ព័ត៌មានជាតិ

‎​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន ១.៣២៩​គ្រួសារ ក្នុង​ខេត្ត​កំពង់ស្ពឺ

​កំពង់ស្ពឺ​៖​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោកជំទាវ ម៉េង វ៉ាន់ដា​នី​ន អញ្ជើញ​អមដំណើរ​  លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​  បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​ចំនួន ១.៣២៩​គ្រួសារ​  ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុងនោះ​មក​ពី​ស្រុក​ឱ​រ៉ាល់​ចំនួន ៣១៦​គ្រួសារ​, ស្រុក​ថ្ពង ៣៣៤​គ្រួសារ​, ក្រុង​ឧដ្ដុង្គ​ម៉ែ​ជ័យ ៣១១​គ្រួសារ និង​ស្រុក​សាមគ្គី​មុនី​ជ័យ ៣៦៨​គ្រួសារ​។​

‎​មានមតិ​ស្វាគមន៍​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្លា​របស់ លោកជំទាវ​បណ្ឌិត​អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្តល់​អនុសាសន៍​រៀបចំ​ពិធី​ចែក​អំណោយ​ដល់​ជន​ងាយ​រងគ្រោះ​នេះ​ឡើង​។​

‎​ឯកឧត្តម​បណ្ឌិត​ពុំ​អាច​បំភ្លេច​បាន​ឡើយ នូវ​គុណូបការៈ​របស់ សម្តេច​តេ​ជា ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា ដែល​តែងតែ​លះបង់​កម្លាំងកាយ​-​ចិត្ត​-​ពេលវេលា អញ្ជើញ​ជា​អធិបតី​នៃ​អង្គ​មិទ្ទីង​ថ្នាក់​ជាតិ​របស់​កាកបា​ទ​ក្រហម​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៩ រហូតដល់​ឆ្នាំ​២០១៩ ព្រមទាំង​ទុក​ជា​មរតក​ជូន​អ្នកជំនាន់ក្រោយ​នូវ​ស្មារតី​នៃ​វប្បធម៌​ចែករំលែក និង​ស្មារតី​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ក្នុង​សង្គម​ជាតិ​កម្ពុជា​យើង​ជា​រៀង​រហូត​មក ព្រមទាំង​បាន​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​កាកបាទក្រហម​កម្ពុជា​មាន​ភាពម្ចាស់ការ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​ទាំងស្រុង​រហូត​សព្វថ្ងៃនេះ​។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​  បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ ជាពិសេស​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ក៍​ដូចជា​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​កិច្ច​ខំប្រឹងប្រែង​  និង​ជួយ​សម្រួល​សុខទុក្ខ​ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឃដ្ឋាន​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

‎​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​នាំនូវ​ព្រះរាជ​សុ​វណីរ​បស់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស និង​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​តែងតែបាន​ចូលរួម​បរិច្ចាគ​ថវិកា សម្ភារ ជូន​កាកបាទក្រហមកម្ពុជា ដោយ​សទ្ធា​ជ្រះថ្លា និង​តាម​ការស្ម័គ្រចិត្ត ដែល​នេះ​គឺ​ពិតជា​មាន​គុណ​តម្លៃ​ណាស់​ក្នុង​ការលើកកម្ពស់​ស្មារតី​វប្បធម៌​នៃ​ការចែករំលែក និង​ជា​ការ​ផ្សារភ្ជាប់​រវាង​សប្បុរសជន​ជា​មួយ​អ្នក​ទទួល​ផល​របស់​កា​ក​បាទ​ក្រហម​កម្ពុជា​។​

‎​លោកជំទាវ​បន្តទៀតថា ការចូលរួម​នេះ​គឺជា​ផ្នែក​១​ដ៍​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ដែល​តែងតែ​គិតគូរ ដល់​ជីវភាព និង​សុកុមារ​ភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​របស់​យើង​ដែរ​ប្រើ​ប័ណ្ណ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​) គឺ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ហើយ​យើង​អាច​ប្រើ​ប័ណ្ណ​នេះ​យក​ទៅ​ប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ ដោយ​មិន​មាន​ការបង់ប្រាក់​ឡើយ លោកជំទាវ​ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព បរិភោគ​ទឹក​ឆ្អិន និង​រស់​នៅ​មាន​អនាម័យ​ល្អ ហើយ​ដើមឆ្នាំ​២០២៦ លោកជំទាវ​និង​អោយ​លោក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​តេជោ​  ចុះមក​ជួយ​ព្យាបាល​ជំងឺ​ពុក​ម៉ែ​បងប្អូន​ដោយ​ផ្ទាល់​នៅ​និង​កន្លែង​តែ​ម្តង លោកជំទាវ​បាន​ក៍​ផ្តាំផ្ញើរ​ទៅដល់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ ត្រូវ​ទប់ស្កាត់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រឿងញៀន ក្មេង​ទំនើង ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រោះ​វា​អាច​ធ្វើអោយ​ប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ និង​សង្គម​របស់​យើង ។​

‎​គួ​បញ្ជាក់​ផង​ដែរ​ថា គ្រួសារ​ងាយ​រងគ្រោះ​បំផុត​ទាំង ១.៣២៩​គ្រួសារ មាន​ក្តីរំភើប​រីករាយ​ឥតឧបមា​ដោយ​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា ក្រោម​ម្លប់​គង់ប្រថាប់​ដ៏​ឧត្តុង្គឧត្តម​នៃ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដោយ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​៖ អង្ករ ៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ ១០​កំប៉ុង​, ទឹកស៊ីអ៊ីវ ១​យួរ​, ទឹកត្រី ១​យួរ​, ម្សៅ​សាប៊ូ ១​កញ្ចប់​, សាប៊ូ​ដុស​ខ្លួន ១​ដប​, ប្រេងខ្យល់ ២​ដប​តូច​, ឃី​ត (​មុង ភួយ សារុង ក្រមា​) ១​កញ្ចប់​, ថវិកា ២០.០០០​រៀល ។​

 

Leave a Reply

Your email address will not be published.