ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ នៃ​ការចាត់តាំង​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ប្រចាំ​ត្រីមាស​ទី​១ និង​លើក​លើក​ទិសដៅ​បន្ត​

កំពង់ស្ពឺ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការចាត់តាំង​គោលនយោបាយ​ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ​ប្រចាំ​ត្រីមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​២​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​ ​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឯ​ឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​  ព្រមទាំង​មាន​ការចូលរួម​ផងដែរ ពី អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ មន្ទីរ​ជុំវិញ​ខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​រូប​។​ ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​បាន​លើកឡើង​ថា បទល្មើស​ព្រហ្មទណ្ឌ​ថយ​ចុះ​មាន ចំនួន ១៦​លើក ក្នុងនោះ​បទឧក្រិដ្ឋ ចំនួន ០៥​លើក បទ​មជ្ឈឹម​ចំនួន ១១​លើក ឃាត់ខ្លួន ៣៣​នាក់ បើ​ប្រៀបធៀប​នឹង​សភាពការណ៍​ស្មើនឹង ១០០%​។​ ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ២៧៧​លើក ឃាត់ខ្លួន ៥០៩​នាក់ ស្រី ៣០​នាក់ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ចំនួន ៦២​លើក ឃាត់ខ្លួន​ជនសង្ស័យ​១០៣​នាក់ […]

ព័ត៌មានជាតិ

‎​អបអរ​សាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៥

​កំពង់ស្ពឺ៖​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ‎​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​អបអរសាទរ​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ មិថុនា ក្រោម​ប្រធានបទ «​រួមគ្នា បង្ការ ទប់ស្កាត់ និង​កាត់ផ្តាច់​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​» ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជាង ១​ពាន់​នាក់ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​ដី​ទំនេរ​ខាងលិច (​វត្ត​កំប៉ូត​) ស្ថិតនៅ​ភូមិ​តា​ម៉ុល សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​ ‎ ‎​លោក ឃឹម សុ​ខៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​អាន​របាយការណ៍​សង្ខែប និង​ការអនុវត្តន៍​ការងារ​រយះពេល​កន្ល​មក បាន​បង្ក្រាប​ចំនួន ៧១៤​ករណី លើ ៣០៤​ករណី ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​សរុប​បាន​ចំនួន ១,២៧៦​នាក់ ស្រី ៧៨​នាក់ លើ ៤៩៨​នាក់ ស្រី […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ប្រគល់​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​១០០​លាន​រៀល ជូន​ដល់​កងទ័ព​ជួរមុខ នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ប្រចាំ​ទិស​ខេត្តព្រះវិហារ និង​ទីបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥

​ព្រះវិហារ​÷ ព្រឹក​ថ្ងៃ​អាទិត្យ ១០​រោច ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៥​នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព អភិបាល​ក្រុង​ស្រុក និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ប្រគល់​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ រួម​និង​ថវិកា​ជូន​ដល់​កងទ័ព​ជួរមុខ នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ប្រចាំ​ទិស​ខេត្ត​ព្រះវិហារ ទទួល​ស្វាគមន៍​ដោយ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ កិត្តិ​សង្គហ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​អង្គរក្ស ស្ថិតនៅ​ឃុំ​ស្រ​អែម និង​ទីបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥ ទទួល​ស្វាគមន៍​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាន​នាយដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែរ​គោក នៃ​ក្រសួង​មហាផ្ទៃ ស្ថិតនៅ​ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។​ ​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ […]

ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ ស ថេត ព្រមាន​ស្នងការ​ខេត្ត​កោះកុង ក្រោយ​បង្ក្រាប​បទល្មើស​ហើយ​បាត់​ទូរ​សព្ទ និង​កុំព្យូទ័រ​៣៥​គ្រឿង​មិន​ដឹង​ទៅណា​, ករណី​ស្រាវជ្រាវ​មិនឃើញ លោក​នឹង​បញ្ជា​កម្លាំង​ថ្នាក់ជាតិ​ចុះ​ភ្លាម​

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្ដីបន្ទោស​ដល់​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក​ឧត្តមសេនីយ៍ទោ គង់ ម​នោ ដែល​បញ្ជា​កម្លាំង​ចុះ​ស្រាវជ្រាវ ស៉ើបអង្កេត និង​បង្ក្រាប​បទល្មើស​នៅ​ទីតាំង​មួយ ហើយ​មាន​ការបាត់បង់​ទូរ​សព្ទ និង​កុំព្យូទ័រ​នៅ​ទីតាំង​នោះ រហូតដល់​៣៥​គ្រឿង​។​ ​ការបន្ទោស​របស់​នាយ​ឧត្តមសេនីយ៍ ស ថេត ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២៥ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​ ​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ដាក់បទបញ្ជា​ដល់​លោក​ឧត្តមសេនីយ៍ទោ គង់ ម​នោ ត្រូវ​ស្រាវជ្រាវ​បន្ទាន់​លើ​ករណី​បាត់​ទូរ​សព្ទ និង​កុំព្យូទ័រ​ដែល​ជា​វត្ថុតាង បើ​មិន​ដូច្នោះ​ទេ​លោក​នឹង​បញ្ជា​កម្លាំង​ជំនាញ​ថ្នាក់ជាតិ ចុះ​ស្រាវជ្រាវ​តែម្ដង​។​ ​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទៅធ្វើ​តែ​បទល្មើស​បាន​ហើយ ម៉េច​បាន​បាត់​របស់គេ​។ ឥលូវ​បាត់​ទូរ​សព្ទ និង​កុំព្យូទ័រ​របស់គេ​ទិន្នន័យ​នៅក្នុង​ណុង កុំព្យូទ័រ​៣៥​គ្រឿង ហើយ​ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក​។ ស្នងការ​កោះកុង មើល​កូនចៅ​បន្ដិច​មើល បើ​មិន​អ៊ីចឹង​ទេ​ឲ្យ​ក្រុម​ស៉ើ​ប​អង្កេត​ទៅ គេ​ឃើញ​កម្លាំង​ស្លៀក​ឈុត​យួរ​របស់​ទាំង​ហ្នឹង​»​។​ ​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ការព្រមាន​របស់​អគ្គស្ន​ង​ការ​នគរបាល​ជាតិ​នេះ គេ​មិន​ទាន់​ទទួល​របាយការណ៍​ថា […]

ព័ត៌មានជាតិ

វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ជួង អបអរសាទរ​ការចុះ​បញ្ជី​”​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

​កំពង់ស្ពឺ​៖ នៅវេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ នៅតាម​បណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទី​វត្ត​អារាម សាលារៀន​រដ្ឋ ឯកជន​ទូទាំង​ខេត្ត​កំពង់ស្ពឺ បាន​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ជួង ដើម្បី​ជា​ការ អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ការចុះបញ្ជី​”​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ​ក្រោយពី គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ​”​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​”​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បាន​សម្តែង​នូវ​ក្តី​ត្រេកអរ និង​មាន​មោទភាព​ជាខ្លាំង ក្រោយពី​ទទួលបាន​ដំណឹង​ខាងលេ​ី​។ ជាមួយគ្នា​នោះ​ដែរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ វត្ត​អារាម អាស្រម សាលារៀន វិស័យ​រដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក៏​បាន​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ជួង​ជា​ដេ​ី​ម ដើម្បី​ជា​ការ​បំផុស​បន្ថែមទៀត​នូវ​ការប្រឆាំង​ដាច់ខាត នៃ​វិនាសកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យ ពូជសាសន៍ […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកអគ្គរដ្ឋទូត​បារាំ​ង ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥​នេះ បានអនុញ្ញាត​ឲ្យ លោក Jacques Pellet ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​៕

ព័ត៌មានជាតិ

ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​ស្នួល ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រគេន​ទៀនវស្សា និង​បច្ច័យ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ចំនួន ៥​វត្ត​

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥ នៅ​វត្ត សទ្ធា​រង្សី​ខត្តិយា​រាម ហៅ វត្ត​ផ្សារ​ស្នួល ស្ថិតនៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ឯកឧត្តម គង់ គឹម​នី បាន​មានប្រសាសន៍ថា ការ​ចូល​កាន់​ព្រះវស្សា គឺជា​បុណ្យ​មួយ​ដែល​មាន​សារ​:​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ក៏​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ បាន​រៀន​ធម៌ និង​វិន័យ​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​ពុទ្ធឱវាទ​រយៈពេល ៣​ខែ​។ ចំពោះ ទៀន​ព្រះវស្សា​ព្រមទាំង គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​យក​មក​វេរ​ប្រគេន ព្រះសង្ឃ នាពេលនេះ គឺជា​ការគោរព​ប្រពៃណី សាសនា ព្រះពុទ្ធ ត្រូវ​ចូលកាន់​ព្រះវស្សា ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទី​វត្ត ដើម្បី​ព្រះសង្ឃ​យក​ទៅ​ដុត​បំភ្លឺ បូជា​ថ្វាយ​ព្រះ និង​សិក្សា​រៀនសូត្រ​នូវ​គម្ពី​ធម៌ វិន័យ​ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​។​ ​វត្ត​ចំនួន ៥​វត្ត រួមមាន​៖ វត្ត​ផ្សារ​ស្នួល វត្ត​ក្រសាំង វត្ត​ផ្អាក វត្ត​ស្នួល​វត្ត និង​វត្ត​សេះស​ដោយ​ក្នុង ១​វត្ត ទទួលបាន​ទៀនវស្សា ១​គូ គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​ចំនួន ២០​មុឺន​រៀល​។ […]

ព័ត៌មានជាតិ

​ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍​ពង្រីក​ការវិនិយោគ​លើ​វិស័យ​គន្លឹះ​នៅ​កម្ពុជា​

​នា​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Nicolas NOTEBAERT ប្រធាន​ក្រុមហ៊ុន VINCI Airports និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SCA ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី​ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានាបាន​នូវ​សុខសន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការធានាបាន​នូវ​ស្ថិរភាព​នៃ​វិនិយោគ​របស់​វិស័យ​ឯកជន ក៏ដូចជា​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​គូសបញ្ជាក់​ពី​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៃ​ចំនួន​អ្នកធ្វើ​ដំណើរ​តាម​យន្តហោះ ដែល​ក្នុង​រយៈពេល ៣០​ឆ្នាំ មកនេះ ចំនួន​អ្នកធ្វើដំណើរ​មាន​ការកើនឡើង​ប្រមាណ​ជា ៤០​ដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​១៩៩៥​។ លើសពីនេះ​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​ជម្រាប​ជូន​ដោយ​សង្ខេប​អំពី​ដំណើរការ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​មមាញឹក​ដើម្បី​ត្រៀមលក្ខណៈ ខណៈពេលដែល​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខ​។ ក្រៅ​ពី​វិស័យ​អាកាសចរ​, លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ក៏​មាន​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា វិស័យ​ថាមពល​ស្អាត និង​ទឹក​ស្អាត នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​រំពឹងថា​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដែល​ជា​ការវិនិយោគ ឈ្នះ ឈ្នះ […]

ព័ត៌មានជាតិ

កម្ពុជា បាន និង​កំពុង​ពង្រឹង ភាពជា​ម្ចាស់​លើ​ការតាក់តែង​ច្បាប់ ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ជាមួយ​ការធានាបាន​នូវ​សង្គតិភាព និង សមានគតិ​ភាព រវាង​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គុណ​តម្លៃ​សកល​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត “​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល​” នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥ ថា​៖ កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ការពឹងផ្អែក​លើ​ដៃគូ​អភិវឌ្ឍន៍ ស្ទើរតែ​ទាំងស្រុង ក្នុង​ការកសាង​ច្បាប់ មកកាន់​ភាពជា​ម្ចាស់ លើ​ការតាក់តែង​ច្បាប់ ដោយ​ខ្លួនឯង និង​ដើម្បី​ខ្លួនឯង ដោយ​ធានា​សង្គតិភាព និង​សមានគតិ​ភាព រវាង​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គុណ​តម្លៃ​សកល​។ សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​បន្ថែមថា​៖ អំណាច​អធិបតេយ្យ​របស់​ជាតិ លើ​ការតាក់តែង និង​អនុវត្ត​ច្បាប់ ត្រូវបាន​លើកតម្កើង​បន្ថែមទៀត តាមរយៈ ការកសាង​ច្បាប់​កម្ពុជា ដោយ​កម្ពុជា ជូន​កម្ពុជា និង​ដើម្បី​កម្ពុជា ជាមួយនឹង​ការធានាបាន​នូវ​វឌ្ឍនភាព វិបុលភាព និង​ផលប្រយោជន៍​របស់​ខ្លួន ក៏​ដូចជា​ធ្វើ​សមាហរណកម្ម ទៅក្នុង​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ ចូលរួម​ចំណែក​ថែរក្សា​សណ្តាប់ធ្នាប់​គតិយុត្ត នៅលើ​សកលលោក ។​ ​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ថា​៖ រាជរដ្ឋាភិបាល បាន​ធ្វើ​ការកែលម្អ វិចា​រណកម្ម និង​បច្ចុប្បន្ន​កម្ម ជា​បន្តបន្ទាប់ ទាំង​លើ​ផ្នែក​គោលនយោបាយ ទាំង​ផ្នែក​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​ឆ្នាំ​២០២៤ […]

ព័ត៌មានជាតិ

“​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​” ត្រូវ​បាន​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​ចុងក្រោយ

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ចូលរួម​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​ចុងក្រោយ “​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​” ក្រោម​អធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​ក្រុមហ៊ុន SCG និង WACC មន្ត្រីរាជការ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស កម្មករ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើនរូប​ទៀត​។​ ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​ចុងក្រោយ “​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​” […]