ព័ត៌មានជាតិ

​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដើម្បី​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ នៅ​ស្ថានភាព​ព្រំដែន ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយដឹងថា នៅ​ព្រឹក ថ្ងៃ​សុក្រ ទី​១០ ខែតុលា ឆ្នាំ​២០២៥ ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដើម្បី​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ នៅ​ស្ថានភាព​ព្រំដែន ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​។​ ​សូម​គូសបញ្ជាក់ថា បើ​យោង​តាម​ផែនការ ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍​នេះ ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) នឹង​តាមដាន​សភាពការណ៍ និង​ចុះ​សង្កេតការណ៍​ជាប្រចាំ នៅ​ភូមិ​ទាំងពីរ​ខាងលើ​នេះ ៕ H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia On the […]

ព័ត៌មានជាតិ

កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​

​នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម រ៉ូ​សឺ​វែ​ល ស្កឺ​រីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក និង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ការងា​រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ជា​កិច្ច​ចាប់ផ្តើម​, សម្តេច​បវរ​ធិបតី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​ការងា​រ​នេះ​ថា ជា​កាលានុវត្តភាព​ដ៏​សំខាន់ ដើម្បី​ពង្រឹង និង ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ សម្តេច​បវរ​ធិបតី​បាន​បន្ថែមថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​១៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ ​ជា​ការឆ្លើយតប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​, ប្រជាជន​កម្ពុជា និង​សម្តេច​បវរ​ធិបតី ដែល​បាន​ផ្តល់​ការទទួល​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាពកក់ក្តៅ និង​ស្និទ្ធស្នាល​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ព្រមទាំង​បាន​បង្ហាញ​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ចក្ខុវិស័យ របស់​សម្តេច​បវរ​ធិបតី ប្រទេស​កម្ពុជា​នឹង​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន និង​វិបុលភាព បន្ថែមទៀត​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ និង​មាន​ជំនឿ​ជា​ក់ថា កិច្ចសហប្រតិបត្តិការ​នឹង​កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ ថែម​ទៀត​។​ ​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី […]

ព័ត៌មានជាតិ

ទុក្ខលំបាក​ពលរដ្ឋ​ជា​ទុក្ខលំបាក​ថ្នាក់ដឹកនាំ ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន កាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ២៥៩​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ខេត្ត​ក្រចេះ ចែកជូន​ដល់​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ សរុប​ចំនួន ២៥៩​គ្រួសារ មកពី​ឃុំ​ទាំង​៨ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​បរិវេណ​សាលា​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដី​ស្រឡាញ់​នឹករលឹក​ក្រៃលែង ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅពេលនេះ ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​ ​ទន្ទឹមនឹងនោះ ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ គ្រោះធម្មជាតិ​នានា (​ទឹកជំនន់ ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​…) និង​ត្រូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​សុខភាព​ឱ្យ​បាន​ជាប់​ប្រចាំ ត្រូវ​គេង​ក្នុង​មុង ហូប​ទឹក​ស្អាត​រឺ​ទឹកដាំ​ពុះ ហូប​ចំណី​អាហារ​ដែល​មាន​អនាម័យ​ល្អ និង​សូម​ណែនាំ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក ជាពិសេស​នៅ​រដូវ​មាន​ទឹកជំនន់ ។​ ​អំណោយ​ដែល​បាន​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម […]

ព័ត៌មានជាតិ

អគារសិក្សា​១​ខ្នង មាន​៦​បន្ទប់ ដែល​ជា​ជំនួយ​អង្គការ “​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា​អូស្ត្រាលី​” សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​វិទ្យាល័យ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​សុក្រ ១១​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២០៦៩ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ឯកឧត្តម ហង់ ចាន់​ឌី អភិបាលរង​ខេត្ត​ក្រចេះ តំណាង​ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង ៦​បន្ទប់ ដែល​ជា​ជំនួយ​អង្គការ “​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា​អូស្ត្រាលី​” រួម​និង​សហគមន៍ នៅ​វិទ្យាល័យ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ។​ ​លោកស្រី ប៊ុន ឡី​វី​សិដា ប្រធាន​“​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា​អូស្ត្រាលី​” (SCCFA) បាន​លើកឡើង​ថា​៖ ថវិកា​ដែល​យក​មក​កសាង​អគារសិក្សា​១​ខ្នង មាន​៦​បន្ទប់​នេះ គឺ​បាន​កៀរគរ ពី​ប្រជាជន​អូស្ត្រាលី និង​ការចូលរួម​ពី​សប្បុរសជន គ្រប់ទិសទី ក្នុង​បុព្វហេតុ​ជួយ​ដល់​វិស័យ […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​

កណ្តាល​ ៖ ​នៅ​វិមាន​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​នៅ​វិមាន​ព្រឹទ្ធសភា​។ ​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ប្រតិភូ​របស់​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​ដែល​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ចាត់ទុក​វត្តមាន​របស់​ប្រតិភូ​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​មកកាន់​កម្ពុ​ជា​នៅពេលនេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​ ​ជាមួយនឹង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ជា​រួម​ការពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​ជាមួយនឹង​ម៉ាឡេស៊ី​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​ ​នៅក្នុង​ឱកាស​នោះ Mohd Hatta បាន​សម្ដែង​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​ឯកឧត្តម និង​ប្រតិភូ​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ថ្ងៃនេះ​ហើយ​ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​សារជាថ្មី ហើយ​បាន​សរសើរ​អំពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​សម្ដេច​តេជោ ដែល​កន្លង​ទៅ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អោយមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម និង​ប្រតិភូ​គឺ​រីករាយ និង​រង់ចាំ​ស្ដាប់​នូវ​ការចែករំលែក​បទពិសោធ​ន៍​ប្រកបដោយ​គតិបណ្ឌិត​ពី​សម្ដេច​តេជោ​ដែល​មាន​បទពិសោធន៍​ដ៏​ច្រើន​នៅ​ក្នុង​អាជីព​ជា​អ្នកនយោបាយ ជា​អ្នកដឹកនាំ នា​ពេលកន្លងមក​។ ​សម្ដេច​តេជោក៏បាន​លើក​ឡើង​ដោយ​បាន​ចែករំលែ​ក​អំពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ការ​ពី​អតីតកាល […]