ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ នាយកដ្ឋានអង្គរក្ស មាន​ស្នាដៃ​ល្អ​ក្នុង​កិច្ចការពារ​សុវត្ថិភាព​ថ្វាយ​ព្រះមហាក្សត្រ និង​ឥស្សរជន​ជាតិ​-​អន្តរជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ថ្នាក់ នៃ​នាយកដ្ឋាន​អង្គរក្ស ដែល​ក្នុង​រយៈកាល​កន្លងមក បាន​បំពេញ​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ថ្វាយ​ព្រះមហាក្សត្រ និង​ជូន​ឥស្សរជន​ជាតិ​កំពូលៗ ឥស្សរជន​ជា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​បរ​ទេស និង​ព្រឹត្តិការណ៍​ធំៗ ដូចជា​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ឆ្នាំ​២០២២ ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ថ្មីៗ​នេះ​គឺ​ការពារ​សុវត្ថិភាព​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ ​ការ​ថ្លែង​បែបនេះ​ក្នុង​ឱកាស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​សម្ពោធ​អគារ​រក្សា​ទុក​រថយន្ត​នាំ​ក្បួន ម៉ូតូ​ហែរ​អម ការពារ​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ និង​ការិយាល័យ​បម្រើការ​របស់​កងកម្លាំង​នគរបាលជាតិ នៃ​នាយកដ្ឋាន​អង្គរក្ស ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្ថិតនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤​។ អគារ​ថ្មី​នេះ ត្រូវបាន​ប្រមុខ​ក្រសួងមហាផ្ទៃ ចាត់ទុក​ជា​មរតក​ស​មិទ្ធ​ផល​កើតឡើង​ក្នុង​អន្តរកាល នៃ​ការ​បន្តវេន រវាង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ និង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ទៀត​។ ​ទន្ទឹម​នឹង​ការកោតសរសើរ​នាយកដ្ឋានអង្គរក្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ប្រសាសន៍ថា សមិទ្ធផល​អគារ​ថ្មី​ដែល​សម្ពោធ​នេះ ជាការ​បញ្ជាក់​ច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា […]

ព័ត៌មានជាតិ

សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ កក្កដា ២០២៤ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ ។​ ​ទោះបីជា​ដំណើរការ​ជម្រះ​ក្តី​របស់ អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ”​អ​.​វ​.​ត​.​ក​.” ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​រួចហើយ ប៉ុន្តែ​រាជរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​បាន​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអនុវត្ត​ការងារ​សេសសល់​របស់ អ​.​វ​.​ត​.​ក​. ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​បន្ថែម​ស្ដីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ដែល​បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ ២០២១ ដែល​រួមមាន​កិច្ចការ​គតិយុត្ត​មួយចំនួន រួម​ទាំង​ការតាមដាន​ការអនុវត្ត​ទោស​របស់​ពិរុទ្ធជន​នៅ​ពន្ធនាគារ​, ការថែរក្សា និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំ​ទូលាយ​ដល់​សាធារណជន និង​ការបង្កើត​ឱ្យមាន «​មជ្ឈមណ្ឌល​ធនធានរ​បស់ អ​.​វ​.​ត​.​ក​.» ក្នុង​គោលបំណង​ថែរក្សា និង​លើកកម្ពស់​កេរដំណែល​ពាក់ព័ន្ធ​នឹង​បណ្ណសារ​របស់​ខ្លួន​ទុក និង​ការគ្រប់គ្រង​បណ្ណសារ​នៃ​សំណុំរឿង​ទាំងអស់​តាម​ស្តង់ដា​អន្តរជាតិ​សម្រាប់​ឱ្យ​សាធារណជន​អាច​ចូល​មើល​និង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ៕ ​

ព័ត៌មានជាតិ

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​អង្គារ ទី​១៦ កក្កដា ២០២៤ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង​ជា​ទីប្រឹក្សា​ច្បាប់​នៃ​អង្គការសហប្រជាជាតិ ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិកា​រង​ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង​ជា​ទីប្រឹក្សា​ច្បាប់​របស់​អង្គការសហប្រជាជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គលេខាធិកា​រង ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឯកឧត្តម​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៣​។ ឯកឧត្តម Miguel De Serpa Soares ក៏​បាន​សម្តែង​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេចបាន​នូវ​ជោគជ័យ​ក្នុង​កិច្ចដំណើរការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ព្រមទាំង​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​លើ​ការរៀបចំ​សម្ភារៈ​បរិក្ខារ បណ្ណាល័យ និង​កា​រក្សាទុក​ឯកសារ​របស់ អ​.​វ​.​ត​.​ក ហើយ​អង្គការសហប្រជាជាតិ​នៅតែ​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការបញ្ចប់​មុខងារ ដែល​នៅ​សេសសល់​របស់ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​អគារ​ថ្មី​របស់​នាយកដ្ឋាន​អង្គរក្ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី របស់​នាយកដ្ឋាន​អង្គរក្ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ស្ថិតនៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​អគារ​ថ្មី​នេះ សាងសង់ឡើង​សម្រាប់​រក្សា​ទុក​រថយន្ត​នាំ​ក្បួន ម៉ូតូ​ស ហែរ​អម​ការពារ​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ និង​ជា​ការិយាល័យ​បម្រើ​ការងារ​របស់​កង​កម្លាំង​នគរបាល​ជាតិ​នៃ​នាយកដ្ឋាន​អង្គរក្ស ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ មាន​បណ្តោយ ១០៨​ម៉ែត្រ ទទឹង ១៦​ម៉ែត្រ កម្ពស់ ៩,២​ម៉ែត្រ​។​

ព័ត៌មានជាតិ

​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

​នា​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន នៅក្នុង​បរិវេណ​វត្ដ​អង្គ​ព្រះ​ភ្នៀ​ត ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​ក្រសួង​ព័ត៌មាន ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ នៃ​គ្រួសារ​សព​ជាច្រើន​រូប​ផង​ដែរ​។​ ​រូបថត​៖ ខឹម សុវណ្ណារ៉ា​ ​

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

នៅ​រាត្រី ថ្ងៃ​សុក្រ ៧​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដង្ហែ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម តូ ឡឹម (TO Lam) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ព្រះបរមរាជវាំង ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ​វៀតណាម​មក​កាន់​កម្ពុជា គឺ​តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតសិ្នទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ក្របខណ្ឌ​ប្រទេសជិតខាង​ល្អ​។​ ​ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​នេះ ឯកឧត្តម តូ […]

ព័ត៌មានជាតិ

ប្រធាន​អង្គការ JMAS របស់​ជប៉ុន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​របស់ CMAC ដែល​បាន​ខិតខំ​បំពេញ​ការងារ​ក្នុង​វិស័យ​បោសសម្អាត​មីន​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ និង​វិន័យ​ខ្ពស់​

​រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ កក្កដា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ YAMAZAKI Koji ប្រធាន​អង្គការ JMAS និង​ជា​អតីត​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន ជួប​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ YAMAZAKI Koji ប្រធាន​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) និង​ជា​អតីត​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏បាន អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅ​។ ​បន្ថែម​លើ​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការ JMAS ជាមួយនឹង​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​សកម្មភាព​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការជួយ​ទៅ​ដល់​ប្រជាជន ដែល​បាន​រងគ្រោះ​ពី​គ្រាប់មីន និង​សកម្មភាព​ផ្សេងៗ​។​ ​ជាមួយគ្នានេះ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ក្នុង​ព្រះរាជ​ពិធី «​រុក្ខ​ទិវា ៩​កក្កដា​» នៅ​ខេត្ត​តាកែវ

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី «​រុក្ខ​ទិវា​៩​កក្កដា​» ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​បន្ទាយ​អង្គរ ស្ថិតនៅ​ភូមិ​ខ្នា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ​យាង និង​អញ្ជើញ​ដង្ហែរ​អង្គ​ព្រះមហាក្សត្រ​យាង​ចូលរួម ក្នុង​ព្រះរាជ​ពិធី​ដ៏​ឧត្តុង្គឧត្តម​នេះ មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,​សម្តេច​មហា​រដ្ឋសភាធិកា​របតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​ក្រឡាហោម […]

ព័ត៌មានជាតិ

កម្ពុជា​-​ជប៉ុន ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់​

ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ​រដ្ឋមន្ត្រី​ការបរទេស បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ជំទាវ និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា​រហូតដល់​ពេល​បច្ចុប្បន្ន​។ សម្រាប់​អនាគតកាល រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ ​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកជំទាវ KAMIKAWA Yoko និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​តែងតែបាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹម​នោះ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ជប៉ុន ដែល​ជា​ទំនាក់ទំនង​ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣ ព្រមទាំង​ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ ​ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាម​អភិក្រម​ថ្មី លើ​វិស័យ​ជាច្រើន រួមមាន​៖ (១) ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទឹកស្អាត និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, ការជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ឌីជីថល និង​សន្តិសុខ​សាយ​ប៊័រ (២) កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​លំហ​សមុទ្រ​  […]

ព័ត៌មានជាតិ

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​!

​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅ​សាលា​វិទ្យាល័យ ជា ស៊ីម សាមគ្គី និង​សាលា​វិទ្យាល័យ​ទឹកល្អក់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស បាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់​របស់​ក្មេង​ទំនើង​, ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងសង្គម និង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​បិទ​នូវ​លិខិត​ប័ណ្ណ​ផ្សព្វផ្សាយ​លេខ​បន្ទាន់ ១២៩១ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ដែល​បាន​ឃើញ​បញ្ហា​ខាងលើ អាច​ផ្ដល់​ដំណឹង​មកកាន់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ចុះបង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ហើយ អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​រក្សា​ការសម្ងាត់​ជូន​ផង​ដែរ​៕​