ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ចាត់​ក្រុមគ្រូពេទ្យ​ឯកទេស​ព្យាបាល​កម្មករសំណង់ ដែល​មាន​បញ្ហា​របួស​ដាច់​បបូរមាត់​ផ្នែក​ខាងក្រោម​

​ដោយ​ក្តីមេត្តា​ករុណា​ប្រកប​ធម៌​សប្បុរស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​, លោក​ទាំង​ទ្វេ បាន​ចាត់​ក្រុមគ្រូពេទ្យ​ឯកទេស​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ពិនិត្យ និង​ព្យាបាល​លោក ខាំ វី មុខរបរ​ជា​កម្មករ​សំណង់ មាន​បញ្ហា​របួស​ដាច់​ប​បូរ​មាត់​ផ្នែក​ខាងក្រោម ដែល​ចាំបាច់​តម្រូវឱ្យ​ព្យាបាល​ដោយ​ការវ៉ះកាត់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

​លោក ខាំ វី និង​ក្រុមគ្រួសារ មាន​ក្តីសប្បាយរីករាយ​ក្រៃលែង ព្រមទាំង​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​មហា​បវ​រ​ធិបតី និង​លោកជំទាវ​បណ្ឌិត ជា​អនេកប្បការ ។

​រាល់​ការចំណាយ​ក្នុង​ការព្យាបាល និង​ស្នាក់នៅ ត្រូវ​បាន​ឧបត្ថម្ភ​ទំនុក​បម្រុង​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៕
​អរគុណ​ក្រុមគ្រូពេទ្យ TYDA

Leave a Reply

Your email address will not be published.