កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សួនឧស្សាហកម្មវាយនភណ្ឌនៅខេត្តកំពង់ស្ពឺបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់ឯកឧត្តមបានថ្លែងបែបនេះគ្រាដែលឯកឧត្តម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អរសាទរក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌ នៃកម្ពុជា ស្ថិតនៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងពិធីនេះដែរមានការអញ្ចើញចូលរួមពីឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម ប្រធានសភាពាណិជ្ជកម្មខេត្ត លោកអភិបាលស្រុក លោក លោកស្រីអគ្គនាយកក្រុមហ៊ុន New Golden Integrity ព្រមទាំងលោក លោកស្រីតំណាងសមាគមសហគ្រាសដើម្បីការពារបរិស្ថាននៅកម្ពុជា(EPIAC) ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមបណ្ឌិត ជាម ច័ន សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានសហការជាមួយក្រុមហ៊ុន ធ្វើការសម្រេចចិត្ត បង្កើតក្រុមហ៊ុននេះឡើង។ ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺ គឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្មដោយផ្តោតលើការបង្កើតឱ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិ និងការអភិវឌ្ឍន៍ ដែលផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិច ប្លាតីងស្បែក ក្នុងតំបន់អាស៊ាន សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់។ ឯកឧត្តមបានបន្តថា ការបង្កើតការងារជូនប្រជាពលរដ្ឋ […]
Month: November 2024
កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំវេទិការថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ មានរយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិរងបាលខេត្ត ឯកឧត្តម លោកជំទាវ តំណាងលេខាធិការដ្ឋានគ.ជ.អ.ប. ឯកឧត្តមតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងបី លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីមេឃុំ […]
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជា «អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ តាមកម្មវិធីបុណ្យ នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែអង្គកឋិនទានឆ្ពោះទៅដល់កាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយនឹងប្រារព្ធនៅពិធីសាសនាតាមប្រពៃណីខ្មែរនៅវត្តនោះ។ លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។ សូមជម្រាបថា […]
រដ្ឋបាលខេត្តបានរៀបចំប្រណាំងចំនួន៧៦ទូក ប្រព្រឹត្តទៅ ក្នុងស្ទឹងព្រែកត្នោត រយៈពេល ២ ថ្ងៃមានភ្ញៀវទេសចរណ៍មកទន្សាន្តប្រមាណជាង ៨០ម៉ឺននាក់ ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤
កំពង់ស្ពឺ÷ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា៖ ការរៀបចំនូវពិធីប្រណាំងទូក នេះធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ ក៏ដូចជាការផ្ដល់ឱកាសប្រជាពលរដ្ឋទូទាំងខេត្ត បានទស្សនាកំសាន្ត និងសប្បាយ រីករាយ ម្យ៉ាងវិញទៀត គឺដើម្បីជ្រើសរើសទូក ដែលមានល្បឿនលឿន និងមធ្យមទៅចូលរួម ប្រណាំងនៅក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្ត ទៅនៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ។ នាឱកាសនោះដែរឯកឧត្តម មានប្រសាសន៍ថា៖ នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តកំពង់ស្ពឺ ដែលបានបង្កលក្ខណៈនិងភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះដែរឯកឧត្តម មានប្រសាសន៍លើកឡើងបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏បង្កើតនូវប្រាក់ចំណូលសេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋអាជីវករ ដែលពួកគាត់លក់ដូរផលិតផលផ្សេងៗនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកលេងកម្សាន្តគាត់ទិញនូវផលិតផលទាំងអស់នោះ។ បើយោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ បានបញ្ជាក់ពីលទ្ធផលនៃការប្រណាំងទូកដែលបានចូលរួមប្រណាំងទាំងអស់ត្រូវបានផ្តល់ចំណាត់ថ្នាក់តាមថេរៈវេលា (ល្បឿន) ដែលបានអុំ ទាំង២ថ្ងៃ ស្មើនឹង ៤ជើង។ ទូកខ្នាតអន្តរជាតិបុរសចំណុះ ២២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ រាជសីជ័យបារមីលោកតាត្នោត ជាទូករបស់ស្នងការដ្ឋាន នគរបាលខេត្ត ប្រើថេរវេលា (៨:៤៣.៣៧)។ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ សុវណ្ណកែវមុន្នីសាមគ្គីសែនជ័យ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ
នៅល្ងាចថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណសម្រាប់ការរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមតារាបាល់ទាត់តារាកម្ពុជា និងក្រុមគុនខ្មែរនាល្ងាចនេះ។ សម្តេចតេជោបានមានប្រសាសន៍សម្តែងនូវការអបអរសាទរចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀលកាលពីពេលកន្លងទៅនេះ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ទៀតបន្តថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ សម្តេចបន្តថា កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះនាពេលខាងមុខ បើសិនជាមានការគាំទ្រអោយបានដិតដល់ជាងនេះទៀត។ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍ពេក នឹងធ្វើឱ្យខូចកីឡាករ និងឆាប់ចុះខ្សោយកម្លាំង។ សម្តេចតេជោបានណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍នោះទេ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា […]