ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ អាណត្តិ​ទី ០៤ របស់​ក្រុមប្រឹក្សា​ខេត្ត​

កំពង់ស្ពឺ​៖ ឯកឧត្ត យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១០ អាណត្តិ​ទី ០៤ របស់​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​មិនា ឆ្នាំ​២០២៥ ពិធី​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា ក្រុម ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អភិបាល ក្រុង​-​ស្រុក​ទាំង​៩ ទីចាត់ការ​-​អង្គភាព​ការិយាល័យ ចំណុះ​សាលា​កំពង់ស្ពឺ សរុប​ជា​ច្រើន​រូប​។​ ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​នេះ មាន​របៀបវារៈ​ចំនួន​៥ យក​មក​ពិនិត្យ និង​ពិភាក្សា​រួមមាន​៖ ១-​ពិនិត្យ ពិភាក្សា និង​អនុម័ត លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៩ របស់​ក្រុមប្រឹក្សា​ខេត្ត​ ២-​ពិនិត្យ និង អនុម័ត​លើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​ខែ កុម្ភៈ ឆ្នាំ​២០២៥ របស់​ក្រុមប្រឹក្សា​ខេត្ត​ ៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ បុគ្គលិក​នៃ​រដ្ឋបាល​ខេត្ត​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ៤-​បញ្ហា​ផ្សេងៗ​ […]

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​ចំនួន ២.២៥០​គ្រួសារ មកពី​ស្រុក​បន្ទាយ​អំពិល ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ

នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​ចំនួន ២.២៥០​គ្រួសារ មកពី​ស្រុក​បន្ទាយ​អំពិល ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​ឧត្តរមានជ័យ​។​ ​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ​, ថ្នាក់ដឹកនាំ​-​មន្ត្រី​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា​, ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត​ឧត្តរមានជ័យ​, ថ្នាក់ដឹកនាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ និង​សៀមរាប ព្រមទាំង​វត្តមាន​របស់​សប្បុរស​ជន​ជា​ច្រើន​រូប រួមទាំង​មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា​ផង​ដែរ​។​ ​គួររំលឹកថា នេះ​ជា​ដំណើរ​បេសកកម្ម​មនុស្ស​ធម៌​ជា​លើក​ទី​៤ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​អញ្ជើញ​មក​ទឹកដី​ខេត្ត​ឧត្តរមានជ័យ បន្ទាប់​ពី​ដំណើរ​លើ​ក​ទី​១ […]

ព័ត៌មានជាតិ

អបអរសាទរ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​ឧត្តមគិរីប្រឹក្សា (​ហៅ​វត្ត​កោ​ដូនតី​) ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖​ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៣ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ឧត្តមគិរីប្រឹក្សា​(​ហៅ​វត្ត​កោ​ដូនតី​) ដែល​ស្ថិតនៅ ភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។ និមន្ត​/​អញ្ជើញ​រួមាន ព្រះ​មុនី​សត្ថា​ចារ្យ​កោសល កែវ ចន្ថា ព្រះ​មេគណ​ខេត្ត គណៈមហានិកាយ ព្រះ មុនី​តាលវ័ន មួង ចក្រី ព្រះ​មេគណ​ខេត្ត គណៈ​ធម្មយុត្តិកនិកាយ ឯកឧត្តម លោកជំទាវ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន មន្ត្រីរាជការ​បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ ចំនួន ៩៩៣ អង្គ​/​នាក់​។ ​ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចូលរួម​អបអរសាទរ ជាមួយ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ដែល​គង់​នៅ​ទី​អារាម​វត្ត​នេះ ជាពិសេស​ព្រះ​តេជ​គុណ វរ​ច្ឆ​ន្ទោ ប៉ោ ហំ ព្រះចៅអធិការ​វត្ត​កោ​ដូនតី​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដោយ​ស្មោះ​ចំពោះ​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤១៧​នាក់ នៅ​ឃុំ​កាត់​ភ្លុក និង​ឃុំ​ភក្តី​

កំពង់ស្ពឺ​៖ ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​០២ ខែ​មីនា ឆ្នាំ​២០២៥ អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ចំនួន​៣៩៧​នាក់​  ស្ថិតនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។​ ​ពិធី​នេះ​មាន​ការចូលរួម​ឯកឧត្តម យឹម សុខុម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​-​ស្រុក​-​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក ឃុំ ជាច្រើនរូប​ទៀត​។​ ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ស្ពឺ សូម​ចូលរួម​អបអរសាទរ និង​គោរព​ស្រឡាញ់​ចំពោះ​វត្តមាន​របស់​បងប្អូន ដែល​បានភ្ញាក់រលឹក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​នាពេលនេះ​។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់​៨២% ដែល​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បាន​បង្ហាញ​អំពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ការផ្តល់​ឱកាស​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បន្តវេន​ដឹកនាំ ជា​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​។​ ​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា នេះ​បង្ហាញឲ្យឃើញថា […]

ព័ត៌មានជាតិ

បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​០១ ខែ​មីនា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ពិធី​បុណ្យ​ផ្កាប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែល​ព្រះវិហារ​ដ៏​ធំ​នេះ​នឹង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង ៤០​ម៉ឺន​ដុល្លារ ពិធីបុណ្យ​ផ្កាប្រាក់​នេះ​មាន​ការអញ្ជើញ​ចូលរួម​យ៉ាង​កុះក​រពំសំណាក់ ឯកឧត្តម លោកជំទាវ លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​ព្រមទាំង​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ជាច្រើន​រូប​ផង​ដែរ​។ ​ពិធីបុណ្យ​ផ្កាប្រាក់​នេះ​ផ្តួចផ្តើម​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី និង​ចៅស្រី​ជា​ទីស្រឡាញ់ ព្រមទាំង​លោក​មេបញ្ជាការរង នាយសេនាធិការ​រង ស្នងការ ស្នងកា​ររ នាយការិយាល័យ នាយក​សាលា​ទាំងពីរ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​.​ខេត្ត ទាំង​២៥​ផងដែរ ៕​

ព័ត៌មានជាតិ

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម លីវ ចុង​អ៉ី (LIU Zhongyi) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម លីវ ចុង​អ៉ី បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​វិស័យ​សន្ដិសុខ​។ ជាមួយគ្នា​នោះ​, ឯកឧត្តម លីវ ចុង​អ៉ី បាន​កោតសរសើរ​សម្ដេច​បវរ​ធិបតី ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​, គោលនយោបាយ និង​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ជាច្រើន ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ សម្រាប់​ការងារ​អភិបាលកិច្ច​ប្រទេស ហើយ​ឯកឧត្តម​បានបង្ហាញ​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី ប្រទេស​កម្ពុជា​នឹង​បន្ត​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ឯកឧត្តម លីវ ចុង​អ៉ី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ភាគី​ចិន​រីករាយ​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ជាមួយ​ភាគី​កម្ពុជា​។ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់​ពី​លទ្ធផល​ជា​ច្រើន​នៅក្នុង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ជាពិសេស​លើ​វិស័យ​សន្ដិសុខ​។ ជាមួយគ្នា​នោះ​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ប្ដេជ្ញា​បន្ត​រក្សា​សន្តិភាព និង​ធានា​សន្តិសុខ […]

ព័ត៌មានជាតិ

​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Mehmet CELEPOGLU អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​សន្ដិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប​, លោក Mehmet CELEPOGLU បាន​ថ្លែងអំណរគុណ​សម្ដេច​បវ​រ​ធិបតី​ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញាតឱ្យ​រូបលោក និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម ព្រមទាំង​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ក្រុមហ៊ុន TotalEnergies អន្តរជាតិ និង​ដំណើរការ​អាជីវកម្ម និង​ចក្ខុវិស័យ​នាពេល​អនាគត​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​ក្រុមហ៊ុន TotalEnergies នៅ​កម្ពុជា​។ បន្ថែម​លើ​នោះ​, លោក Mehmet CELEPOGLU ក៏​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​ជាច្រើន​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​បវរ​ធិបតី ពិសេស​លើ​ការកែទម្រង់​ពន្ធដា ដែល​ជា​កម្មវិធី​កែទម្រង់​គាំទ្រ​ដល់​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព និង​ស្មើភាព​។ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​លោក Mehmet CELEPOGLU ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន TotalEnergies ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់​ពី​ការដាក់ចេញ​នូវ​គោលនយោបាយ​ទាក់ទាញ​ការវិនិយោគ និង​ការលើកទឹកចិត្ត​ផ្សេងៗ​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា កត្តា​ទាំង​នេះ​គឺជា​កិច្ច​ការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល […]

ព័ត៌មានជាតិ

​ឯកអគ្គរដ្ឋទូត​ថ្មី​ស្រីលង្កា ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ស្រីលង្កា​-​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ វី​ចា​យ៉ាន​ធី អេ​ឌី​រី​ស៊ី​ង​ហេ​(Wijayanthi Edirisinghe), ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ វី​ចា​យ៉ាន​ធី អេ​ឌី​រី​ស៊ី​ង​ហេ បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ស្រីលង្កា ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី​។ លោកជំទាវ​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​យូរអង្វែង​ស្រីលង្កា​-​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ ជាពិសេស​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ដូចជា​៖ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និង​ទេសចរណ៍ ជា​ដេ​ី​ម​។ ​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​លោកជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោកជំទាវ ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​ត្រូវបាន​លើកកម្ពស់​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​បាន​បន្ថែមទៀតថា កម្ពុជា​-​ស្រីលង្កា មាន​ទំនាក់ទំនង​ជា​យូរណាស់​មកហើយ មាន​ជំនឿ​សាសនា​ប្រហាក់ប្រហែលគ្នា ហើយ​ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ទៀត […]

ព័ត៌មានជាតិ

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​

នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ រ៉ូ​ណាល់ ខ្លា​ក​( Ronald P. CLARK) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម រ៉ូ​ណាល់ ខ្លា​ក បាន​សម្ដែង​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដងទៀត​នៅ​កម្ពុជា និង​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​រវាង​រូប​ឯកឧត្តម និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជេីងគោក​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់ នៃ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​និង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​ការរីកចម្រើន​នៅ​ក្នុង​ទំនាក់ទំនង​នេះ ជាពិសេស​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ បន្ថែម​លើ​នោះ ឯកឧត្តម រ៉ូ​ណាល់ ខ្លា​ក បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​បេសកកម្ម​ថែរក្សា​សន្ដិភាព តាមរយៈ​ការបញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​លើ​ពិភពលោក ។ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​គណៈប្រតិភូ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ល្អ​នៃ​ជំនួប​រវាង​បញ្ជាការដ្ឋាន​កងទ័ពជេីងគោគ កងយោធពល​ខេមរភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ទិសដៅ​ភារកិច្ច សន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស​!

​នា​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ទិសដៅ​ភារកិច្ច សន្និបាត​គណ​:​កម្មា​ធិ​ការកណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស ដែល​បាន​រៀបចំ​ឡើង​នៅ​បរិវេណ​ទីស្នាក់ការ គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស និង​បាន​អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​រួមមាន លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក ជុំ ឈាង ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស ព្រមទាំង ឯកឧត្តម អស់លោក​ក្រុមការងារ​អមដំណើរ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បក្ស ប្រធាន​ក្រុម​បក្ស យុវជន​សង្កាត់ សរុប​ទាំងអស់​ចំនួន ៤៨២​នាក់ (​ស្រី​២១៥​នាក់​)​។​ ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់ និង​ទឹក​សុទ្ធ ចូលរួម​បរិភោគ​រួមគ្នា​ជាមួយ សមាជិក សមាជិកា​ទាំងអស់ ប្រកប​ដោយ​ភាពស្និទ្ធស្នាល និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ក្រុមការងារ​សង្កាត់​-​ភូមិ យុវជន និង​កម្លាំង​ការពារ​សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​ឱកាស​នោះ​គ្រប់ៗ​គ្នា​ផង​ដែរ​៕​