ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលធ្វើឡើងនៅវត្តជម្ពូវ័ន។ ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តី សង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ […]
Month: September 2024
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម
នៅរសៀលថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោប្រមុខរដ្ឋស្តីទី បានអបអរសាទរចំពោះ ឯកឧត្តម Prabowo Subianto ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី។ សម្ដេចតេជោក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ ឯកឧត្តម Prabowo Subianto បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលឯកឧត្តមបានចាត់ទុកសម្តេចតេជោជាមិត្តដ៏ល្អ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ផងដែរអំពីលទ្ធផលល្អប្រសើរនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមក៏បានស្នើគោរពអញ្ជើញសម្ដេចអធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ចូលរួមក្នុងឱកាសដែលឯកឧត្តមចូលកាន់មុខតំណែងជាប្រធាប្រធានាធិបតីនា នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមបានកោតសរសើរ និងចាត់ទុកសម្ដេចតេជោដែលបានដឹកនាំប្រទេសកម្ពុជាបានល្អប្រសើរ ជាពិសេសក្នុងពេលដែលប្រទេសជួបនូវភាពស្មុគស្មាញ និងបានកសាងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានការងារសំខាន់ៗដែលត្រូវធ្វើដើម្បីធានានូវការការពារអធិបតេយ្យភាពទឹកដី
(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីធានានូវការការពារអធិបតេយ្យភាព ការពារទឹកដី និងអភិវឌ្ឍន៍ខេត្តទាំង៤នោះ រាជរដ្ឋាភិបាលមានការងារសំខាន់ៗដែលត្រូវធ្វើ៖ ទី១-ការបោះបង្គោលព្រំដែនកំណត់ឱ្យបានច្បាស់ដោយផ្អែកទៅលើមូលដ្ឋានប្លឹងរឹង មិនមែននៅលើ Google Map នោះទេ ទី២-ការអភិវឌ្ឍតំបន់ព្រំដែនដោយយកប្រជាជនធ្វើជារបងការពារ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយ៉ាងច្រើនកុះករ ៕
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម Kanat TUMYSH ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការខិតខំពង្រឹងទំនាក់ទំនងការទូតអស់រយៈពេល៣០ ឆ្នាំរវាងកាហ្សាក់ស្ថាន និងកម្ពុជា តាមរយៈការផ្លាស់ប្តូរអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ដែលឯកអគ្គរាជទូតកម្ពុជា ក៏ទើបបានចូលជូនសារតាំង ប្រធានាធិបតីកាហ្សាក់ស្ថានក្នុងពេលកន្លងទៅនេះ។ នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម បានចូលជួប និងជូនសារតាំង នាឱកាសនេះ។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខនិងការគោរពរាប់អានរបស់ឯកឧត្តម Kassym-Jomart Tokayev […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន៕
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវី និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវី សរុបចំនួន ១ ៦៦០ នាក់
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១ ៦៦០ នាក់។ វិជ្ជាជីវៈមេធាវី ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌។ បេសកកម្មរបស់មេធាវី គឺចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស។ ទោះបីជាវិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈ សេរី និងឯករាជ្យ ប៉ុន្តែវិជ្ជាជីវៈនេះ ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ និងវិធានវិជ្ជាជីវៈ។ វិជ្ជាជីវៈមេធាវីនិយាយដោយឡែក ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួម លើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋតាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតកម្រៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ កម្មករនិយោជិត គ្រូបង្រៀនដោយឥតគិតកម្រៃ និងការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំភូមិ និងសាធារណជនទូទៅ។ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាន កំណត់យកអាទិភាពគន្លឹះចំនួន […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៥-០៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
សម្តេចព្រះឧត្តម ចរិយា បណ្ឌិត ឈឹង ប៊ុនឈា និមន្តសំណេះសំណាល ជាមួយមន្ត្រីសង្ឃនៅក្នុងខេត្តកំពង់ស្ពឺប្រមាណជិត៣០០អង្គ
ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ បានប្រារព្ធពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃនៅក្នុងខេត្ត ស្តីអំពីការប្រត្តិបត្តិធម៌វិន័យការអប់រំព្រះសង្ឃក្នុងវត្ត អារាមការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងវត្តអារាម ក្នុងខេត្តកំពង់ស្ពឺ ក្រោម អធិបតីភាពសម្តេចព្រះឧត្តម ចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។ ការនិមន្តសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃខេត្ត អំពីការប្រតិបត្តិធម៌វិន័យការអប់រំព្រះសង្ឃក្នុងវត្តអារាមការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថលនិងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃខេត្តក្រុងស្រុកនិងវត្តអារាមក្នុងខេត្តកំពង់ស្ពឺឯកឧត្តម ឈូ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ស្រី ឡុង បូណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្ត លោក សម សោភ័ណ្ឌប្រធានមន្ទីរធម្មការខេត្តនិងព្រះសង្ឃ និមន្តមកពី ខេត្ត ក្រុង ស្រុក និងវត្តអារាម ទូទាំងខេត្តកំពង់ស្ពឺប្រមាណជិត៣០០អង្គនាក់ផងដែរ។ មានសង្ឃដីការក្នុងពិធីនោះ ព្រះសង្ឃព្រះមុន្នីសត្យាចារ្យកោសល្យ កែវ ចន្ថា ព្រះមេគុណខេត្តកំពង់ស្ពឺក៏បានធ្វើរបាយការណ៍ស្វាគមន៍ជូនអង្គពិធីបានគូសបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ សាលាគណៈខេត្តកំពង់ស្ពឺមានវត្តមានមហានិកាយចំនួន […]
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ ផ្ញើសារគោរពចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល!
យើងខ្ញុំទាំងអស់ មានសេចក្តីរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ យើងខ្ញុំទាំងអស់សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គំរូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដែលពោរពេញ ដោយឆន្ទៈមនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។ យើងខ្ញុំទាំងអស់សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង សំអុល ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ចូលរួមរំលែកមរណទុក្ខពី នាយឧត្តមសេនីយ៍ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទទួលមរណភាពនៅវេលាម៉ោង៨ និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ […]