ព័ត៌មានជាតិ

កម្ម​សិទ្ធ​ករ​ចំនួន​១.១២៥​នាក់ ស្មើ​និង​៦៧៥​ក្បាល​ដី​នៅក្នុង​ស្រុក​ភ្នំស្រួច ទទួល​បាន​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិឆ្ឆ័យ​ប្លង់រឹង​ស្របច្បាប់​

​ខេត្ត​កំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០២៤ លោក ស្រី​ឡាវ ស៊ី​ថុល​អភិបាលរង ហើយ​គណៈ​អភិបាលស្រុក​ភ្នំស្រួច​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការបិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​រៀបចំ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ស្ថិត​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត តំណាង​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​លោក តំណាង​ការិយាល័យ រៀបចំ​ដែនដី​សំណង់​និង​ភូមិបាល រៀបចំ​ដែ​ដី​និង​សំណង់ ក្រុង ព្រមទាំង​មន្ត្រី ការិយាល័យ​ជុំវិញ​ស្រុក កងកម្លាំង​ទាំង​បី​អជ្ញាធរ​ពាក់ព័ន្ធ គណៈកម្មការ​រដ្ឋបាល ប្រជាពលរដ្ឋ​និង​ព្រឹទ្ធាចារ្យ​សរុប​ប្រមាណ​ជាង​២០០​នាក់​។​ ​លោក ម៉ី សំអឿន អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម​ស្រុក​ភ្នំស្រួច បានបញ្ជាក់​ថា​ថ្ងៃនេះ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​បិទ ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​ការវិនិច្ឆ័យ​នៅ យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច​មាន​ចំនួន​២​ភូមិ រួម​មាន​ក្បាលដី​ចំនួន​សរុប​១ ១២៥​។​ ​លោក​បាន​ថ្លែងថា​÷​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​អនុវត្ត​តាម​នីតិវិធី​ដែល​បាន​កំណត់ ដោយ​ច្បាប់ និង​បច្ចេកវិទ្យា​ទំនើប​មាន​តម្លាភាព និង​ការទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​កំពុង​អនុវត្ត​និង​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី នេះ​ជា​ការ​សមស្រប​បំផុត​ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ផង គឺ រដ្ឋ​គ្រប់គ្រង​ដីធ្លី​បាន​ទាំង​ដី​រដ្ឋ និង​ដីឯកជន ដែល​ធ្វើ​ឱ្យ​រដ្ឋ​មាន​ការងាយស្រួល​ក្នុង​ការរៀបចំ​ដែនដី​រដ្ឋបាល​ដីធ្លី ការបែងចែក​ដី និង​កាត់បន្ថយ​ទំនាស់​ដីធ្លី ធានា​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​បម្រើ​ដល់​ការវិនិយោគ​ទទួលបាន​នូវ​សិទ្ធិ​ស្រប​ច្បាប់ ក្លាយ​ជា​ម្ចាស់​ដី​ពិតប្រាកដ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ […]

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប​ទីតាំង​គ្រឿងញៀន​មួយកន្លែង ជ្រោក​ក្រោម​ផ្លាក ភោជនីយដ្ឋាន​ហាង​តែ ឃាត់ខ្លួន​មនុស្ស ៩៣​នាក់ ព្រម​ជាមួយ​ថ្នាំញៀន​ជាច្រើន​រយ​កញ្ចប់​!

​អនុវត្ត​តាម​គំរូ​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០៣ ឈានចូល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការណ៍​ជាមួយ​មូល​ដ្ឋា​ន​អាវុធ​ខណ្ឌ​ជ្រោយចង្វារ ក្រោម​ការសម្របសម្រួល​ពី​លេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​មួយកន្លែង ដោយ​ជ្រោក​ក្រោម​ផ្លាក ភោជនីយដ្ឋាន​ហាង​តែ ស្ថិតក្នុង ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣​នាក់ (​ស្រី​៤៩​នាក់​) ព្រម​ជាមួយ​ថ្នាំញៀន​ចម្រុះ ជាង​៤០០​កញ្ចប់ បំពង់ខ្យល់​ជាង​១០០​បំពង់ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​។ បច្ចុប្បន្ន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​និតិ​វិធី​យ៉ាង​មមាញឹក​បំផុត​៕

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រមា​ខ្មែរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ

ក្នង​ឱកាស ក្រមា​ខ្មែរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ សម្តេច​តេជោ ហ៊ុន សែន ប្រធានរដ្ឋសភាជាតិ បាន​សម្តែង​នូវ ការកោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង គាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា អ្នកជំនាញ​ជាតិ​-​អន្តរជាតិ នូវ​កាតព្វកិច្ច​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុក​ជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ត​រៀង​ទៅ​។​ ​ក្រមា​ខ្មែរ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង អា​សង់​ស្យុង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គាយ (Republic of Paraguay) នា​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​វប្បធម៌ អរូបី​របស់​អង្គការ​យូណេស្កូ ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​តាមរយៈ​សេចក្ដីសម្រេច​19.COM 7.b.27 ។​ ​សម្តេច​បាន​មានប្រសាសន៍​​ក្នុង​បណ្តាញ​សង្គម​ដូចនេះ​ថា ៖ «​ក្នុងនាម​ជា​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រមា​ខ្មែរ […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ​។ សម្តេច​តេជោ បាន​លើកឡើង​ថា សម្តេច​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ កាល​សម្តេច​នៅ​ជា​នាយករដ្ឋមន្ត្រី និង​បាន​បន្ថែមថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ត្រៀម​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នា​ខែ​មករា ឆ្នាំ​២០២៥ នេះ​ផង​ដែរ​។ សម្តេច​រីករាយ​នឹង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ប្រកបដោយ​ការចាប់​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​។ ​នា​ឱកាស​នោះ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​អរគុណ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដល់​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម​ក្នុង​ឱកាស​នេះ និង​បាន​ពាំនាំ​ការសួរសុខទុក្ខ សេចក្តី​នឹករលឹក និង​ការអញ្ជើញ​របស់​ឯកឧត្តម សាយ​សំផន ភុម​វិហា​ន ប្រធានរដ្ឋសភា​ឡាវ​ជូន […]

ព័ត៌មានជាតិ

កម្ពុជា​-​ឡាវ ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​

នា​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​, ថ្ងៃទី​៤-៥ ខែ​ធ្នូ​, ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​ឡាវ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២៤​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ចំណង​មិត្តភាព​កម្ពុជា​-​ឡាវ នឹង​ត្រូវ​បាន​ពូន​ជ្រុំ ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ឯកឧត្តម និង​គណៈប្រតិភូ​។ ការណ៍​នេះ​បាន​បង្ហាញ​ពី​មិត្តភាព​ដ៏​ជិតស្និទ្ធ និង​ទំនាក់ទំនង​ដ៏​រឹងមាំ ជា​ប្រពៃណី​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​។ ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ និង​កោត​សរសេីរ​កម្ពុជា ដែល​រក្សាបាន​នូវ​សុខសន្ដិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច ជាមួយ​នឹង​ការសម្រេច​បាន​នូវ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ល្អប្រសើរ និង​បោះជំហាន​ទៅមុខ​ប្រកបដោយ​ភាពស្វាហាប់ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី​។ ទាំងនេះ​ពិតជា​បាន​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ប្រ​សេីរ​ឡេីង​។ ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ជា​ប្រពៃណី ជា​អ្នក​ជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ ។ ប្រមុខ​ទាំងពីរ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ជំរុញ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ […]

ព័ត៌មានជាតិ

ពិធី​សំណេះសំណាល និង​ជូន​ដំណើរ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជាស្ដា​រពរ​) ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន រីករាយ​)

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ រៀបចំ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​យោធិន នៃ​កង​រាជ​អាវុធ ហត្ថ ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជាស្ដា​រពរ​) ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន​រីករាយ​)​ចំនួន​៤០​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម ពី​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​អាណាព្យាបាល​ជាច្រើនរូប​ទៀត​។​ ​ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសា​សាន៍​លើកឡើងថា​÷ ក្នុង​នាម​រដ្ឋបាល​ខេត្ត​មាន​មោទនៈភាព​យ៉ាង​ក្រៃលែង ដែល​កូនក្មួយ​ជា​កងកម្លាំង​បន្តវេន បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ទៅតាម​សមត្ថភាព​។ ហើយ​កង​រាជ​អាវុធ ហត្ថ បាន​បញ្ជូន​ទៅ​ហ្វឹកហ្វឺន​នៅ​សាលា​ជំនាញ ដូច្នេះ​សូម​ឲ្យ​កូន​ក្មួយ ត្រូវ​យក​អស់​កម្លាំងកាយ​ចិត្ត​ហ្វឹកហាត់​លត់​ដំ​ឲ្យបាន​ជា​ដាច់​ខាត​ទាំង​ទ្រីស្តី និង​អនុវត្ត​ផ្ទាល់ ដើម្បី​បាន​ក្លាយខ្លួន​ទៅ​ជា​អ្នក​បន្តវេន​ដ៏​មុត​ស្រួច​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​។​ ​ឯកឧត្តម​បណ្ឌិត បន្តថា ក្រោយ​ពី​ហ្វឹកហាត់​ចប់​ទើប​ក្មួយៗ​ក្លាយខ្លួន​ជា​កម្លាំង​កង​រាជ​អាវុធហត្ថ ត្រូវ​មក​បម្រើការ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​វិញ […]

ព័ត៌មានជាតិ

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​÷ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ក្នុង ការខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​ល្អ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន ចូលរួម​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ស្មារតី ឆន្ទៈ មនសិការ និង​ការទទួលខុសត្រូវ ក្នុង​ការរួមចំណែក​ក​សាង និង​អភិវឌ្ឍន៍​ខេត្ត​កំពង់ស្ពឺ​។ លោក យឹម ណន ដែល​ត្រូវបាន រាជរដ្ឋាភិបាល​ផ្តល់​ទំនុកចិត្ត​តែងតាំង​ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​កំពង់ស្ពឺ ជំនួស លោក ឈៀង តុលា ដែល​ត្រូវ​ចូលនិវត្តន៍ ឯកឧត្តម​បណ្ឌិត សង្ឃឹម និង​ជឿជាក់​ប្រកប​ដោយ​សុទិដ្ឋិនិយម​តាមរយៈ ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ របស់លោក យឹម ណន ដែល​ទើប​ប្រកាស​ចូល​កាន់តំណែង​ថ្មី​នេះ ពិតជា​ខិតខំ​បន្ត អនុវត្ត​តួនាទី​ភារកិច្ច សាមគ្គីភាព​ផ្ទៃក្នុង និង​កិច្ចសហការ​ល្អ​ជាមួយ​មន្ត្រីក្រោមឱវាទ ពិសេស​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ សំដៅ​ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ស្ពឺ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯកឧត្តម ឌិ​ត ទីណា មានប្រសាសន៍ថា តំណែង​ប្រធាន […]

ព័ត៌មានជាតិ

​សម្តេច ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤)

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) ដែល​បាន​រៀបចំ​ឡើង​នា​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ ដែល​មាន​សមាសភាព​អញ្ជើញ​ចូលរួម​ចំនួន ៧០០​អង្គ​/​នាក់​  ថ្ងៃ​ចន្ទ ២​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ។​ ​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន លើកឡើងថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ ១៩៧៩​។​ ​ថ្ងៃ​២ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់ រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រកប​ដោយ​សុ​វត្តិភាព ដើម្បី​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤​។ យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជើងហោះហើរ​លេខ ០០១ បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ពី​តល់ កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី ម៉ោង​នៅ​រដ្ឋធានី​ប៉េកាំង ត្រូវ​នឹង​ម៉ោង​១២​និង​១០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​ឯកឧត្តម លីវ ជិន​ថាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​បក្ស​កុម្មុយនីស្ត​ចិន ព្រមទាំង​ឯកឧត្តម លោកជំទាវ​ជា​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស រដ្ឋ ថ្នាក់ដឹកនាំ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាច្រើនរូប​។

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ កែ សួន​សុ​ភី ស​សុខា អញ្ជើញ​ចូលរួម​កម្មវិធី​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី ២៩

​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស​សុខា បាន​អញ្ជើញ​ចូលរួម កម្មវិធី​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត លើក​ទី​២៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ។​ ​ព្រឹត្តិការណ៍​នេះ ទទួលបាន​អ្នកចូលរួម​ចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្ត​ពលិក​ខ្មែរ ចំនួន ១០,៥៣២​នាក់ និង​អត្ត​ពលិក​អន្តរជាតិ​ចំនួន ៣,៣៤៥​នាក់ មកពី ៨៧​ប្រទេស​។ ជាមួយគ្នា​នេះ​ផង​ដែរ ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ក៏​បាន​រួមចំណែក​ជួយ​លើកកម្ពស់​ស្មារតី​កីឡា​ដើម្បី​សុខភាព​ល្អ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ គឺ​កីឡា​រស់ក្នុង​សន្តិភាព​។​ ​ព្រឹត្តការណ៍ កម្មវិធី​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី ២៩ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ទៅ​ដល់​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​កុមារ​កម្ពុជា ប្រជាជន​មាន​ការលំបាក និង​ជនពិការ​ភាព​ជា​ពិសេស​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​៕ ​