ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ក្រោយពីបុរសល្មោភកាមខាងលើ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំបានសម្រេចម្តង ហើយរំលងបានជីត៣ខែទើបបែករឿង ដឹងដល់ម្តាយ។ ការឃាត់ខ្លួនបុរសវ័យចំណាស់ល្មោភកាមខាងលើ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិទួលសំបួរ ឃុំតំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ តាមការឱ្យដឹងពីមន្ត្រីនគរបាល ស្រុកសាមគ្គីមុនីជ័យថា ក្រោយពីបានទទួលពាក្យបណ្តឹងពីឈ្មោះ ពុំ ដា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិទទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះរួចមក។ ដែលបានមកដាក់ពាក្យបណ្តឹង ប្តឹងទៅលើជនសង្ស័យ ឈ្មោះ ង៉ុយ ផេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្បែរគ្នា ថា បានចាប់រំលោភសេពសន្ថវៈ ទៅលើកូនស្រីរបស់ខ្លួន ឈ្មោះ វ ក ល ណ ភេទស្រី អាយុ១២ឆ្នាំ នៅរៀន ដែលប្រព្រឹត្ត ទៅកាលពីអំឡុង ខែ១០និងខែ១១ ឆ្នាំ២០២៣កន្លងទៅ(មិនចាំថ្ងៃ)នោះទេ។ នៅចំណុចសួនច្បារ ក្នុងដីពុះឡូតិ៍មហាព្រហ្ម៥ […]
Author: phanny
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២៥០០នាក់
នៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង១១យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សាប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
នាថ្ងៃទី13/01/2024កម្លាំងអាវុធហត្ថខេត្ដត្បូងឃ្មុំ ធ្វើការចាប់បង្ក្រាបរថយន្ដសាំយ៉ាង ដឹកឈើធ្វើទ្វារ និងឈើសន្លឹក បានមួយគ្រឿង បន្ទាប់ពីរទទួលបានព័ត៌មាន
ខេត្ដត្បូងឃ្មុំ÷ កម្លាំងអាវុធហត្ថខេត្ដ ធ្វើការចាប់បង្ក្រាបរថយន្ដសាំយ៉ុងដឹកឈើ មួយគ្រឿង ផ្ទុកឈើពេញរថយន្ដ ក្រោមការចង្អុលបង្ហាញ និងមញ្ជាផ្ទាល់ពីរ លោក ឧត្ដមសេនីយ៍ត្រី រត្ន័ ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ដត្បូងឃ្មុំ ។ ក្រោយពីរទទួលបានព័ត៌មានថា មានរថយន្ដ សាំយ៉ុង មួយគ្រឿងដឹកឈើពេញចេញពីរខេត្ដក្រចេះ ឆ្លងកាត់ខេត្ដត្បូងឃ្មុំ បម្រុងយកទៅលក់នៅភ្នំពេញភ្លាម ពេលរថយន្ដដឹកឈើនោះ ដឹកមកដល់ចំណុច ភូមិស្ទឹងអង្កាញ់ ឃុំប្រធាតុ ស្រុកអូររាំងឪ ត្រូវបានកម្លាំងអាវុធហត្ថខេត្ដត្បូងឃ្មុំ តាមចាប់បង្ក្រាបបាន ពិតជាដឹកឈើពេញរថយន្ដពិតប្រាកដមែន រថយន្ដដឹកឈើ មួយគ្រឿងដែលត្រូវធ្វើការតាមចាប់បង្ក្រាបនោះ មានម៉ាក់សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពីមុខ ភ្នំពេញ 2AB 1932 ។ដោយគេស្គាល់ថា ម្ចាស់ឈ្មោះ យាយអូន ។ ហើយបច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការប្រគល់រថយន្ដនឹងឈើជូនរដ្ឋបាលព្រៃឈើ ចាត់ការបន្តនីតិវិធី។ សូមបញ្ជាផងដែរថា ជារាងរាល់យប់ថ្ងៃ មានរថយន្ដសាំយ៉ាង ដឹកឈើធ្វើជាកែច្នៃ ដាក់ពីលើឈើសន្លឹកពេញៗរថយន្ដជាច្រើនគ្រឿង ចេញពីរដេអេ ខេត្ដមណ្ឌលគីរី ឆ្លងកាត់ស្រុកស្នួលខេត្ដក្រចេះ និងដឹកចេញពីរខេត្ដស្ទឹងត្រែង ឆ្លងកាត់ទីរួមខេត្ដក្រចេះ និងខេត្ដត្បូងឃ្មុំ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព
បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរពិសេសរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។ ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង៕
លោក សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដកណ្ដាល បានដាក់បទបញ្ជា ឱ្យកម្លាំងអាវុធហត្ថ ខេត្ដនឹងកម្លាំងអាវុធហត្ថក្រុងសំពៅពូន ធ្វើការចាប់បង្ក្រាប ឱ្យខានតែបាបក្រោយពីរទទួលព័ត៌មាន ថាមានការរាបដឹក ជញ្ជូនអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម
ក្រោយពីរទទួលព័ត៌មានពីអ្នកសារយកព័ត៌មានបានផ្ដល់ព័ត៌មានជូនកំលាំង អាវុធហត្ថលើផ្ទៃប្រទេសប្រចាំទិសតាមខេត្ដ និងផ្ដល់ព័ត៌ជូនដល់លោក មេបញ្ជាការអាវុធហត្ថខេត្ដកណ្ដាល ថាមានក្រុមឈ្មួញកំពង់រាបដឹកជញ្ជូន អនុផលព្រៃឈើ (ធ្យូង)តាមប្រភេទរថយន្ដសាំងយ៉ុងកែទ្រង់ និងរថយនកូរ៉េ ជាច្រើនគ្រឿង និងតាមទូក ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកប៉ាក់ណាម។ ស្ថិតនៅចំណុចភូមិព្រែកទន្លារ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្ដកណ្ដាលភ្លាម លោកឧត្ដមសេនីយ៍ត្រី សំ តុលា បានដាក់បទបញ្ជាទៅ កម្លាំងអាវុធហត្ថក្រោមឱវាទ ឱ្យធ្វើការចាប់បង្ក្រាបឱ្យខានតែបាន ។ ក្រោទទួលបទបញ្ជាកម្លាំងអាវុធហត្ថក្រុងសំពៅពូន បានចុះធ្វើការបង្ក្រាបភ្លាម ដោយធ្វើការសហការចុះបង្ក្រាប រួមជាមួយជំនាញរដ្ឋបាលព្រៃ កម្លាំងគណៈបញ្ជាការឯកភាពក្រុង បានចុះធ្វើការចាប់បង្ក្រាប បានរថយន្ដដឹកអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញាតិ (ធ្យូង បំរុងឆ្លងដែនចូលទៅប្រទេសវៀតណាម) បានចំនួន ០១គ្រឿង ម៉ាក HYUNDAI ស្លាកលេខ ត្បូងឃ្មុំ 3A 4437 នៅចំនុចភូមិភូមិព្រែកពន្លា សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (ជាប់ព្រំដែនវៀតណាម) នៅវេលាម៉ោង ១២.៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ប្រគល់ជូនរដ្ឋបាលព្រៃឈើបន្តការអនុវត្តនីតិវិធីបន្ត។ ដោយផល ផាន់នី
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នៅម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី ១១ ខែមករា ២០២៤ (ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តម អាកាស៊ី មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យ ឯកឧត្តម បានចូលជួបសម្ដែងការគួរសមក្នុងពេលដ៏មមាញឹករបស់សម្តេច។ ឯកឧត្តមបាន មានប្រសាសន៍ថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុត ក្នុងជីវិតរបស់ ឯកឧត្តម ដែលមិនអាចបំភ្លេចបាន។ ឯកឧត្តមនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។ អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការរបស់សម្តេចតេជោ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី”
រសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ មករា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី”។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជារីករាយដែលបានអញ្ជើញមកបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារីនាពេលនេះ។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ស្ត្រីជាពិសេសក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិដោយមានការចូលរួមពីស្ត្រីនោះ។ សម្តេចធិបតី បានមានប្រសាសន៍ថា សិទ្ធិសេរីភាពស្ត្រីត្រូវតែលើកតម្កើង តែមិនត្រូវឱ្យហួសព្រំដែននោះទេ ជាពិសេសអត្តសញ្ញាណនារីខ្មែរ។ សម្ដេចបន្តថា ចំពោះអ្នកដែលធ្វើសកម្មភាពផ្សព្វផ្សាយផលិតផលអនឡាញ ឬធ្វើមាតិការផ្សព្វផ្សាយដែលហួសព្រំដែន គឺត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។សម្ដេចធិបតី ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រសួងកិច្ចការនារីអោយបន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្ដ្រី។ ក្រៅពីនេះ ត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គម។ នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី […]