ព័ត៌មានជាតិ

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​!

​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស បាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់​របស់​ក្មេង​ទំនើង​, ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងសង្គម និង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​បិទ​នូវ​លិខិត​ប័ណ្ណ​ផ្សព្វផ្សាយ​លេខ​បន្ទាន់ ១២៩១ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ដែល​បាន​ឃើញ​បញ្ហា​ខាងលើ អាច​ផ្ដល់​ដំណឹង​មកកាន់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ចុះបង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ហើយ អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​រក្សា​ការសម្ងាត់​ជូន​ផង​ដែរ​៕

Leave a Reply

Your email address will not be published.