ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​ជប់លៀង​ថ្នាក់ខ្ពស់ ដែល​រៀបចំ​ដោយ​វេទិកា​ចំណេះដឹង​ពិភពលោក (WKF)

នៅ​ទីក្រុង​អ៊ី​ន​ឆន់ សាធារណរដ្ឋ​កូរ៉េ រាត្រី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​ជប់លៀង​ថ្នាក់ខ្ពស់ ដែល​រៀបចំ​ដោយ​វេទិកា​ចំណេះដឹង​ពិភពលោក (WKF) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Maekyung និង​អភិបាល​ក្រុង​អ៊ី​ន​ឆន់ សាធារណរដ្ឋ​កូរ៉េ​។ ពិធី​ដ៏​មាន​អត្ថន័យ​នេះ មាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល អ្នកនយោបាយ អ្នក​សិក្សាអប់រំ សាជីវកម្ម និង​វិស័យ​ផ្សេងៗ ជុំវិញ​ពិភពលោក ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​វិបុលភាព​សកល​ប្រកបដោយ​តុល្យភាព​។​

​ថ្នាក់ដឹកនាំ នៃ​វេទិកា​ចំណេះដឹង​ពិភពលោក (WKF) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Maekyung និង​អភិបាល​ក្រុង​អ៊ី​ន​ឆន់ សាធារណរដ្ឋ​កូរ៉េ បាន​សំដែង​នូវ​ការស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បណ្តា​ថ្នាក់ដឹកនាំ នៃ​មជ្ឈដ្ឋាន​រដ្ឋាភិបាល អ្នកនយោបាយ អ្នក​សិក្សាអប់រំ សាជីវកម្ម និង​វិស័យ​ផ្សេងៗ ជុំវិញ​ពិភពលោក ដែល​មាន​វត្តមាន​អញ្ជើញ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក (World Knowledge Forum) លើក​ទី​២៥ ក្រោម​មូលបទ មាគ៌ា​ឆ្ពោះទៅ​រក​សហត្ថិភាព (Journey Towards Coexistence) ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​វិបុលភាព​សកល​ប្រកបដោយ​តុល្យភាព​៕

Leave a Reply

Your email address will not be published.