពិត​ណាស់ លោកពូ លោក​អ៊ុំ […]

ព័ត៌មានជាតិ

​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

​នា​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ឯកឧត្តម ហ្វឺ​ឌីណាន់ រ៉ូ​ម៉ូល​ដេស ម៉ា​កូស ជូ​ញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ។​ ​ជា​កិច្ច​ចាប់ផ្ដើម​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​ដ៏​រឹងមាំ​, ការប្តេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការជំរុញ និង​ការលើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ សម្តេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ រវាង​កម្ពុជា និង ហ្វីលីពីន ព្រមទាំង​បាន​គូសបញ្ជាក់ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ចំពោះ​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ហ្វីលីពីន ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក និង​ឧត្តម​ប្រយោជន៍​រួម​។ ​ជា​ការឆ្លើយតប​, ឯកឧត្តម​ប្រធានាធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង សម្តេច​បវរ​ធិបតី ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយដោយ​សង្ខេប នូវចម្ងល់ដែលលើកឡើងថា «ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?»

​មានប្រសាសន៍​ក្នុង​បណ្តាញ​សង្គម សម្តេច​បវរ​មហា​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​សំណេរ​ដូចនេះ​ថា ៖ «​ដោយសារ​មួយ​រយៈ​នេះ​ឃើញ​មាន​ការជជែក​គ្នា នៅ​ក្នុង​បណ្ដាញ​សង្គម​លើ​ប្រធានបទ​មួយ​ចំនួន រួម​ទាំង​ការ​ចោទ​នូវ​សំណួរ​មួយចំនួន ដែល​បង្កើត​ជា​ភាពស្រពិចស្រពិល រហូតដល់​មាន​បុគ្គល​ខ្លះ​យក​ទៅ​ធ្វើ​អាជីវកម្ម​ដើម្បី​កេងចំណេញ​នយោបាយ​ផង​» ។ ​ខ្ញុំ​សូម​យក​ឱកាស​បញ្ជាក់​ដោយ​សង្ខេប ÷ ១. ហេតុ​អ្វី​រាជរដ្ឋាភិបាល​ស្ងាត់ស្ងៀម​ម្ល៉េះ​? – បងប្អូន​មួយចំនួន​ប្រហែលជា​យល់​ថា​ទាល់តែ​នាយករដ្ឋមន្ត្រី ឬ​ឥស្សរជន​សំខាន់ៗ បញ្ចេញ​សារ​តាម​ទូរទស្សន៍ ឬ​បណ្តាញ​សង្គម​ជា​ប្រចាំ បានគិត​ថា​រដ្ឋាភិបាល​អត់​ស្ងៀមស្ងាត់​។ ​នៅក្នុង​ដំណាក់កាល​ដែល​សភាព​មាន​ការប្រែប្រួល​លឿន​និង​មាន​ភាពមិនច្បាស់លាស់ ការធានា​នូវ​សង្គតិភាព​នៃ​ពត៌មាន​គឺ​សំខាន់​ណាស់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ច្របូកច្របល់​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។ ក្នុង​គោលដៅ​នេះ រាជរដ្ឋាភិបាល​បាន​រៀបចំ​យន្តការ និង​ប្រគល់​ភារកិច្ច​ជូន​ក្រុម​អ្នកនាំពាក្យ ដែល​មាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និង​ក្រសួង​ការបរទេស ធ្វើ​កិច្ច​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាប្រចាំ​។ បន្ថែម​លើ​យន្តការ​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួងការបរទេស ក្រសួង​ព័ត៌មាន រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន គណៈ​អភិបាលខេត្ត​ពាក់ព័ន្ធ​។​ល​។ ក៏​មាន​ផ្សព្វផ្សាយ​នូវ​វិធានការ​សំខាន់ៗ​របស់ខ្លួន ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប​ជាប់​ជាប្រចាំ​ផងដែរ​។ ២. តើ​រាជរដ្ឋាភិបាល​បាន​បញ្ជារ​ឱ្យ​កងទ័ព​ជួរមុខ​នៅ​សមរភូមិ​ដកថយ​ទេ​ក្រោយ​ពី​ចរចារ​បទ​ឈប់​បាញ់​? – ចម្លើយ​ខ្លី គឺ​គ្មាន​ទេ​។ ​រាជរដ្ឋាភិបាល​មិន​មាន​ដាក់​បទបញ្ជា​ឱ្យ​ដកថយ​កម្លាំង​ក្រោយពី​មាន​បទ​ឈប់​បាញ់​នោះទេ​។ ហើយ​ក្នុង​កិច្ចចរចា​បទ​ឈប់​បាញ់ ក៏​គ្មាន​ដាក់​លក្ខ​ខណ​ឱ្យ​កងទ័ព​ភាគី​ណា​ដកថយ​ពី​ទីតាំង​ឈរជើង​របស់ខ្លួន​នោះ​ដែរ​ទេ​។ ៣. តើ​ការចរចា​នានា​ក្នុង​ពេល​កន្លងមក មានភ្ជាប់​លក្ខខណ្ឌ​ជាមួយ​កាត់​ដោះដូរ​ដី​ឬទេ​? – ចម្លើយ​ខ្លី គឺ​គ្មាន​ទេ​។ ​ការចរចា​បទ​ឈប់​បាញ់​ថ្ងៃ […]

ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​អញ្ជើញ​ចូលរួម ប្រកាស​ជា​ផ្លូវការ ក្រុង​ច្បារមន ជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី

​កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ជា​ផ្លូវការ ក្រុង​ច្បារមន ជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី ក្រោម​អធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍​ ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ខេត្ត លោកស្រី Marianna Trias ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​។ ពិធី​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ គណៈប្រតិភូ​អមដំណើរ អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត អភិបាល​ក្រុង​ស្រុក និង​ម្ចាស់​រមណីយដ្ឋាន​ផងដែរ​។​ ​យោង​តាម​គោលការណ៍​ណែនាំ​ស្តីពី​”​ការរៀបចំ​ពី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​” ដែល​បាន​ប្រកាស​ឱ្យ​អនុវត្ត ដោយ​ប្រកាស​លេខ​១២៤​ប្រក ចុះ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​ក្រសួង​ទេសចរណ៍ ក្រុង ស្រុក ខណ្ឌ អាច​រៀបចំ​ខ្លួន​ឲ្យក្លាយ​ជា​”​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​” ដោយ​ទី​១​ត្រូវ​ជំរុញ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ ​និង​ទី​២ ក្រុង ស្រុក ខណ្ឌ របស់​ខ្លួន​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ ខណ្ឌ […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​

​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ នូវ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ Louise Araneta-Marcos ក្នុងឱកាស​ដែល ឯកឧត្តម និង​លោកជំទាវ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី ៩ ខែ​កញ្ញា ២០២៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​នាពេលនេះ ត្រូវបាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ពី​ប្រមុខរដ្ឋស្តីទី​នៃ​កម្ពុជា ជាមួយ​កងកិត្តិយស​ត្រែទ័ព​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គទូត​នានា នៅ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ប្រតិភូ​សំខាន់ៗ​នៃ​ប្រទេស​ហ្វីលីពីន​ផងដែរ ។​ ​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍​ផ្លូវរដ្ឋ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​!

ភាព​អង់អាច​ឈ្លាសវៃ​នៃ​ការដឹកនាំ​រាជរដ្ឋាភិបាល​បន្តវេន នីតិកាល​ទី​៧ នៃ​រដ្ឋសភា របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ជា​ពិសេស​យុទ្ធសាស្ត្រ​នៃ​ការ​ទប់ទល់​អំពើ​ឈ្លានពាន​របស់​ថៃ ត្រូវបាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ដែល​កំពុង​ស្នាក់នៅ មណ្ឌល​សុវត្ថិភាព វត្ត​ពោធិ៍ ៥ ០០០​ដើម ស្ថិតនៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥​។​ ​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ចាប់តាំងពី​ដើម​នីតិកាល​មក សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​រាជរដ្ឋាភិបាល​បន្តវេន ឈាន​ទៅ​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជូន​ជាតិ​និង​ប្រជាជន ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​មរតក​ដឹកនាំ​នយោបាយ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ខណៈ​ចុងក្រោយ​នេះ សម្ដេច​ធិបតី បាន​បន្ត​ដឹកនាំ​ជាតិ រួបរួម​សាមគ្គី​គ្នា យក​ប្រៀប​ឈ្នះ​ប្រកបដោយ​កិត្តិយស​ពី​អំពើ​ឈ្លានពាន​ទឹកដី​យ៉ាង​កម្រោល​ពី​សំណាក់​កងទ័ព​ថៃ​។ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ក្រោម​បទ​បញ្ជា​ដឹកនាំ​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​ធិបតី យុទ្ធជន​ជួរមុខ​របស់​ជាតិ ទាំង​កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​នគរបាល​ការពារ​ព្រំដែន បាន​ប្រយុទ្ធ​ទប់ទល់​សត្រូវ​ឈ្លានពាន​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន ការពារ​បាន​យ៉ាងរឹងមាំ​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​ជាតិ ខណៈ​នយោបាយ​ការទូត ក៏​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។ […]

ព័ត៌មានជាតិ

ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហ្វីលីពីន បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន មក​កាន់​កម្ពុជា​។​ ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក Ferdinand Romualdez Marcos Jr. បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​។​ ​ឯកសារ​នោះ​ទាំងនោះ​រួមមាន​៖ ​ឯកសារ​ទី​១៖ អនុស្សារណៈ​យោគយល់​ស្តីពី​វិស័យ​សហប្រតិបត្តិការ​នានា​រវាង​នគរបាលជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង នគរបាល​ជាតិ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចុះហត្ថលេខា​ដោយ លោក Maria Theresa P. Lazaro រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។​ ​ទី​២៖ អនុស្សារណៈ​យោគយល់​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា និង គណៈកម្មការ​ឧត្តមសិក្សា​នៃ​សាធារណ​រដ្ឋ​ហ្វីលីពីន ចុះហត្ថលេខា​ដោយ លោក​បណ្ឌិត Shirley C. […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ អញ្ជើញ​ចូលរួម​ពិធី​បើក​ឱ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

​ក្រចេះ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឯកឧត្ដម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ក្នុង​រយៈពេល​ចំនួន ២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។​ ​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាល អភិបាលរង ក្រុង ស្រុក មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​សាងសង់​ស្ពាន​។​ ​សូមបញ្ជាក់​ថា ចំពោះ​មធ្យោបាយ​ធ្វើដំណើរ ដូចជា​៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្ត​ធុន​តូច […]