រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៉ីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល។ សម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ, ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៉ីស្រាអែលនឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងបច្ចេកវិទ្យា ជាដើម។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល […]
Author: phanny
ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាទីផ្សារបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX – Starlink និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។ លោកស្រីនាយិកាទីផ្សារក៏បានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធីបតីបានសម្ដែងនូវការស្វាគមន៍ និង ក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា៕
កម្មវិធី ពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធាន(ស.ស.យ.ក) ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ភ័ន្ធគ្រូពេទ្យ(ស.ស.យ.ក) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និងក្មួយៗជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នាឳកាសនោះ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កោតសរសើរដល់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ(សសយក) និងក្រុមគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិ រៀបចំកម្មវិធីពិនិត្យព្យាបាល និងវះកាត់ជូនដល់កុមារ ដែលមានបញ្ហាសរីរាង្គ មិនប្រក្រតីពីកំណើតចំនួន ១២៣ នាក់ (ដោយឥតគិតថ្លៃ)។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ មានគ្រូពេទ្យចូលរួម […]
ពិធីបើកមហោស្រពទេសចរណ៍ សិល្ប: វប្បធម៌ កីឡា និងបរិស្ថានគ្នានថង់ប្លាស្ទីក”បុណ្យភ្នំ”
កំពង់ស្ពឺ÷ នារសៀលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពងស្ពឺ បានអញ្ជើញចូលរួមទស្សនា ស្តង់ពិព័ណ៌ម្ហូប អាហារ កន្លែងកម្សាន្ត ក្នុងពិធីបើកមហោស្រពទេសចរណ៍ សិល្ប: វប្បធម៌ កីឡា និងបរិស្ថានគ្នានថង់ប្លាស្ទីក”បុណ្យភ្នំ” ដែលប្រព្រឹត្តទៅថ្ងៃទី ១៥ និង ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (រយះពេល២ថ្ងៃ២យប់) នៅឧទ្យានជាតិគីរីរម្យ។ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រារព្វ មហោស្រពអច្ចារ្យជាលើកទីមួយ នៅក្នុងខេត្តកំពង់ស្ពឺ គឺដើម្បីអោយប្រជាពលរដ្ឋទស្សនាកម្សាន្តដែលមានរយះពេលបីថ្ងៃ។ ពិធីបុណ្យភ្នំនេះ ជាលើកទីមួយហើយដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានប្រារព្វធ្វើឡើងនៅ លើភ្នំសុរាម្រឹតកុសមៈគីរីរម្យ ដែលមានរយះពេលពីរថ្ងៃ ដើម្បីអោយប្រជាពលរដ្ឋទាំងជិតឆ្ងាយ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ទៅទស្សនា លេងកម្សាន្ត នៅតំបន់នោះ […]
ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ។ យោងតាមប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) ប្រការ១ របស់ប្រកាសអន្តរក្រសួងនេះ កំណត់អំពីការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មាន មនុស្សបើក (ដ្រូន) ព្រមទាំងកំណត់អំពីវិធានការសន្តិសុខ ក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រកាសអន្តរក្រសួងនេះមានវិសាលភាពអនុវត្ត ចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលអាចផ្ទុកទម្ងន់ចាប់ពី ២ គីឡូក្រាមឡើង លើកលែងតែអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕
ពិធីបុណ្យមាឃបូជានៅវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានប្រារព្ធនូវកម្មវិធីរាប់បាត្របុណ្យមាឃបូជាដែល កម្មវិធីនេះបានធ្វើឡើងជារៀង រាល់ឆ្នាំមិនដែល អាក់ខានម្តងណាឡើយហើយការប្រារព្ធធ្វើនេះគឺធ្វើនៅវត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កម្មវិធីបុណ្យដ៏មហោឡារិកនេះបានប្រារព្ធឡើងដោយ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម អុិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីសង្ឃ ព្រះសង្ឃរួមនឹង លោក ជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ក្នុងថ្ងៃដ៏វិសេសនេះ គ្រប់វត្តអារាមនានា បានរៀបចំពិធីបុណ្យមាឃបូជា ដេីម្បីរំលឹកដល់មហាព្រឹត្តិការណ៍ទាំងបីធំៗ ក្នុងវិសយ័ព្រះពុទ្ធសាសនារួមមាន៖ ថ្ងៃប្រជុំចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គបួននៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ។ […]
ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចបវរធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ និងបានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានព្រឹទ្ធសភាសង្ឃឹមយ៉ាងមុតមាំថា, បន្ទាប់ពីដំណើរទស្សនកិច្ចនេះ, ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពសកម្ម និង ភាពរីកចម្រើន បន្ថែមទៀត។ លើសពីនេះ, ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង ទាំង ៨ ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជន និងរដ្ឋាភិបាលហ្វីលីពីន ជូនដល់គណៈប្រតិភូកម្ពុជានាឱកាសនេះ ព្រមទាំងបានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr.។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្ត្រពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល!
សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត បានរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងបើកសន្និបាត នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញចំណាប់អារម្មណ៍អង្គសន្និបាត ដោយរំលេចអំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធីសាស្ត្រល្អៗដើម្បីពង្រឹងកិច្ចការ ចំនួន ៣ បន្ថែមលើភារកិច្ចស្នូល គឺ ទី១. ការអភិវឌ្ឍធនធានមនុស្ស ទី២. ការផ្ដល់សេវាសាធារណៈ និងទី៣. ការអភិវឌ្ឍឌីជីថល។ ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់អំពីគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ធនធានមនុស្សក្នុងចំណោមមន្ត្រីរាជការស៊ីវិល កងកម្លាំង និងមន្ត្រីកិច្ចសន្យាជាដើម ដោយផ្ដោតលើការពង្រឹងសមត្ថភាពមន្ត្រីដែលមានស្រាប់។ ឯកឧត្តម បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងការបណ្តុះបណ្តាលកម្រិតផ្ទៃក្នុង និងការបណ្តុះបណ្តាលទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញការងារបម្រើសេវាសាធារណៈ […]
ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា
នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយនឹង ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, អប់រំ, ទេសចរណ៍, វប្បធម៌, ការតភ្ជាប់ប្រជាជននិងប្រជាជន ក៏ដូចជាការពារជាតិ និងសន្តិសុខ ជាដើម។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជន និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសហ្វីលីពីន។ ជាការឆ្លើយតប, ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋសភាហ្វីលីពីនចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ […]
បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ០៥នាក់ បញ្ជូនទៅតុលាការ!
កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ជាបន្តបន្ទាប់ រួមមាន ៖ ១.ឈ្មោះ គង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ, ២.ឈ្មោះ ពិន សារុំ […]