(កំពង់ចាម) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត និងការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុង ជាដើម។ ទន្ទឹមនេះ សម្ដេចធិបតី បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។ សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី ៧ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆាជាតិ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
Month: July 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រលែងត្រីប្រមាណ ១,៥លានក្បាល ក្នុង “ទិវាមច្ឆជាតិ”លើកទី១៩ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃច័ន្ទ ទី១ កក្កដា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីព្រលែងត្រីប្រមាណ ១,៥លានក្បាល ក្នុង “ទិវាមច្ឆជាតិ”លើកទី១៩ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលតី មេពូជ […]