ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះ នៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីនៅថ្ងៃទី ២៧ខែមករា ឆ្នាំ២០២៤ បានសហ ការគ្នាចុះបង្ក្រាបបទល្មើសលួចឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត១០០ហិកតានិងលួចព្រោះស្រួវ នៅចំណុចព្រែកស្ដីដកគងតូច ជាប់ដៃព្រែកផ្ទោល ស្ឋិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល គីរី ខេត្តកំពង់ឆ្នាំង។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលស្រុកបានអោយដឹង នៅព្រឹកថ្ងៃទី២៨ ខែមករានេះបាននិយាយឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយកាលរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣កាលនោះសមត្ថកិច្ចយើងក៏ធ្លាប់បានកោះហៅអ្នកឈូសឆាយមួយចំនួននោះ មកធ្វើកិច្ច សន្យាបញ្ឈប់ការឈូសឆាយ និងក៏មិនអនុញ្ញាតឲ្យព្រោះស្រូវធ្វើស្រែនោះឡើយ។ ប៉ុន្តែជាក់ស្ដែងនៅរដូវសម្រកឆ្នាំនេះសមមត្ថកិច្ចយើងបានចុះទៅពិនិត្យឃើញដីព្រៃលិចទឹកតំបន់៣នៅចំណុចនេះត្រូវគេលួចអស់ជិត១០០ហិកតា ។ ហើយក៏មានអ្នកលួចចូលមកព្រោះស្រូវដើម្បីកាន់កាប់ធ្វើជាកម្មសិទ្ធិផងដែរ។ ដូចនេះហើយទើបនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤ សមត្ថកិ ច្ចចម្រុះនៃគណៈបញ្ជា ការឯកភាពរដ្ឋបា លស្រុកជលគីរីបានស ហការគ្នាចុះបង្ក្រា បករណីនេះ ។ ដោយពេលសមត្ថកិច្ចចុះ ទៅដល់ ឃើញមានជនល្មើសជិត១០នាក់ កំពុងព្រោះស្រូវបានរត់គេចខ្លួន សមត្ថកិច្ចបានដកហូតពូជពង្រោះបាន១២បាវដែលក្នុង១បាវៗមានទម្ងន់៤០គីឡូ ហើយនៅលើទីតាំងនោះ ដីមួយចំនួនតូច ត្រូវបានគេលួចព្រោះស្រូវរួចហើយ ករណីនេះរដ្ឋបាលស្រុកបន្តចុះបង្ក្រាបមិនអនុញ្ញាតឲ្យមានការធ្វើស្រែបន្តទៀតឡើយ។ លោកអភិបាលស្រុកជលគីរីបានបញ្ជាក់ ឲ្យដឹងទៀតថា ករណីលួចឈូសឆាយដីលិចទឹកតំបន់បីនៅចំណុចនេះគឺប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋាភិបាល។ ដោយមានការសង្ស័យថា មានអ្នករៀបចំបើកភ្លើងខៀវនូវពី ក្រោយខ្នង ដែលសមត្ថកិច្ចយើងកំពុង […]
Author: phanny
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ទទួលស្វាគមន៍ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដំណើរទស្សនកិច្ចជាផ្លូវការ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលដឹកនាំដោយឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន នាយសេនាធិការ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នារសៀលចុសប្តាហ៍នេះ ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង នាយការិយាល័យ ផ្នែក ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានមានប្រសាសន៍ថា កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត ដែលបានអញ្ជើញមកកាន់ទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាឱកាសពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការមួយដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ហើយលោកមេបញ្ជាការ ក៏បានជូនពរដំណើរបំពេញទស្សនកិច្ចរបស់កងកម្លាំងការពារព្រំដែនចន្ទបុរី-ត្រាត ឲ្យទទួលបានជោគជ័យ និងប្រកបដោយសុខសុវត្ថិភាព។ ឆ្លើយតបក្នុងពិធីនេះ លោកឧត្តមនាវីត្រី ថាប៉ាត់ សុផាកាន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងដិតដល់ចំពោះគណ:ប្រតិភូកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ក្នុងដំណើរទស្សនកិច្ចសិក្សាដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាព និងបំពេញការងាររបស់ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាតនៅពេលនេះ៕
លោកមេឃុំ និងប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ សូមថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងដែលបានជួយសង្គ្រោះស្រូវប្រាំងរបស់ពួក គាត់ជាង៧០០ហិកតារងនូវការក្រៀមស្វិតឲ្យរស់ឡើងវិញបានទាន់ពេលវេលា
កំពង់ឆ្នាំង ៖ ដោយសារតែមួយរយៈនេះ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ជួបប្រទះការខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករក្នុងភូមិសាស្ត្រជាច្រើនទីតាំងក្នុងខេត្តកំពង់ឆ្នាំងឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹករួមទាំងក្រុមការងារនិងអាជ្ញាធរមូលដ្ឋានមមាញឹកក្នុងការចុះពិនិត្យនិងរិះរកគ្រប់វិធីដើម្បីដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំនៅតាមបណ្ដាទីតាំងដែលកំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ដោយបូម ទឹកពីបឹង ឬទន្លេនាំមកស្រោចស្រពសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាង៧០០ហិកតាស្ថិតនៅក្នុងឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែមិនមានទឹកស្រាចស្រព។បន្ទាប់ពីលោក អភិបាលខេត្ត និងលោក ប្រធានមន្ទីរធនធានទឹករួមនិងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះពិនិត្យនៅភូមិសាស្ត្រទីតាំងខាងលើនេះរួចមក ឯកឧត្តម អភិបាល ខេត្តក៏បានសម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីនាំទឹកពីទន្លេយកមកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិត ចំនួនជាង៧០០ហិកតា។ លោក លន់ គង់ មេឃុំឃុនរ៉ង់ ក្នុងស្រុកបរិបូណ៌បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤នេះឲ្យដឹងថា បន្ទាប់ពីលោក និងក្រុមប្រឹក្សាឃុំរួមទាំងក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំខុនរ៉ង់ចុះពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំរបស់លោកមានចំនួនជាង៧០០ហិកតា ដែលរងនូវការក្រៀមស្វិតដោយ សារការខ្វះខាតទឹកស្រោចស្រព លោកក៏បានដាក់សំណើស្នើសុំ ទៅឯកឧត្តម អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងជាបន្ទាន់ផងដែរ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹកជួយស្ដារប្រឡាយ និងដាក់ម៉ាស៊ីនបូមទឹកធន់ធំ ដើម្បីធ្វើការសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះឲ្យបានទាន់ពេលវេលា។ លោកបានបន្តថា បន្ទាប់ពីសំណើរបស់លោកបានទៅដល់ឯកឧត្តម អភិបាលខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងហើយនោះ […]
ពិតជាសាហាវព្រៃផ្សៃពេកហើយ លើកដៃសម្លាប់ចៅបង្កើតអាយុ៨ឆ្នាំ រួចយកដុំថ្មសង្កតពីលើ ក្រោយភូមិ ប្រជាពលរដ្ឋប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងប្រុសម្នាក់ ដែលគេស្គាល់ឈ្មោះ វីរៈ ដោយមានដុំថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំអញ្ញាខាងជើង ភូមិអូរនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយពីកើតហេតុជិត១០ថ្ងៃ។ ករណីនេះ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឈ្មោះ ម៉ុម រឿន (ជាយាយបង្កើត) បានប្តឹងសមត្ថកិច្ចពីករណីបាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយអនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU បើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម […]
រដ្ឋបាលខេត្តក្រចេះ ច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋថាមន្ត្រីស្លៀកពាក់ស៊ីវិលទៅប្លន់ដីរបស់គាត់
ក្រចេះ ៖ ថ្មីៗនេះមានប្រជាពលរដ្ឋ ឈ្មោះ លឹម សុខឈង រស់នៅភូមជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានផ្ញេីរអេឡិកត្រូនិច ចូលតេឡេក្រាមរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយបានចោតប្រកាន់ថា ពេលនេះនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានមន្ត្រីពាក់ព័ន្ធស៉ីវិលមកប្លន់ដីប្រជាពលរដ្ឋ។ ឆ្លេីយតបទៅនិងការចោតខាងខាង រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ការផ្ញេីសារចូលតេឡេក្រាម សម្ដេចតេជោ របស់បុគ្គលខាងលេី គឺជាការបំភាន់ព័ត៌មាន និងប្រឌិតរឿងឡេីងគ្នុងគោលបំណង បង្ខូចឈ្មោះមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលខិតខំបំពេញតួនាទី។ អាជ្ញាធរខេត្ត ក៏បានបញ្ចាក់ដែរ ថាកាលពីឆ្នាំ២០២០ មានគ្រោះទឹកជំនន់ទន្លេមេគង្គ បណ្ដាលឲ្យបាក់ច្រាំង ខូចខាតផ្ទះប្រជាពលរដ្ឋជាង២០គ្រួសារ នៅឃុំឆ្លូង ស្រុកឆ្លួង ខេត្តក្រចេះ ដោយមេីលឃេីញពីការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បានស្នេីរសុំរាជរដ្ឋាភិបាល កាត់ដីចំការមៃសាក់ចំនួន ៣,៧៧ហិ.ត នៅភូមិហាន់ជ័យ១ ឃុំហាន់ជ័យ ស្រុកឆ្លូង ចេញពីក្រសួងកសិកម្ម សម្រាប់ធ្វេីជាដីសម្បទានសង្គមកិច្ច រៀបចំជាឡូត៌ សម្រាប់ចែកជូនប្រជាពលរដ្ឋដែររងគ្រោះដោយបាក់ច្រាំងទន្លេ។ […]
បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី រំលងអាធ្រាត កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំ ចុះបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន: ១-ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន ២-ឈ្មោះ Huang […]
យោធាថៃប្រទះឃើញអាវុធយុទ្ធភណ្ឌជាច្រើននៅក្បែរព្រំដែនថៃ កម្ពុជា
ថៃ៖ ត្រូវបានកម្លាំងយោធាថៃខណៈកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃកម្ពុជាបានប្រទះឃើញនៅអាវុធជាច្រើនប្រភេទរួមទាំងគ្រាប់រំសេវវេចខ្ចប់យ៉ាងស្អាតក្នុងការ៉ុងជីលាក់ទុកតាមកំពតព្រៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង កាល ពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ។ កម្លាំងយោធាព្រំដែនថៃដែលប្រទះឃើញជាយោធាលេខ ៥២៣ និង ៥២៦ បានធ្វើការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានាដែលឆ្លងដែនពីកម្ពុជាទៅថៃនិងពីថៃមកកម្ពុជា។ យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់បានបញ្ជាក់ថា ខណៈដែលកម្លាំងយោធាព្រំដែនថៃធ្វើការល្បាតដល់ចំណុចជាព្រៃមួយកន្លែងជាប់ចំការមៀននៅត្រង់ចំណុចស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានប្រទះឃើញវត្ថុគួរឱ្យសង្ស័យដែលគេរុំវិជ្ជាប់ដោយការ៉ុងជីជាច្រើនដុំហើយបានលាក់កត់ទុកនៅតាមព្រៃដោយមានការសង្ស័យកម្លាំងយោធាតុថៃបានចូលទៅត្រួតពិនិត្យលើវត្ថុទាំងនោះ។ ក្រោយការត្រួតពិនិត្យឬកម្លាំងយោធាថៃបានរកឃើញ អាវុធប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធសម្រាប់បាញ់បញ្ជូនគ្រាប់បែកខ្នាត 40 មីលីម៉ែត្រ (M203) ចំនួនមួយដើម អាវុធខ្នាត 12.7 មីលីម៉ែត្រចំនួនមួយដើម គ្រាប់កាំភ្លើងខ្នាត 12.7 មីលីម៉ែត្រចំនួន 510 គ្រាប់។ បច្ចុប្បន្នកម្លាំងយោធាថៃបានប្រមូលអាវុធទាំងនោះយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកប្រភពដើម ហើយក៏កំពុងបន្តរុករកតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
សម្រាស់ហ៊ុំព័ទត្រី៤៧កន្លែង ស្មើ និង២៣៥០ម៉ែត្រការ៉េ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង រុះរើកម្ទេច
ខេត្តកំពង់ឆ្នាំង៖ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹងថា៖ សម្រាស់រួមផ្សំកំប្លោកចំនួន០២ករណី ៤៧កន្លែង ស្មើនិង២៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង២០គីឡូក្រាម រួមជាមួយរបាំងស្បៃមុង០១ករណី ស្មើនឹង១១កន្លែង ប្រវែង២៥០ម៉ែត្រ លូស្បៃមុងចំនួន១១គ្រឿង បង្គោលចំនួន២០០ដើម ត្រូវបានសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបរើកម្ទេចចោល នៅនឹងកន្លែង ក្នុងនោះចាក់លែងត្រីចំរុះចំនួន៥០គីឡូក្រាមក្នុងដែននេសាទវិញផងដែរ។ ប្រតិបត្តិការនេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកតាសួស ភូមិពាមឆ្កោក,ចំណុចព្រែកក្បាលកន្លង់ ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី និងមួយទីតាំងទៀតនៅចំណុចព្រែកកោះរ៉ង,ចំណុចចុងតាគង់, ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គួរបញ្ជាក់ផងដែរ ប្រតិបត្តិការខាងលើនេះ ប្រើប្រាស់កម្លាំងសរុប២១នាក់ និងមធ្យោបាយបាឡាស្មាច់០៥ គ្រឿង ដឹកនាំដោយ លោក អ៊ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសកិ្តជូន នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៤៣នាក់ (នារី១នាក់) ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ទាំង៩ ។ ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ ក៏ដូចជាណែនាំផ្ដាំផ្ញើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលទើបទទួលបានការផ្ទេរភារ:កិច្ច ផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋាន្តនរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារ:កិច្ចរៀងៗ ខ្លួនឲ្យបានត្រឹមត្រូវ សមស្របតាមការផ្ដល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ និងឋានន្តរស័កនៅពេលនេះ ។ ត្រូវចេះគោរពគ្នាទៅវិញទៅមកតាមឋានានុក្រម គោរពវិន័យ បទបញ្ជារបស់ថ្នាក់លើ ។ ថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ
នៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណ២០នាទី មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។ ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប ២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី និងមកកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី […]