ព័ត៌មានជាតិ

​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គា គង់ សំអុល​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅ​ផ្ទះ​លេខ​៨៣ ផ្លូវ​សុក​ហុក (១០៧) កែង​នឹង​វិថី​ហ្សូ​សិប​ប្រូស​ទី​តូ (២១៤) សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ​សូមជម្រាបថា សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល សមាជិក​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួលមរណភាព​នៅវេលា​ម៉ោង ៨​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ចន្ទ ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ ៩៤ ឆ្នាំ ដោយ​ជរាពាធ​។​ ​សព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​បិទ​ការប្រកួត​បាល់ទះ​អន្តរជាតិ ពានរង្វាន់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៤

​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បិទ​ការប្រកួត​បាល់ទះ​អន្តរជាតិ ពានរង្វាន់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៤ (SAMDECH MOHA BORVOR THIPADEI – 2024 SEA V LEAGUE CHALLENGE) នៅ​ទីលាន​បាល់ទះ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ (​ស្តា​ត​អូឡាំពិក​) រាជធានី​ភ្នំពេញ​។​ ​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​ប្រទេស​ឡាវ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សឹង្ហ​បុរី អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជា​អគ្គនាយក ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វឺ​រី​ជី​ស និង​លោកជំទាវ គឹម ចាន់ណា ថ្នាក់ដឹកនាំ ថ្នាក់​អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន ស្នងការ​រាជធានី​-​ខេត្ត ចំណុះ​ក្រសួង​មហាផ្ទៃ តំណាង​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង អគ្គលេខាធិការ អគ្គលេខាធិការរង […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង នឹង​ព័ត៌មាន​ក្លែងក្លាយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក AIBD ចូលរួម​ជាមួយ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​។ ​ការបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​លើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​តំបន់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​”​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៤៩ និង​មហាសន្និបាត​លើក​ទី​២២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​” (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោតទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ នា​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ពិធី​នេះ​មាន​ការចូលរួម​ពី​បណ្តាល​ប្រទេស​សមាជិក​១៩​ផ្សេងគ្នា និង​មាន​អ្នកចូលរួម​ប្រមាណ​៦០​រូប​។​ ​នៅក្នុង​សុន្ទរកថា​បិទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ដែល​អញ្ជើញ​ចូលរួម ពី​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​អំពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​បាន​អំពាវនាវ​ឱ្យ​បណ្តាល​ប្រទេស​ជា​សមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​។ គណៈប្រតិភូ​ទាំងអស់ បាន​បង្ហាញ​នូវ​ជំហរ​គាំទ្រ និង​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា លើ​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​លើកឡើង​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​។ ​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ចំពោះ​ការប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការបង្កើត​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែងក្លាយ​។ ​បន្ថែម​លើ​នេះ ក្រសួង​ព័ត៌មាន​ក៏បាន […]

ព័ត៌មានជាតិ

​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តែង​នូវមោទនភាព ដែល “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ទទួលបាន​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​បណ្តាញ​សង្គម នា​ថ្ងៃ​ទី ០២ ខែ​កញ្ញា ឆ្នាំ ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ មោទនភាព​យ៉ាង​ក្រៃលែង ​ដែល “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ទទួលបាន​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ។​ ​សម្តេច​មានប្រសាសន៍​ដូចនេះ​ថា ៖ កាលពី​ថ្ងៃ​ទី​២២ សីហា ២០២៤ កន្លងទៅ ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​បាន​ប្រកាស​បង្កើត “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ហើយ​ដែល​ចាប់ពី​ថ្ងៃ​ទី​២៦ សីហា ២០២៤ មក ក្រុមការងារ​មូលនិធិ​បានចាប់ផ្តើម​ទទួល​ការ​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ពី​ជនរួមជាតិ​ខ្មែរ​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស ។​ ​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃលែង […]