ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ៖​រាជរដ្ឋាភិបាល​នឹង​បន្ត​សាងសង់​ផ្ទះ​និង​ប្រគល់​ដី​កសិកម្ម​ជូន​គ្រួសារ​អតីត​យុទ្ធជន​៧០៩​គ្រួសារ​បន្ថែម​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ រាជរដ្ឋាភិបាល​នឹង​រៀបចំ​សាងសង់​ផ្ទះសម្បែង​និង​ដី​បង្កបង្កើន​ផល​ជូន​ដល់​អតីតយុទ្ធជន​ចំនួន​៧០៩​គ្រួសារ​ដែល​ ​គ្មាន​ដី គ្មាន​ផ្ទះ មាន​ដី​ខ្វះ​ផ្ទះ​និង​អតីតយុទ្ធជន​កំពុង​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​៣០ ខែ​មេសា​ឆ្នាំ​២០២៤ នា​សាលាខេត្ត​កំពង់ស្ពឺ​។​

​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​លើកឡើង​ថា​គ្រួសារ​យោធិន​ប្រមាណ​៧០៩​គ្រួសារ​ដែល​គ្មាន​ផ្ទះ គ្មាន​ដី និង​មាន​ដី​ខ្វះ​ផ្ទះ នៅពេល​ខាងមុខ​នេះ​សមាគម​នឹង​រៀបចំ​សាងសង់​ផ្ទះ​និង​ដី​បង្ករ​បង្កើន​ផល​ជូន ដែល​ការរៀបចំ​នេះ ក្រោម​ការគិតគូ​របស់​សម្តេច​តេជោ​ប្រធាន​និង​សម្តេច​បវ​រធិប​តី​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​កន្លងមក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ក៏​បាន​កសាង​ផ្ទះ​ជូន​សមាជិក​អតីតយុទ្ធជន​ក្នុង​ខេត្ត​កំពង់ស្ពឹ​ប្រមាណ​៤១៩​ខ្នង រួចមកហើយ​។

​នាយ​ឧត្តមសេនីយ៍ សង្គហ​បណ្ឌិត គន់ គីម ក៏បាន​លើកឡើង​ដោយ​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា​ក្នុងនាម​ជា​សេនាធិការ​របស់​សម្តេច​តេជោ​លើ​ការងារ​អតីតយុទ្ធជ​ន បាន​បន្ត​ចុះ​ត្រួតពិនិត្យ ស្រង់​ស្ថិតិ​អតីតយុទ្ធជន ខ្វះ​ដី​ខ្វះ​ផ្ទះ មាន​ដី​ខ្វះ​ផ្ទះ និង​អតីតយុទ្ធជន​កំពុង​រស់នៅ​លើ​ដី​សាធារណៈ នៅតាម​បណ្តា​ខេត្ត​នានា ទូទាំង​ប្រទេស ដើម្បី​រក​បច្ចុប្បន្នភាព អតីតយុទ្ធជន​ក្រីក្រ​ពិតប្រាកដ សម្រាប់​ធ្វើ​ជា​របាយការណ៍​ជូន​ទៅ​លោក សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុងនាម​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​និង​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​អតីត​យុទ្ធជន​បាន​និង​កំពុង​ជួបប្រទះ​។​

​ជាមួយ​នោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​សមាគម​តាម​បណ្តា​ខេត្ត​ដ៏ទៃទៀត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​ដែល​ខ្វះខាត យុទ្ធជន​ជួប​ការលំបាក ឬ​បញ្ហា​នានា ហើយ​ត្រូវ​ឆ្លើយតប ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​ជូន​ពួកគេ ជាពិសេស​សម្រាប់​អតីតយុទ្ធជន​អត់​ទីលំនៅ អត់​ដី​សម្រាប់​បង្កបង្កើន​ផល​ជាដើម ត្រូវ​ស្រង់​ទិន្នន័យ ហើយ​រៀបចំ​សង់ផ្ទះ និង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ដល់​គាត់​ឱ្យ​បាន​លឿន ទាន់ពេលវេលា​តាម​ដែល​អាច​ធ្វើទៅបាន​។​

​ទន្ទឹម​និង​នេះ​ដែរ​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​របស់​សមាគម​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​គ្រួសារ​អតីតយុទ្ធជន​បាន​ល្អប្រសើរ ហើយ​ជួសមុខ​ឱ្យ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មិន​ដែល​ភ្លេច​នូវ​គុណូបការៈ ដែល​បងប្អូន​បាន​ខិតខំ​នា​ពេលកន្លងមក គឺ​នៅតែ​ចងចាំ នៅតែ​ដឹងគុណ​ជាប់​ជានិច្ច​ចំពោះ​បងប្អូន​អតីតយុទ្ធជន គ្រួសារ​អ្នក​ពលី​-​មរណៈ ជនពិការ និង​និវត្តន៍​ជន មន្ត្រីរាជការ​ស៉ីវិល​ទាំង​អស់ និង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​លើ​ជីវភាព និង​ការរស់នៅ​របស់​អតីតយុទ្ធជន​៕

 

 

Leave a Reply

Your email address will not be published.