ព័ត៌មានជាតិ

វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៤ ឆ្នាំ​២០២៥

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤ ឆ្នាំ​២០២៥ ដើម្បី​ផ្សាព្វផ្សាយ​សមិទ្ធផល ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​បង្ហាញ​នូវ​អ្វី​ដែល​នៅ​សេសសល់ កំពុង​បន្ត​ធ្វើ​បន្ថែមទៀត នៅ​អាណត្តិ​បន្តបន្ទាប់ និង​ឆ្លៀតឱកាស​ឈ្វេងយល់​ពី​បញ្ហា​ប្រឈម សំណូមពរ​បន្ថែម​លើ​ការងារ​ដែល​ខ្វះចន្លោះ​របស់​អាជ្ញាធ​រមូ​ល​ដ្ឋា​ន លើ​ការងារ​បម្រើសេវា​សាធារណៈ និង​កិច្ចការ​អភិវឌ្ឍន៍​មូលដ្ឋាន នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​ ​វេទិកា​នេះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក នាយករង​រដ្ឋបាលខេត្ត មន្ត្រីរាជការ​ខេត្ត​-​ស្រុក និង​បងប្អូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​បរិ​យា​បន្ន​សប្បាយរីករាយ​៕ ដោយ​លោក ម៉ែន បូរិទ្ធ​

ព័ត៌មានជាតិ

​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត អនុញ្ញាតឱ្យ​លោក MAXIM BEHAR ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន M3 នៃ​សាធារណៈរដ្ឋ​ប៊ុលហ្គារី ចូលជួប​សម្តែង​ការគួរសម និង​សិក្សា​ស្វែង​យល់​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​

កំពង់ស្ពឺ​៖ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៥–​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន អនុញ្ញាតឱ្យ​លោក MAXIM BEHAR ប្រធានសភា​ពាណិជ្ជកម្ម និង​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន M3 Communications Group.Inc របស់​សាធារណៈរដ្ឋ​ប៊ុលហ្គារី និង​ប្រតិភូ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចូលជួប​សម្តែង​ការគួរសម និង​សិក្សា​ស្វែង​យល់​ពិភាក្សា​ការងារ​ចាំបាច់​មួយ​ចំនួន​។​ ‎​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​ធ្វើ​បទ​បង្ហាញ​អំពី​សក្តានុពល​ដ៏​លេចធ្លោ​របស់​ខេត្ត ដូចជា​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​តំបន់​អាទិភាព​សម្រាប់​ការវិនិយោគ​បរទេស​។ ឯកឧត្តម​បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​លោក MAXIM BEHAR ឱ្យ​ពិចារណា​លើ​ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​ខេត្ត​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​ផ្តល់​ការប្រឹក្សា​ផ្នែក​ទំនាក់ទំនង​សាធារណៈ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ខេត្ត​ទៅកាន់​ឆាក​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ ‎​លោក MAXIM BEHAR បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា និង​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​  លោក​បាន​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​ក្នុង​ការជួយ​លើកកម្ពស់​កិត្យានុភាព​របស់​ខេត្ត តាមរយៈ​ជំនាញ​ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ​សាធារណៈ​របស់​ក្រុមហ៊ុន​លោក ជាពិសេស​ក្នុង​ការកសាង​រូបភាព​វិជ្ជមាន (Branding) សម្រាប់​ការទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​អឺរ៉ុប​។​ […]

ព័ត៌មានជាតិ

វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤ ឆ្នាំ​២០២៥

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤ ឆ្នាំ​២០២៥ ដើម្បី​ផ្សាព្វផ្សាយ​សមិទ្ធផល ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​បង្ហាញ​នូវ​អ្វី​ដែល​នៅ​សេសសល់ កំពុង​បន្ត​ធ្វើ​បន្ថែមទៀត នៅ​អាណត្តិ​បន្តបន្ទាប់ និង​ឆ្លៀតឱកាស​ស្វែងយល់​ពី​បញ្ហា​ប្រឈម សំណូមពរ​បន្ថែម​លើ​ការងារ​ដែល​ខ្វះចន្លោះ​របស់​អាជ្ញាធ​រមូ​ល​ដ្ឋា​ន លើ​ការងារ​បម្រើសេវា​សាធារណៈ និង​កិច្ចការ​អភិវឌ្ឍន៍​មូលដ្ឋាន​។​ ​វេទិកា​នេះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក នាយករង​រដ្ឋបាលខេត្ត មន្ត្រីរាជការ​ខេត្ត​-​ស្រុក និង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​ ​ក្នុង​វេទិកា​នេះ បាន​ផ្តល់​ឱកាស​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមាជិក សមាជិកា​ទាំងមូល​ចូលរួម​លើក​ឡើង​នូវ​ទុក្ខ​កង្វល់ បញ្ហា​ប្រឈម និង​សំណូមពរ​នានា ក្នុង​វេទិការ​នេះ ពី​ព្រោះ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ស្មើៗ​គ្នា ក្នុង​ការបញ្ចេញ​មតិ​យោបល់​តាមរយៈ​ការនិយាយ​ផ្ទាល់មាត់ និង​ការសរសេ​រលើ​ក្រដាស ដើម្បី​ធ្វើ​ការប្រមូល​នូវ​រាល់​មតិយោបល់ បញ្ហា​ប្រឈម និង​សំណូមពរ​ទាំងនោះ មក​ធ្វើ​ការពិភាក្សា […]

ព័ត៌មានជាតិ

‎​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន ១.៣២៩​គ្រួសារ ក្នុង​ខេត្ត​កំពង់ស្ពឺ

​កំពង់ស្ពឺ​៖​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោកជំទាវ ម៉េង វ៉ាន់ដា​នី​ន អញ្ជើញ​អមដំណើរ​  លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​  បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​ចំនួន ១.៣២៩​គ្រួសារ​  ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុងនោះ​មក​ពី​ស្រុក​ឱ​រ៉ាល់​ចំនួន ៣១៦​គ្រួសារ​, ស្រុក​ថ្ពង ៣៣៤​គ្រួសារ​, ក្រុង​ឧដ្ដុង្គ​ម៉ែ​ជ័យ ៣១១​គ្រួសារ និង​ស្រុក​សាមគ្គី​មុនី​ជ័យ ៣៦៨​គ្រួសារ​។​ ‎ ‎​មានមតិ​ស្វាគមន៍​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្លា​របស់ លោកជំទាវ​បណ្ឌិត​អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្តល់​អនុសាសន៍​រៀបចំ​ពិធី​ចែក​អំណោយ​ដល់​ជន​ងាយ​រងគ្រោះ​នេះ​ឡើង​។​ ‎ ‎​ឯកឧត្តម​បណ្ឌិត​ពុំ​អាច​បំភ្លេច​បាន​ឡើយ នូវ​គុណូបការៈ​របស់ សម្តេច​តេ​ជា ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា ដែល​តែងតែ​លះបង់​កម្លាំងកាយ​-​ចិត្ត​-​ពេលវេលា អញ្ជើញ​ជា​អធិបតី​នៃ​អង្គ​មិទ្ទីង​ថ្នាក់​ជាតិ​របស់​កាកបា​ទ​ក្រហម​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៩ […]

ព័ត៌មានជាតិ

ឧបនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​គូសបញ្ជាក់​ការបន្ត​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

នា​ព្រឹក ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​តំបន់ នៃ​ប្រទេស​ម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន នៅ​កម្ពុជា រួមទាំង អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​។ ឯកឧត្តម​បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ម៉ាឡេស៊ី និង​កម្ពុជា និង​បាន​គូសបញ្ជាក់​ការបន្ត​គាំទ្រ​របស់​ម៉ាឡេស៊ី​ក្នុង​ការពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន រួមមាន​៖ វិស័យ​ពាណិជ្ជកម្ម​, សេដ្ឋកិច្ច និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្ដីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​លើក​ទី​១៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​។ សម្ដេច​បវរ​ធិបតី​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ម៉ាឡេស៊ី​។​ ​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ

​កំពង់ស្ពឺ​ ៖​ ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោ​ភ​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មេរ ព្រះ​បរម​រតន​កោដ្ឋ ពិ​អី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ​។​ ‎​ក្នុងឱកាស​នោះ​លោក ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​នៃ​ខេត្ត​កំពង់ស្ពឺ សូម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​តបស្នង​នូវ​ព្រះ​មហាករុណា​ទិគុណ និង​ព្រហ្ម​វិហារធម៌​ដ៏​ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាល​ក្រៃលែង ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល ព្រះ​បញ្ញាញាណ ក្នុង​ព្រះរាជ​សកម្មភាព​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ផ្សះផ្សារ […]

ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​ក្រចេះ រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​១៣​ឆ្នាំ​”

ក្រចេះ​÷ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ខួប​គម្រប់ ១៣​ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ។​ ​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កងកំលាំងប្រដាប់អាវុធ​តាំង​៣​ប្រភេទ ប្រធាន​មន្ទីរ​អង្គភាព មន្ត្រីរាជការ​ជុំវិញ​ខេត្ត នាយក នាយករង រដ្ឋបាលខេត្ត អភិបាល អភិបាលរង​ក្រុង​ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព ប្រធាន អនុប្រធាន ការិយាល័យ សិស្សានុសិស្ស និង​យុវជន នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ ។​ ​ការរៀបចំ​ពិធី​បង្សុកូល និង​គោរព​វិញ្ញាណក្ខន្ធ​នេះ​ឡើង​ដើម្បី​បង្ហាញ​នូវ​សេចក្តី​គោរព​ស្រឡាញ់ ដែល​ពោរពេញ​ទៅ​ដោយ​ភក្ដីភាព​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ប្រជារាស្ត្រ​ខ្មែរ​ចំពោះ […]

ព័ត៌មានជាតិ

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ណែនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ថា «​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​ខ្លួន​ចុះ​ជួយ​មាន​ស្នាមញញឹម​»

កំពង់ស្ពឺ​៖ នា​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម បញ្ជាក់​បែប​នេះ​គ្រា​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​៣ ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​សាលាខេត្ត​កំពង់ស្ពឺ កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​។​ ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​អាន​របាយការណ៍​ដើម្បី​ផ្តល់ជូន​ជា​វឌ្ឍនភាព​សមិទ្ធផល​ជាច្រើន​ដែល​សម្រេចបាន​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៥ និង​ដាក់​ទិសដៅ​ការងារ​សម្រាប់​ការអនុវត្ត​បន្ត​ផងដែរ​។ រៀបរាប់​ក្នុង​របាយការណ៍ ឯកឧត្តម​បណ្ឌិត​អភិបាល នៃ​គណៈ​អភិបាល​បាន​លើកឡើង​ថា “​តាមរយៈ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ខាងលើ​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុម​កា​ងារ​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក គ្រប់​ថ្នាក់ យកចិត្តទុកដាក់​បំពេ​ញ​ការងារ តួនាទី ភារកិច្ច របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការអនុវត្ត​កម្មវិធី​ជាតិ គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​៣ និង​បន្ត​ថែរក្សា​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល នា​ពេលកន្លងមក​។​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​រំលេច​នូវ​សមិទ្ធផល​ការងារ​ជាច្រើន​ដែល​ក្រុមការងារ​គ្រប់​គោលដៅ​សម្រេចបាន ជា​ពិសេស​បាន​ដោះស្រាយ​បញ្ហា​នានា ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​វេទិកា​សាធារណៈ ដែល​ជា​សកម្មភាព​ដ៏​មាន​សារៈសំខាន់​មួយ​របស់​រាជរដ្ឋាភិបាល នៅ​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នានា តាម​មូលដ្ឋាន​នី​មួយៗ នៅ​ទូទាំង​ប្រទេស ជា​ពិសេស​ជំរុញ​ក្នុង​ការរៀបចំ​ចុះបញ្ជី​ដី​កម្មសិទ្ធិសហគមន៍ និង​រៀបចំ​ស្លាក​លេខ​តាម​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដាល​ក្រុង ឱ្យបាន​ឆាប់​បំផុត​វា​នឹង​ផ្ដល់​ស្នាមញញឹម​ដល់​ប្រជាពលរដ្ឋ​។​ ​តាមរយៈ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម​បណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក (Commonwealth of Dominica) ចូលជួប​សម្តែង​ការគួរសម​

​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៥ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ ឯកឧត្តម​បណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក (Commonwealth of Dominica) ចូលជួប​សម្តែង​ការគួរសម​។ ​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅក្នុង​ជំនួប​នេះ សម្តេច​តេជោ​បានសម្តែង​នូវ​ការស្វាគមន៍​ចំពោះឯ​ក​ឧត្តម​នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក និង​សហការី​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេជោ​បានចាត់ទុ​ក​វត្តមាន​ឯកឧត្តម​នាយករដ្ឋមន្ត្រី​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឱកាស​នេះ គឺជា​ច្រក​ដ៏​សំខាន់​ក្នុង​ការពង្រីក​ទំនាក់ទំនង រវាង​កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក ដើម្បី​ឲ្យមាន​ភាព​រីកចម្រើន​បន្ថែមទៀត រវាង​ប្រទេស​ទាំង​ពីរ​។​ ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​ឯកឧត្តម​បាន​ជួប​សម្តែង​ការគួរសម​នៅ​ពេល​នេះ​។ ឯកឧត្តម​បាន​លើកឡើង​ថា កាល​ពេល​ឯកឧត្តម​នៅ​ជា​និស្សិត ឯកឧត្តម​បាន​សិក្សា​អំពី​ប្រវត្តិ​របស់​សម្តេច​តេជោ ដែល​បាន​តស៊ូ​ជាច្រើន​ក្នុងការ រំដោះ​ប្រទេស​កម្ពុជា ក៏​ដូចជា​ការដឹកនាំ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​។ ​ឯកឧត្តម​បាន​កោតសរសើរ​សម្តេច​តេជោ​យ៉ាងខ្លាំង ចំពោះ​ភាព​ជា​អ្នកដឹកនាំ ដែល​ឯកឧត្តម​បាន​ហៅ​សម្តេច​តេ​ជោថា ជា​ស្ថាបត្យករ​របស់​កម្ពុជា ដែល​នាំ​កម្ពុជា​ឲ្យមាន​សន្តិភាព និង​មាន​ភាព​រីកចម្រើន […]

ព័ត៌មានជាតិ

‎​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ អង្គភាព​ចំណុះ​សាលាខេត្ត និង​អភិបាល​ក្រុង ស្រុក ទាំង​៩ ពិធី​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​សាលាខេត្ត យឹម សុខុម ។​ ‎ ‎​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានមតិ​ស្វាគមន៍ និង​បើក​អង្គប្រជុំ សាមញ្ញ​លើក​ទី ១៧ អាណត្តិ​ទី ៤ របស់​ក្រុមប្រឹក្សា​ខេ ខេត្ត និង​ពិនិត្យ​មាស​ភាព​ចូលរួម​រួចមក ឯកឧត្តម​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​គ្រប់​លំដាប់ថ្នាក់​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព […]