ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សំណេះសំណាល​និង​ផ្ដល់​ថវិកា​ជូន​កម្លាំង​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ដឹកនាំ​កងកម្លាំង​ចំណុះ​គណៈបញ្ជាការ​ឯកភាព ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក​ឧទ្ធម្ភាគចក្រ ដែល​បាត់​ដំណឹង​ជាមួយ​អាកាសយានិក ២​រូប កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា និង​ត្រូវបាន​រកឃើញ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ប្រកបដោយ​ក្ដី​ស្ញប់ស្ញែង​ខ្ពស់​ចំពោះ​កម្លាំង​ប្រតិបត្តិការ​ទាំងមូល និយាយ​ជា​រួម និង​ដោយឡែក​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខត្តពោធិ៍សាត់ ដឹកនាំ​ដោយ​ឯកឧត្តម ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដែល​ជម្នះ​ឧបសគ្គ​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​យ៉ាងសកម្ម តាំងពី​ដំបូង រហូត​ដល់​ការបិទ​បញ្ចប់​។​ ​ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែង​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រម​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេង […]

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម សាយ សំ​អាល់ ឯកភាព​ជំរុញ​ការរៀបចំ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​កម្ពុជា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​សហប្រធាន​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ បាន​ឯកភាព​ជំរុញ​ការរៀបចំ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​កម្ពុជា ដើម្បី​ធានាបាន​នូវ​ការ​កំណត់​តំបន់​អភិវឌ្ឍន៍​ទីក្រុង តំបន់​ទីប្រជុំជន និង​តំបន់​ជនបទ ប្រកប​ដោយ​ផាសុកភាព ទីធ្លារ​បៃតង និង​ចីរភាព​ជូន​ប្រជាជន​។​ ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការងារ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម សាយ សំ​អាល់ សហប្រធាន​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ បាន​វាយតម្លៃ​ខ្ពស​ចំពោះ​ការរៀបចំ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី​ដែល​បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី ចំនួន ៣១ កន្លងទៅ ព្រមទាំង​បាននិងកំពុង​ធ្វើ​បច្ចុប្បន្នភាព​រៀបចំ​ស្នើ​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល បន្ថែម ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ពេល​បន្តបន្ទាប់​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម សាយ សំ​អាល់ បានចាត់ទុក​ការរៀបចំ​ដែនដី និង​ប្លង់​គោល​នេះ ពិតជា​រួមចំណែក​ក្នុង​ការពារ​ការទន្ទ្រាន​ដី​កម្មសិទ្ធិសាធារណៈ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា វាយតម្លៃ​ខ្ពស់​ចំពោះ «​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​» រវាង​កម្ពុជា និង​ចិន​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ «​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​» រវាង​កម្ពុជា និង​ចិន ក្នុងឱកាស​អនុញ្ញាតឱ្យ​ឯកឧត្តម Jonh Lee នាយក​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ចូលជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ទៅកាន់​ឯកឧត្តម Jonh Lee នាយក​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ថា ផ្អែក​តាម​ទំនាក់ទំនង​នយោបាយ​ការទូត​ដ៏​យូរអង្វែង​រាប់ពាន់​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ កម្ពុជា និង​ចិន បាន​ប្រែក្លាយ​ជា​មិត្ត​ដែក​ថែប ក្រោម​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែល​ជួយ​ជំរុញ​ឱ្យមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម វេយនភ័ណ្ឌ​និង​សំលៀក​បំពាក់ ក​សិ​-​ឧស្សាហកម្ម សេវាកម្ម​ហិរញ្ញវត្ថុ ការដឹកជញ្ជូន ភស្តុភារ នវានុវត្តន៍ បច្ចេកវិទ្យា និង​ទេសចរណ៍ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​សនិ្ត​សុខ សណ្តាប់ធ្នាប់​សាធារណៈ ការប្រយុទ្ធ​ប្រឆាំង​ភេ​វរ​កម្ម និង​បទល្មើស​ព្រហ្មទណ្ឌ​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចាត់ទុកថា ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​គួរ​ជាទី​មោទនៈ​ទាំងនេះ ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​គោល​នយោបាយ​រវាង​រដ្ឋ​និង​រដ្ឋ ទំនាក់ទំនង​ដ៏​ល្អ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​បង្កើត​នូវ​លក្ខខណ្ឌ និង​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ […]