ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​បាញ់សម្លាប់​ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់ រងរបួស​ធ្ងន់ នៅ​ស្រុក​អូររាំង​

មណ្ឌលគិរី​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ត្រូវ​ជា​សង្សា បាញ់សម្លាប់ ត្រូវ​ចំ​ក្បាល​សៀតផ្កា ខាងស្ដាំ និង​ធ្លាយ​គ្រាប់​ចេញទៅ​ត្រូវ​ដៃ​កុមារី​ម្នាក់​ទៀត រងរបួស​ធ្ងន់ នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​  ខេត្ត​មណ្ឌលគិរី នា​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា​  ឆ្នាំ​២០២៤  វេលា​ម៉ោង ២៣ និង ២០​នាទី​ ​។ មូលហេតុ​ដោយសារ​តែ​ឈ្លោះប្រកែក​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ឈាន​ដល់​ការបាញ់​សម្លាប់​នារី​រងគ្រោះ​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងថា​   នារី​រងគ្រោះ​មាន​ឈ្មោះ កែម កែវ​កន្និកា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ពេទ្យ​  មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ អណ្ត​ង​ក្រឡឹង ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ (​ស្លាប់​) និង​ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​(​រងរបួស​ត្រូវ​ដៃ​ខាងឆ្វេង​) រី​ឯ​ជន​បង្ក ឈ្មោះ សុខា នុត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​សមត្ថកិច្ច បាន​ឲ្យដឹង​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣​និង​២៩​នាទី ជន​ស្ស័​យ​ឈ្មោះ សុខា នុត បាន​យក​កាំភ្លើង​AK 47 មួ​យ​ដើម ដែល​រើស​បាន​ក្នុងព្រៃ ដើរ​ទៅ​រក​នារី​រងគ្រោះ នៅ​បុ​ស្តិ៍សុខភាព អណ្ដូង​ក្រឡឹង មុន​និង​ចេញទៅ​រក​បរបាញ់​សត្វ ឈ្លុស​ក្នុងព្រៃ ពេល​ទៅ​ដល់​ប៉ុស្តិ៍​សុខភាព នារី​រងគ្រោះ​ឈ្មោះ កែម កែវ​កន្និកា និង​កូនស្រី​ឈ្មោះ ជូ សា​ណា កំពុង​ដេក​ក្នុង​បន្ទប់​ប៉ុស្តិ៍​សុខភាព ពេល​នោះ​ជនសង្ស័យ បាន​សួរនាំ​រឿង​បាយ​ហូប ហើយ​ក៏​ឈ្លោះប្រកែក​គ្នា ដោយ​អ្នក​ទាំង​ពី​ជា​សង្សា​និង​គ្នា មួយសន្ទុះ ទើប​ឈាន​ដល់​ការបាញ់សម្លាប់​ជនរងគ្រោះ ត្រូវ​ចំ​ក្បាល​សៀតផ្កា​ខាងស្ដាំ ធ្លាយ​ចេញ ទៅ​ខ្នង ក្បាល​គ្រាប់​ធ្លាយ​ត្រូវចំ​ដៃ​កុមារី​រងគ្រោះ​ឈ្មោះ ជូ សា​ណា ត្រូវជា​កូន​នារី​រងគ្រោះ ចំ​កំភួនដៃ​ខាងឆ្វេង បណ្ដាលឲ្យ​រងរបួស ហើយ​ជនសង្ស័យ​ឈ្មោះ សុខា នុត បាន​បាញ់​ខ្លួនឯង​ចំនួន ២​គ្រាប់ តែ​ដោយសារ​គ្រាប់​មិន​ផ្ទុះ ទើប​ជនសង្ស័យ​រត់​គេចខ្លួន រហូតដល់​ព្រឹក​ឡើង​ម៉ោង ០៥ និង​៣០​នាទី ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។​

​ចំពោះ​វត្ថុតាង ចាប់​យក​រួមមាន​១/ កាំភ្លើង AK ៤៧ (១​ដើម​) អត់​ស្វាយ ២/ បង់​ចំនួន​០១ ៣/ គ្រាប់​ចំនួន ០៦​គ្រាប់​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕​

Leave a Reply

Your email address will not be published.