ព័ត៌មានជាតិ

អាសូ​រណាស់​! គ្រួសារ​ក្រីក្រ​ហើយ ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់​ទៀត​

​ខេត្ត​កំពង់ឆ្នាំង​៖ ផ្ទះ​ធ្វើ​អំពី​សរសរ​ឈើ​ប្រក់​ស្លឹក​ទំហំ​៣x៤ មួយ​ខ្នង ត្រូវ​ភ្លើង
​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ ខណៈ​គ្រួសារ​នេះ​កំពុង​មាន​ជីវភាព​ខ្វះខាត រក​ទី​ពំនាក់​គ្មាន​។​

​ហេតុ​ការ​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤​នេះ ស្ថិតនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​

​ប្រភព​នៅ​ទីនោះ​បញ្ចាក់​ថា​៖​ជនរងគ្រោះ​ប្ដី​ឈ្មោះ​ចាប ចំរើន ប្រពន្ធ​ឈ្មោះ កា ភាព មានកូន​ចំនួន​៤​នាក់ នៅក្នុង​បន្ទុក ហើយ​ជា​គ្រួសារ​ក្រីក្រ សុំ​ដី​របស់​គេ​ដើម្បី​សង់ផ្ទះ​តូច​មួយ​រស់នៅ​បណ្ដោះអាសន្ន​។​

​ករណី​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះទេ ដោយ​មិន​មាន​មនុស្ស​នៅលើ​ផ្ទះ ហើយ​គាត់​និង​ប្រពន្ធ​ព្រមទាំង​កូន រវល់​ចុះ​ទៅ​ធ្វើការ​ស៊ីឈ្នួល​កម្មករ​គេ​នៅ​មាត់​ទន្លេ នៅក្នុង​ភូមិ​សង្កាត់ ដែល​កើតហេតុ​ខាងលើ ។​

​អគ្គិភ័យ​នេះ​ឆេះ​ផ្ទះ​អស់​ទាំងស្រុង រួមទាំង​សម្ភារៈ មួយចំនួន​ដូចជា​៖ សម្លៀក​បំពាក់ មុង ភួយ ខ្នើយ​ក ន្ទេ​ល ឆ្នាំង ចាន ឯកសារ​សៀវភៅ​គ្រួសារ អត្តសញ្ញាណ ប័ណ្ណ​សំបុត្រកំណើត ជាពិសេស​គឺ​ប័ណ្ណ​ក្រីក្រ​របស់​គ្រួសារ​គាត់ ។​

​ដូចនេះ​ពួកគាត់ សូម​អំពាវនាវ សប្បុរសជន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទាំងអស់ សូមមេត្តា​ជួយ​គាត់​ផង គ្រួសារ​គាត់​ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ​អស់​ទាំងស្រុង គ្មាន​សល់​អ្វី​ក្រៅពី​សំលៀក​បំពាក់​មួយ​ចង្កេះ​ជាប់​ខ្លួន​នេះ​ទេ​! ។​

Leave a Reply

Your email address will not be published.